រថយន្តធុនធំបុករះហ្វូងមនុស្សនាថ្ងៃបុណ្យជាតិ Bastille Day ក្នុងក្រុងនីស (Nice) ប្រទេសបារាំង។
រថយន្តធុនធំបុករះហ្វូងមនុស្សនាថ្ងៃបុណ្យជាតិ Bastille Day ក្នុងក្រុងនីស (Nice) ប្រទេសបារាំង

១
រថយន្តប៉ូលិសមួយចតនៅជិតកន្លែងរងការវាយប្រហារ បន្ទាប់ពីរថយន្តធុនធំមួយបានបុករះហ្វូងមនុស្ស ដែលបានប្រមូលផ្តុំដើម្បីមើលកាំជ្រួចនៅក្រុងនីស (Nice) ភាគខាងត្បូងប្រទេសបារាំង នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

២
សាកសពជាច្រើនដេកនៅលើដី បន្ទាប់ពីរថយន្តធុនធំមួយបានបុករះហ្វូងមនុស្សនៅក្រុងនីស (Nice) ប្រទេសបារាំង នៅអំឡុងពេលអបអរសាទរថ្ងៃបុណ្យជាតិ Bastille Day នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។

៣
កងកម្លាំងប៉ូលិសបារាំង និងមន្រ្តីផ្នែកកោសល្យវិច្ច័យឈរនៅជិតរថយន្តធុនធំមួយនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដែលបានបុករះហ្វូងមនុស្សមួយ ខណៈពេលអបអរសាទរថ្ងៃបុណ្យ Bastille Day នៅតាមបណ្តោយផ្លូវដើរ Promenade des Anglais ក្នុងក្រុង Nice ប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែកក្កដា។

៤
បុរសម្នាក់អង្គុយនៅជិតសាកសពមួយនៅលើដីនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីរថយន្តធុនធំបានបុករះហ្វូងមនុស្ស អបអរសាទរថ្ងៃបុណ្យជាតិ Bastille Day នៅក្រុងនីស (Nice) ប្រទេសបារាំង។

៥
មនុស្សម្នាឆ្លងផ្លូវដោយដាក់ដៃឱបក្បាល ស្របពេលប៉ូលិសបារាំងរៀបចំសន្តិសុខនៅកន្លែងកើតហេតុនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីរថយន្តមួយបានបុករះហ្វូងមនុស្ស អបអរសាទរថ្ងៃបុណ្យជាតិ Bastille Day តាមបណ្តោយផ្លូវដើរ Promenade des Anglais ក្នុងក្រុងនីស (Nice) ប្រទេសបារាំង។

៦
ទាហានបារាំងល្បាតកន្លែងកើតហេតុ ទីដែលរថយន្តធុនធំបានបុករះហ្វូងមនុស្ស។

៧
ជនរងគ្រោះមួយនាក់នៅដេកលើដីនៅជិតកន្លែងកើតហេតុ។

៨
Snow covers the roofs of the so-called "Alter Flecken" (old spot), the historic core of downtown Freudenberg with its half-timbered houses from the 17th century in the heart of the federal state of North Rhine-Westphalia near the city of Siegen, Germany.

៩
ជនរងរបួសម្នាក់កំពុងរង់ចាំការជួយសង្រ្គោះ។

១០
ទាហានបារាំងប្រមូលគ្នាដើរទៅមុខនៅលើដងផ្លូវមួយ។

១១
មន្រ្តីប៉ូលិស និងទាហានឈរនៅជិតកន្លែងដែលបានបិទ បន្ទាប់ពីរថយន្តមួយបានបើកទៅលើចិញ្ចើមផ្លូវ ហើយបុករះហ្វូងមនុស្សដែលបានប្រមូលផ្តុំដើម្បីមើលកាំជ្រួចនៅក្រុងនីស (Nice) ភាគខាងត្បូងប្រទេសបារាំង កាលពីថ្ងៃសុក្រ ទី១៥ ខែកក្កដា។

១២
មន្រ្តីប៉ូលិសបារាំង និងមន្រ្តីផ្នែកកោសល្យវិច្ច័យឈរនៅជិតរថយន្តធុនធំមួយ ដែលបុករះហ្វូងមនុស្សអបអរសាទរថ្ងៃបុណ្យជាតិ Bastille Day នៅតាមបណ្តោយផ្លូវដើរ Promenade des Anglais ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៨០នាក់នៅក្រុងនីស (Nice) ប្រទេសបារាំង នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។