ពានរង្វាន់ណូបែលនៅក្នុងផ្នែករូបវិទ្យា គីមីវិទ្យា សរីរវិទ្យា ឱសថសាស្រ្ត អក្សរសាស្រ្ត និងពានរង្វាន់ Sveriges Riksbank ក្នុងផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច ដើម្បីរំឮកដល់លោក Alfred Nobel ត្រូវបានផ្តល់ឲ្យអ្នកជ័យលាភីនៅក្រុងស្កុបខុល ប្រទេសស៊ុយអែត កាលពីថ្ងៃទី១០ ខែធ្នូនេះ។ សម្រាប់ពានរង្វាន់ណូបែលសន្តិភាពត្រូវបានផ្តល់ឲ្យនៅក្រុងអូស្លូ ប្រទេសន័រវែស កាលពីថ្ងៃទី១១ ខែធ្នូ។ ខាងក្រោមនេះ ជាអ្នកទទួលបានជ័យលាភីពានរង្វាន់ណូបែល។
កម្រងរូបភាព៖ អ្នកជ័យលាភីពានរង្វាន់ណូបែលឆ្នាំ ២០១៦

១
លោក Yoshinori Ohsumi សាស្រ្តាចារ្យនៃវិទ្យាស្ថានបច្ចេកទេសក្រុងតូក្យូ (Tokyo Institute of Technology) បង្ហាញស្នាមញញឹម បន្ទាប់ពីលោកទទួលផ្នែកពានរង្វាន់ណូបែលផ្នែកឱសថសាស្រ្តក្នុងក្រុង Yokohama ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦។

២
សាស្រ្តាចារ្យសាកលវិទ្យាល័យ Harvard លោក Oliver Hart អានសារអេឡិចត្រូនិចអបអរសាទរ បន្ទាប់ពីលោកទទួលបានពានរង្វាន់ណូបែលផ្នែកសាស្រ្តកិច្ចពីគេហដ្ឋានរបស់លោកក្នុងក្រុង Lexington រដ្ឋ Massachusetts កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។

៣
សាស្រ្តាចារ្យជនជាតិហ្វាំឡង់លោក Bengt Holmstrom នៃសាកលវិទ្យាល័យបច្ចេកវិទ្យារដ្ឋ Massachusetts (MIT) ញញឹមពេលលោកចេញពីសន្នីសីទសារព័ត៌មាន បន្ទាប់ពីនិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅក្រុង Cambridge រដ្ឋ Massachusetts។

៤
រូបឯកសារ៖ លោក Bob Dylan ទទួលពានរង្វាន់ បុគ្គលប្រចាំឆ្នាំ នៃពិធី MusicCares ឆ្នាំ២០១៥ នៅក្រុង Los Angeles កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥។

៥
អ្នកជ័យលាភីពានរង្វាន់ណូបែលផ្នែករូបវិទ្យាលោក F. Duncan Haldane (ពីខាងឆ្វេង) លោក David Thouless និងលោក Michael Kosterlitz ចូលរូមនៅក្នុងពិធីប្រគល់ពានរង្វាន់ណូបែលនៅសាល Aula Magna ក្នុងមហាវិទ្យាល័យ Stockholm University ក្នុងក្រុងស្កុបខុល ប្រទេសស៊ុយអែត កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦។

៦
អ្នកជ័យលាភីពានរង្វាន់ណូបែលផ្នែកគីមីវិទ្យា ឆ្នាំ២០១៦ ពីខាងឆ្វេងលោក Bernard Feringa លោក Fraser Stoddart និងលោក Jean Pierre Sauvage ចូលរួមនៅក្នុងសន្និសីទសារព័ត៌មាននៅសាលា Royal Swedish Academy ក្នុងក្រុងស្កុបខុល ប្រទេសស៊ុយអែត កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦។

៧
អ្នកជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos ចុះហត្ថលេខាលើពង្រាងអនុស្សរណៈមួយនៅវិទ្យាស្ថាន Nobel Institute ក្នុងក្រុងអូស្លូ ប្រទេសន័រវែស កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦។