ភ្នំពេញ —
មនុស្សចំនួនប្រាំបួននាក់បានរងរបួសក្នុងនោះបីនាក់របួសធ្ងន់នៅថ្ងៃសុក្រនេះ ក្នុងការបណ្តេញប្រជាពលរដ្ឋនៃសហគមន៍បុរីកីឡាចេញពីការប៉ុនប៉ងស្នាក់នៅក្នុងអគារមួយដែលកំពុងសាងសង់។ នេះបើយោងតាមប្រភពពីមន្ត្រីសិទ្ធិមនុស្សនិងតំណាងប្រជាពលរដ្ឋរងគ្រោះ។
សាក្សីបញ្ជាក់ថាកងកម្លាំងសន្តិសុខដែលមានឯកសណ្ឋានពណ៌ទឹកប៊ិកចាស់ ពាក់មួកឃ្លុបដែលបិទមុខជិត និងកងកម្លាំងប៉ូលិសប្រមាណជា១០០នាក់បានបានបណ្តេញប្រជាពលរដ្ឋប្រមាណជា៥០នាក់ចេញពីអគារទី៩ដែលជាអគារមួយរបស់ក្រុមហ៊ុនផានអ៊ីម៉ិចដែលកំពុងសាងសង់នៅប្លុកសហគមន៍បុរីកីឡាដែលមានទំនាស់រ៉ាំរ៉ៃ។
ប្រជាពលរដ្ឋទាំងនេះអះអាងថាខ្លួនតំណាងឲ្យគ្រួសារចំនួន៣០ដែលមិនបានទទួលចំណែកអគារពីក្រុមហ៊ុនឯកជនមានឥទ្ធិពលនេះក្រោយពីការបណ្តេញចេញដោយបង្ខំកាលពីប៉ុន្មានឆ្នាំមុន។
ពួកគាត់បានឡើងស្នាក់នៅលើអគារថ្មីនេះចំនួនពីរថ្ងៃមកហើយដោយសង្ឃឹមថានឹងទទួលបានចំណែកផ្ទះសម្រាប់ការរស់នៅ។
ក្រុមកងកម្លាំងមានសមត្ថកិច្ចនិងកងសន្តិសុខបានរុញច្រានក្រុមអ្នកភូមិទាំងនេះក្រោយពីជូនដំណឹងឲ្យពួកគេចាកចេញពីអគារកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដោយសំអាងថាការស្នាក់នៅនេះជាអំពើខុសច្បាប់។ការបណ្តេញនេះបានធ្វើឲ្យមានការប៉ះទង្គិចគ្នាយ៉ាងហិង្សាមួយឈុត។
អ្នកស្រីស ស៊ន តំណាងម្នាក់នៅសហគមន៍បុរីកីឡាអធិប្បាយក្រោយពីការប៉ះទង្គិចថា៖
«មកដល់ចាប់វាយ ចាប់សែង វាយគ្រប់គ្នាចឹងទៅ»។
ក្នុងចំណោមប្រជាពលរដ្ឋដែលរងរបួសធ្ងន់ទាំងបីនាក់មានស្ត្រីមានផ្ទៃពោះម្នាក់។
អ្នកស្រីបន្ថែមថាការប៉ុនប៉ងស្នាក់នៅលើអគារនេះដើម្បីជំរុញឲ្យមានការផ្តល់ជំរកសម្រាប់ប្រជាពលរដ្ឋដែលត្រូវបណ្តេញចេញដោយមិនមានដំណោះ ស្រាយ។
«យើងនៅនេះដើម្បីរកដំណោះស្រាយឲ្យក្រុមហ៊ុនសង់ដប់អគារឲ្យពួកយើងជាង១០០គ្រួសារដែលមិនទាន់បានទីជម្រកហ្នឹង។ប៉ុន្តែអជ្ញាធរជូនដំណឹងនេះថាយើងខុសច្បាប់តែប្រជាពលរដ្ឋថាអត់ខុសច្បាប់ទេពីព្រោះជាកិច្ចសន្យារវាងរដ្ឋាភិបាលជាមួយក្រុមហ៊ុនដើម្បីសាងសង់ដប់អគារ។បើគាត់ថាខុសច្បាប់ចឹងរដ្ឋាភិបាលខុសច្បាប់ដែរពីព្រោះអភិវឌ្ឍន៍នេះមិនព្រមព្រៀងតាមកិច្ចសន្យាផងហ្នឹង»។
