ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល៖ ការ​បំពាក់​​កាមេរ៉ា​​​​​​​​​សន្តិសុខ​នៅ​ទីសក្ការៈបូជា​ជា​ ផលប្រយោជន៍​ល្អ​បំផុត​សម្រាប់​អ៊ីស្រាអែល


នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក Benjamin Netanyahu និយាយ​ទៅ​កាន់​លោក​ឧត្តមសេនីយ៍​ Eliezer Toledano នៅ​អំឡុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​​នៅ​​រដ្ឋធានី​ ហ្សេរ៊ុយសាឡិប​នៅ​ថ្ងៃ​ទី​ ២៥ ខែ​តុលា ឆ្នាំ​២០១៥។
នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក Benjamin Netanyahu និយាយ​ទៅ​កាន់​លោក​ឧត្តមសេនីយ៍​ Eliezer Toledano នៅ​អំឡុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​​នៅ​​រដ្ឋធានី​ ហ្សេរ៊ុយសាឡិប​នៅ​ថ្ងៃ​ទី​ ២៥ ខែ​តុលា ឆ្នាំ​២០១៥។

នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​ការ​បន្ថែម​ម៉ាស៊ីន​ថត​វីដេអូ​សន្តិសុខ​នៅ​ទី​កន្លែង​សក្ការៈ​ក្រុង​ហ្ស៊េរុយសាឡិម ដែល​ជន​ជាតិ​ជ្វីព​ហៅ​ថា Temple Mount ​ហើយ​ពួក​អ្នកកាន់​សាសនា​ឥស្លាម​ហៅ​ថា ​ព្រះ​វិហារ​អ៊ីស្លាម Al-Aqsa​ ​ជាផល​ប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់​អ៊ីស្រាអែល។

លោក​នាយករដ្ឋ​មន្រ្តី​បាន​ប្រាប់​កិច្ច​ប្រជុំ​របស់​គណៈរដ្ឋ​មន្រ្តី​ថា ​វិធានការ​នេះ​នឹង​ជួយ​ទាំង​ការ​បដិសេធ​ការ​ទាមទារថា ​អ៊ីស្រាអែល​ចង់​ផ្លាស់​ប្តូរ​ច្បាប់​នានា ​ដែល​អនុញ្ញាត​ឲ្យ​ពួក​អ៊ីស្លាម​ធ្វើ​ការ​បន់​ស្រន់​នៅ​ទី​នោះ តែ​មិន​មែន​ពួក​ជ្វីព​ ​ហើយ​ក៏​បង្ហាញ​ពី​ទី​កន្លែង​ពិត​ប្រាកដ ដែល​ការ​បង្ក​ហេតុកើត​ចេញ​មក។

ភាព​តានតឹង​ពាក់ព័ន្ធ​នឹង​ការភ័យ​ខ្លាច​ពី​ការ​ផ្លាស់​ប្តូរ​ច្បាប់​នេះ​បាន​ដើ​រតួ​នាទី​យ៉ាង​សំខាន់​ទាក់ទឹន​អំពើ​ហិង្សា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ​ដែល​បាន​សម្លាប់ជនជាតិ​អ៊ីស្រាអែល​យ៉ាង​ហោច​ណាស់​១០​នាក់​ ហើយ​ជនប៉ាឡេស្ទីន​ប្រហែល​ ៥០​នាក់។

​លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​ John Kerry ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​អ៊ីស្រាអែល​ និង​ហ្សកដានី​បាន​ព្រម​ព្រៀង​គ្នា​លើ​វិធានការ​សំខាន់​ៗ ​ដើម្បី​ជួយ​កាត់​បន្ថយ​អំពើ​ហិង្សា ​រួមមាន​ទាំង​ការ​ឃ្លាំមើល​តាម​រយៈ​ម៉ាស៊ី​នថត​វីដេអូ​សន្តិសុខ​ផង។

លោករដ្ឋ​មន្រ្តី​ការបរទេសអាមេរិក Kerry បាន​មាន​ប្រសាសន៍​ថា ​«ការណ៍នេះ​នឹង​ផ្តល់​ការ​អាច​មើល​ឃើញ​ និង​តម្លាភាព​ដ៏​ធំ‍‍»។

លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ក្នុង​អំឡុងពេល​នៃ​ការ​បង្ហាញ​ខ្លួន​រួម​គ្នា​ជាមួយ​លោក Nasser Judeh រដ្ឋ​មន្រ្តី​ការ​បរទេស​ហ្សកដានី​នៅ​ក្នុង​រាជធានី​អាម៉ង់។

លោករដ្ឋ​មន្រ្តី​ការបរទេស​ហ្សកដានី Judeh បាន​និយាយ​ថា ​បញ្ហា​ក្នុង​តំបន់​មជ្ឈិមបូព៌ា ​មាន​ភាព​ស្មុគ្រស្មាញ ប៉ុន្តែ​ភាគីពាក់ព័ន្ធ​នានា​អាច​ជម្នះ​អ្វី​ដែល​ចាត់​ទុកថា ជា​ការ​ពិបាក​ដ៏​ខ្លាំង​នេះ៕

XS
SM
MD
LG