ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មិន​មាន​គ្រែ​គ្រប់គ្រាន់​នៅក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ​ទាំង​៥០ក្នុង​រដ្ឋ Florida សហរដ្ឋ​អាមេរិក


បុគ្គលិក​សុខាភិបាល​ធ្វើ​ការ​នៅ​កន្លែង​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩ កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅ​ក្នុង​រដ្ឋ Florida សហរដ្ឋ​អាមេរិក។
បុគ្គលិក​សុខាភិបាល​ធ្វើ​ការ​នៅ​កន្លែង​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩ កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅ​ក្នុង​រដ្ឋ Florida សហរដ្ឋ​អាមេរិក។

ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​រដ្ឋ Florida បាន​រីកកាន់​តែ​ធ្ងន់ធ្ងរ​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​នៅពេល​ដែល​មន្ទីរពេទ្យ​ជិត៥០​នៅ​ទូទាំង​រដ្ឋ​និយាយ​ថា ពួកគេ​មិន​មាន​គ្រែ​គ្រប់គ្រាន់​នៅ​ក្នុង​កន្លែង​សង្គ្រោះ​បន្ទាន់។

រដ្ឋ Florida មិន​ត្រឹម​តែ​ជា​កន្លែង​ផ្ទុះ​មេរោគ​កូរ៉ូណា​ដ៏​ខ្លាំង​នៅ​សហរដ្ឋអាមេរិក​ទេ វា​ក៏​ជា​ទីកន្លែង​ផ្ទុះ​ដ៏​ខ្លាំង​មួយ​នៅ​ក្នុង​ពិភពលោក​ដែរ ដោយ​មាន​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​ជាង​១ម៉ឺន​២ពាន់​ករណី​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ជា​ថ្ងៃទី៥​ជាប់ៗ​គ្នា​ដែល​មាន​ចំនួន​ឆ្លង​លើស​ពី​១ម៉ឺន​ករណី។

លោក Francis Suarez អភិបាល​ក្រុង Miami កំពុង​ធ្វើ​ឱ្យ​ការ​ពាក់​ម៉ាស​នៅ​កន្លែង​សាធារណៈ​ជា​ការ​ចាំបាច់។

ដោយ​ចាប់ផ្តើម​នៅថ្ងៃចន្ទ​នេះ​ទៅ​ជន​ណា​ដែល​មិន​ពាក់​ម៉ាស​នឹង​ត្រូវ​ពិន័យ​ប្រាក់​៥០ដុល្លារ។ ការ​បំពាន​លើក​ទី៣​នឹង​ត្រូវ​ពិន័យ​ប្រាក់៥រយ​ដុល្លារ។

លោក Dan Geber អភិបាល​ក្រុង Miami Beach បាន​ចេញ​បម្រាម​គោលចរ​នៅម៉ោង​៨យប់​សម្រាប់​តំបន់ Miami Beach ជា​ទីកន្លែង​ដែល​មាន​រង្គសាល​ និង​ក្លឹប​កម្សាន្ត​ច្រើន​រាប់​មិន​អស់។

នៅ​ក្នុង​តំបន់​អឺរ៉ុប ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គឺ ការ​ងើប​ឡើង​វិញ​ចេញ​ពី​ការ​រាត ត្បាត​នៃ​មេរោគ​កូរ៉ូណា។

លោក Charles Michel ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ពួក​មេដឹកនាំ​អឺរ៉ុប​ចាំបាច់​ជម្នះ​ការ​ខ្វែង​គំនិត​គ្នា​ហើយ​ព្រមព្រៀង​លើ​ថវិកា​ និង​ថវិកា​សម្រាប់​ការ​ងើប​ចេញ​ពី​ជំងឺ​កូវីដ១៩សម្រាប់​ទ្វីប​ទាំង​មូល។

ពួក​មេដឹកនាំ​ទាំង​២៧​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប​ទំនង​ជា​ស្ថិត​ក្នុង​ស្ថានភាព​ទាល់​ច្រក​កាលពី​យប់​ថ្ងៃអាទិត្យ​លើ​ថវិកា​ចំនួន២,១លាន​លាន​ដុល្លារ​ដែល​រួម​មាន​៨៥៨ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ពាណិជ្ជកម្ម ​និង​ផ្នែក​នានា​ដែល​រង​ផលប៉ះពាល់​ដោយ​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា៕

XS
SM
MD
LG