ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ថា​ខ្លួន​ពន្យារពេល​គម្រោង​បាញ់​មីស៊ីល​ទៅ​កាន់​កោះ Guam


លោក​ប្រធានាធិបតី Donald Trump ថ្លែង​អំពី​ការ​ប្រមូល​របស់​អ្នក​ជាតិ​និយម​ស្បែក​ស​នៅ​ក្នុង​ក្រុង Charlottesville កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ក្នុង​សេតវិមាន។
លោក​ប្រធានាធិបតី Donald Trump ថ្លែង​អំពី​ការ​ប្រមូល​របស់​អ្នក​ជាតិ​និយម​ស្បែក​ស​នៅ​ក្នុង​ក្រុង Charlottesville កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ក្នុង​សេតវិមាន។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​និយាយ​ថា លោក និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ឯកភាព​គ្នា​ថា ការ​បញ្ឈប់​កូរ៉េ​ខាង​ជើង​មិន​ឲ្យ​បាញ់​គ្រាប់​មីស៊ីល​នុយក្លេអ៊ែរ គឺ​ជា​អាទិភាព​ចម្បង​បំផុត។

លោក Shinzo Abe និង​លោក Donald Trump បាន​ឯកភាព​គ្នា​នេះ​នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Abe ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

កិច្ច​សន្ទនា​រវាង​សម្ព័ន្ធមិត្ត​ទាំង​ពីរ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​និយាយ​ថា លោក​នឹង​ពន្យារពេល​ការ​បាញ់​មីស៊ីល​ទៅ​កាន់​កោះ Guam ដែនដី​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ KCNA របស់​កូរ៉េ​ខាង​ជើង បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក Kim Jong Un ទទួល​បាន​នូវ​សេចក្ដី​រាយការណ៍​ពី​យោធា​របស់​លោក​អំពី​គម្រោង​ក្នុង​ការ​បាញ់​មីស៊ីល​ទៅ​កាន់​តំបន់​ជុំវិញ​កោះ Guam ដែល​ជា​ដែនដី​សម្បូរ​ទៅ​ដោយ​មូលដ្ឋាន​យោធា​របស់​សហរដ្ឋ​អាមេរិក។ សេចក្ដី​រាយការណ៍​នោះ បាន​បញ្ជាក់​ថា លោក Kim នឹង​បន្ត​សង្កេត​មើល «សកម្មភាព​ឆ្កួត​លីលា​របស់​សហរដ្ឋ​អាមេរិក‍» មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ។

សេចក្ដី​រាយការណ៍​នេះ​ចង់​សំដៅ​ដល់​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​ឆ្នាំ​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ។ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចាត់ទុក​សមយុទ្ធ​នេះ​ថា​ជា​ការ​ហាត់​សម​ពិតៗ​សម្រាប់​ការ​ឈ្លានពាន​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បដិសេធ៕

XS
SM
MD
LG