ទំនាស់ដីធ្លីរវាងក្រុមហ៊ុនផានអ៊ីម៉ិចជាមួយក្រុមប្រជាពលរដ្ឋនៃសហគមន៍បុរីកីឡាកើតឡើងចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ។ក្រុមហ៊ុនដ៏មានឥទ្ធិពលនេះសន្យាសង់អគារចំនួន១០សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រជាង១.៧០០គ្រួសារប៉ុន្តែក្រោយមកក្រុមហ៊ុននេះបានសង់អគារត្រឹមតែ៨ប៉ុណ្ណោះហើយប្រជាពលរដ្ឋមួយចំនួនមិនបានទទួលចំណែកផ្ទះនោះទេ។
លុះដល់ខែមករាឆ្នាំ២០១២អាជ្ញាធរបានបណ្តេញប្រជាពលរដ្ឋដែលនៅសេសសល់ចុងក្រោយគេនេះដោយបង្ខំដោយឈូសរំលំទីជម្រករបស់ពួកគេ។ពលរដ្ឋមួយចំនួនត្រូវបញ្ជូនឲ្យទៅរស់នៅនៅទួលសំបូរជាយទីក្រុងភ្នំពេញនិងនៅភ្នំបាត ខេត្តកំពង់ស្ពឺដែលស្ថិតនៅចម្ងាយប្រមាណ៥០គីឡូម៉ែត្រខាងលិចក្រុងភ្នំពេញ។រីឯមួយចំនួនទៀតកំពុងសង់ខ្ទមតូចៗរស់ក្នុងកន្លៀតអគាររបស់ក្រុមហ៊ុនផានអ៊ីម៉ិច។
លោកអំ សំអាត ប្រធានគ្រប់គ្រងផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូបានថ្កោលទោសអំពើហិង្សាកាលពីព្រឹកថ្ងៃសុក្រនេះ។
«វិធីនៃការបង្រ្កាបជាពិសេសការប្រើប្រាស់កម្លាំងសន្តិសុខជាវប្បធម៌នៃការប្រើប្រាស់អំពើហិង្សាជាហូរហែរ។ មិនអាចបញ្ចប់បញ្ហាដែលកើតឡើងទាំងឡាយ»។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញចាត់ទុកថាប្រជាពលរដ្ឋបានតាំងលំនៅខុសច្បាប់លើអគាររបស់ក្រុមហ៊ុនឯកជន។ លោកចាត់ទុកថាអំពើហិង្សាដែលបានកើតឡើងមិនធ្ងន់ធ្ងរនោះទេ។
«នេះជាការតាំងលំនៅខុសច្បាប់ហើយ។ យើងអាចចាត់ទុកថាគឺជាការរំលោភទៅលើកម្មសិទ្ធិស្របច្បាប់ឯកជន។គេជាម្ចាស់កម្មសិទ្ធិគេអាចប្តឹងយើងបាន។ យើងមិនចង់ឲ្យមានការប៉ះពាល់ដល់អ្នកសហគមន៍ទេទើបយើងប្រាប់ថាឲ្យគាត់រុះរើ។ ព្រឹកមិញមានការប្រទូសរាយគ្នាតែមិនធ្ងន់ធ្ងរទេ»។
ការបណ្តេញចេញប្រជាពលរដ្ឋដោយបង្ខំនៅក្នុងទីក្រុងភ្នំពេញបានបន្សល់ទុកនូវបញ្ហាជាច្រើនដែលដោះស្រាយរាប់ឆ្នាំមិនទាន់ចប់នៅឡើយ។
យោងតាមរបាយការណ៍នានារបស់អង្គការក្រៅរដ្ឋាភិបាលបង្ហាញថាមានប្រជាពលរដ្ឋយ៉ាងហោចណាស់ចំនួន១៥០.០០០នាក់បានទទួលរងការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះដោយសារតែការអភិវឌ្ឍក្រុងភ្នំពេញ៕