ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកការទូត​កូរ៉េ​ខាងជើង​ប្រចាំ​ប្រទេសអ៊ីតាលី​លាក់ខ្លួន​និង​សុំ​សិទ្ធិជ្រកកោន​


អ្នកការទូត​កូរ៉េ​ខាងជើង​ប្រចាំ​ប្រទេសអ៊ីតាលី​លាក់ខ្លួន​និង​សុំ​សិទ្ធិជ្រកកោន​
អ្នកការទូត​កូរ៉េ​ខាងជើង​ប្រចាំ​ប្រទេសអ៊ីតាលី​លាក់ខ្លួន​និង​សុំ​សិទ្ធិជ្រកកោន​

អ្នកការទូត​កូរ៉េខាងជើង​ប្រចាំ​ប្រទេសអ៊ីតាលី​ម្នាក់​បាន​លាក់ខ្លួន​ និង​កំពុង​សុំសិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​លោក​ខាងលិច។ នេះបើយោង​តាម​មេធាវី​កូរ៉េ​ខាងត្បូង​ម្នាក់។ លោក Kim Min-ki បាន​និយាយ​ថា​ លោក​និង​អ្នកច្បាប់​ផ្សេងទៀត​បាន​ទទួល​ដំណឹង​ពី​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់ជាតិ​កូរ៉េ​ខាងត្បូង​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា​លោកឯកអគ្គរដ្ឋទូត Jo Song Gil និង​ភរិយា​របស់​លោក​បាន​ចាកចេញ​ពី​ស្ថានទូត​ប្រចាំ​ទីក្រុងរ៉ូម​កាល​ពីខែវិច្ឆិកា​ដោយ​មិន​បាន​ជូនដំណឹង​អ្វី​ឡើយ។

សារព័ត៌មាន JoongAng Ilbo របស់​កូរ៉េខាងត្បូង​បាន​ដកស្រង់​ពី​ប្រភពការទូត​មិន​ស្គាល់​អត្តសញ្ញាណ​កាល​ពី​ព្រឹកថ្ងៃព្រហស្បតិ៍​ ដែល​បាន​និយាយ​ថា ​លោក Joបាន​ស្នើ​សុំសិទ្ធិជ្រកកោន​នៅក្នុង​ប្រទេសលោក​ខាងលិច​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​ប្រទេស​ណា​នោះទេ​ និង​ថា​ឥឡូវ​នេះ​លោក​ស្ថិត​ក្រោម​ការគាំពារ​ពី​រដ្ឋាភិបាល​អ៊ីតាលី។​

ការសុំសិទ្ធិជ្រកកោន​របស់​អ្នកការ​ទូតជាន់​ខ្ពស់​កូរ៉េខាង​ជើង​នេះ​នឹង​ក្លាយ​ជា​រឿង​អាម៉ាស់​បំផុត​សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ជា​អ្នក​ដែល​ព្យាយាម​តាំង​ខ្លួន​ឯង​ថា​ជា​អ្នកជះឥទ្ធិល​ដ៏​សំខាន់​នៅលើ​ឆាក​ភូមិសាស្រ្ត​នយោបាយ។ លោកJo ដែល​មាន​វ័យ៤៨ឆ្នាំ​បាន​មប្រើ​ការងារ​ជា​អគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​អ៊ីតាលី​ចាប់តាំង​ពី​ខែតុលា ឆ្នាំ២០១៧មក។

លោក​បាន​ចូល​ជំនួស​កន្លែង​លោក​អគ្គរដ្ឋទូត​ Mun Jong Nam​ ជាអ្នក​ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​ប្រទេស​អ៊ីតាលី បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ ដែល​ជា​ការរំលោភ​លើ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG