ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​មីស៊ីល​បាល់លីស្ទិក


បុរស​ម្នាក់​មើល​ព័ត៌មាន​តាម​ទូរទស្សន៍​ដែល​រាយការណ៍​ពី​ការ​បាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០១៧។
បុរស​ម្នាក់​មើល​ព័ត៌មាន​តាម​ទូរទស្សន៍​ដែល​រាយការណ៍​ពី​ការ​បាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០១៧។

កូរ៉េខាង​ជើង​បាន​បាញ់​បង្ហោះកាំជ្រួច​បាល់លីស្ទិក​ដែល​គេ​មិន​ស្គាល់​ថា ​ជា​ប្រភេទ​កាំជ្រួច​មីស៊ីលអ្វី​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

មន្ត្រី​យោធា​កូរ៉េ​ខាង​ត្បូង​បាន​ត្រូវ​គេ​ដក​ស្រង់​សម្តី​មក​ចុះ​ផ្សាយ​ថា ​កាំជ្រួច​មីស៊ីល​បាន​ហោះ​សំដៅ​ទៅ​ទិស​ខាង​កើត​ហើយ​ថា​ពួក​អាជ្ញាធរ​កំពុង​ធ្វើ​ការ​វិភាគ​ពីការ​បាញ់​បង្ហោះ​នេះ​ដោយ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​យោធា​សហរដ្ឋ​អាមេរិក។​លោក​វរសេនីយឯក Robert Manning អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​សហ រដ្ឋ​អាមេរិក​បាន​និយាយថា «យើង​បាន​តាមដាន​ឃើញ​ប្រហែល​ជា​ការ​បាញ់​បង្ហោះ​កាំជ្រួចមីស៊ីល​មកពី​ប្រទេស​កូរ៉េ​ខាង​ជើង។​ យើងនឹង​ផ្តល់​ព័ត៌មាន​បន្ថែម​នៅពេល​ដែល​ទទួល​បានព័ត៌មាន​បន្ថែម​ទៀត‍»។

មន្ត្រី​ស៊ើបការណ៍​សម្ងាត់ម្នាក់​របស់​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់ VOA ថា សហរដ្ឋ​អាមេរិក​មិន​មាន​ការ​ភ្ញាក់​ផ្អើល​អំពី​ព្រឹត្តិការណ៍​នេះ​ទេ។

លេខាធិការ​សារព័ត៌មាន​របស់​សេតវិមាន​បាន​ផ្ញើសារ​តាម​ប្រព័ន្ធTwitterថា គេ​បាន​ជម្រាប​លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំអំពីស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ ខណៈ​ដែលកាំជ្រួច​មីស៊ីល​នេះ​ស្ថិត​នៅ​លើ​អាកាស។

ការ​បាញ់​បង្ហោះ​កាំជ្រួច​បាល់លីស្ទិក​លើក​ចុងក្រោយ​ដោយ​កូរ៉េខាង​ជើង​គឺ​នៅ​ក្នុង​ខែ​កញ្ញា។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថាតើ​ប្រភេទ​កាំជ្រួច​មីស៊ីល​អ្វី​ដែល​បាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នោះ​ទេ។

​នៅប្រទេស​ជប៉ុន ​ក្រុម​ដោះស្រាយ​វិបត្តិ​របស់​គណៈរដ្ឋ​មន្ត្រី​បាន​កោះ​ហៅ​ប្រជុំ​ជា​បន្ទាន់​មួយ។​ ប្រធាន​ខុទ្ទកាល័យ​របស់​គណៈរដ្ឋ​មន្ត្រី​ជប៉ុន​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​តូក្យូ​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ដល់​ការ​បាញ់​បង្ហោះ​កាំជ្រួចមីស៊ីល​នេះ។

ការ​បាញ់​បង្ហោះ​របស់​កូរ៉េខាង​ជើង​ចុង​ក្រោយ​បង្អស់​កើត​មាន​ឡើង​នៅពេល​ដែល​សហរដ្ឋ​អាមេរិក ​និង​កូរ៉េខាង​ត្បូង​កំពុង​ប្រុងប្រៀប​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​មួយ​ដែល​មាន​រយៈ​ពេល​៥​ថ្ងៃ​ដែល​គេហៅថា “Vigilant Ace” ចាប់​ពី​ថ្ងៃ​ទី៤​ដល់​ថ្ងៃ​ទី៨ខែធ្នូ​ដោយ​មាន​បុគ្គលិក​យោធា​រាប់​ពាន់​នាក់​ហើយ​និងយន្តហោះ​ជាង ២៣០គ្រឿង រួមមាន​យន្តហោះប្រយុទ្ធ​ប្រភេទF-22 Raptorដែល​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ជាលើក​ដំបូង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG