ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំជ្រួច​ចម្ងាយ​ជិត​មួយ​ចំនួន​កាល​ពី​ថ្ងៃ​ព្រហស្សតិ៍​នេះ


បុរស​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​តាម​ទូរទស្សន៍​ដែល​បង្ហាញ​ពី​ខ្សែ​វីដេអូ​នៃ​ការ​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី៣​ ខែមីនា ឆ្នាំ២០១៦។
បុរស​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​តាម​ទូរទស្សន៍​ដែល​បង្ហាញ​ពី​ខ្សែ​វីដេអូ​នៃ​ការ​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី៣​ ខែមីនា ឆ្នាំ២០១៦។

កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំជ្រួច​ចម្ងាយ​ជិត​មួយ​ចំនួន កាល​ពីថ្ងៃ​ព្រហស្សតិ៍​នេះ ដែល​មើល​ទៅ​ហាក់​ដូច​ជា​ការ​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ដែលក្រុម​ប្រឹក្សា​សន្តិសុខ​អសប បាន​អនុម័ត​ជា​ឯកច្ឆ័ន​នោះ។

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​ថា​ ខ្លួន​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ឧប្បត្តិហេតុ​នោះ​ហើយ។

គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំ​ជ្រួច​ប៉ុន្មាន​គ្រាប់ ឬ​ក៏​ថា​តើ​កាំជ្រួច​ទាំង​នោះ​ជា​កាំជ្រួច​បាញ់​ចម្ងាយ​ជិត​ឬ​ទេ ប៉ុន្តែ​ក្រសួង​នេះ​បាន​និយាយ​ថា​កាំ​ជ្រួច​ទាំង​នោះ​បាន​ហោះ​ចម្ងាយ​ពី​ ១០០ ទៅ​ ១៥០ គីឡូម៉ែត្រ មុន​នឹង​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ខាង​កើត ឬ​សមុទ្រ​ជប៉ុន​នោះ។

មន្ត្រី​សរអា​ម្នាក់​បាន​ថ្លែង​ថា សរអា​នឹង​ឃ្លាំ​មើល​ស្ថាន​ការ​យ៉ាង​ដិត​ដល់​ជា​បន្ត។

ការ​បង្ក​រឿង​ហេតុ​បែប​នេះ ជា​ការ​ដែល​ធ្លាប់​បាន​កើត​ឡើង​ពី​មុន​មក ហើយ​មិន​មែន​ជា​ការ​ភ្ញាក់ផ្អើល​ទេ។ កូរ៉េ​ខាង​ជើង​មាន​ប្រវត្តិ សម្តែង​ការ​ជំទាស់​ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​អន្តរជាតិ តាម​រយៈ​ការ​បង្ហាញ​កម្លាំង​បាយ ជា​ជាង​ការ​ប្រើ​ប្រាស់​ផ្លូវ​ការ​ទូត​ធម្មតា៕

XS
SM
MD
LG