លោក Netanyahu៖ ទាល់តែដាក់សម្ពាធផ្នែកយោធាលើពួកហាម៉ាស់ ទើបអាចមានការព្រមដោះលែងចំណាប់ខ្មាំង
ខណៈប្រធានាធិបតីអ៊ីស្រាអែលលោក Benjamin Netanyahu សង្កត់បញ្ជាក់ថាប្រទេសរបស់លោកនឹងបន្តប្រតិបត្តិការយោធានៅតំបន់កាហ្សារហូតដល់កម្ចាត់ពួកហាម៉ាស់បាន លោកបានថ្លែងកាលពីថ្ងៃអាទិត្យពីលទ្ធភាពអាចនឹងមានការព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាង២០០នាក់ដែលត្រូវបានក្រុមហាម៉ាស់ចាប់ជំរិតកាលពីថ្ងៃ៧តុលា។ អ្នកស្រី Veronica Balderas Iglesias នៃ VOA រាយការណ៍លម្អិតឱ្យ VOA។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល។