ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Navalny ស្នើ​ឲ្យ​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​ប្រធានាធិបតី


លោក Alexei Navalny អ្នក​នយោបាយខាង​គណបក្ស​ប្រឆាំង​របស់​រុស្ស៊ី​ថ្លែង​នៅក្នុង​គណៈកម្មាការ​បោះឆ្នោត​កណ្តាល​របស់​រុស្ស៊ី​នៅ​ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី២៥ ខែធ្នូ​ ឆ្នាំ២០១៧។
លោក Alexei Navalny អ្នក​នយោបាយខាង​គណបក្ស​ប្រឆាំង​របស់​រុស្ស៊ី​ថ្លែង​នៅក្នុង​គណៈកម្មាការ​បោះឆ្នោត​កណ្តាល​របស់​រុស្ស៊ី​នៅ​ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី២៥ ខែធ្នូ​ ឆ្នាំ២០១៧។

លោក Alexei Navalny អ្នក​នយោបាយខាង​គណបក្ស​ប្រឆាំង​របស់​រុស្ស៊ី​កំពុង​តែ​អំពាវនាវ​ឲ្យ​ ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ទៅ​លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​ក្រោយ​នេះ បន្ទាប់​ពី​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​បាន​ហាមឃាត់​លោក​មិន​ឲ្យ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​រុស្ស៊ី​ដែល​ហៅ​កាត់​ថា CEC បាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​ចន្ទ ហាមឃាត់​មិន​ឲ្យ​លោក Navalny ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​មីនា ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ​ទេ ដោយ​សារ​តែ​លោក​រង​ការ​ផ្ដន្ទាទោស​ពី​បទ​ឧក្រិដ្ឋ ដែល​អ្នក​សរសេរ​ប្លុក​ប្រឆាំង​នឹង​អំពើ​ពុករលួយ​និង​អ្នក​គាំទ្រ​របស់​លោក​និយាយ​ថា ​ការ​ចោទប្រកាន់​នោះ​មាន​លក្ខណៈ​នយោបាយ។

ការ​សម្រេច​របស់​គណៈកម្មាធិការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​លោក Navalny ប្រកាស​ថា លោក​ទទួល​បាន​ការ​គាំទ្រ​គ្រប់គ្រាន់​នៅ​ទូទាំង​ប្រទេស ដើម្បី​ក្លាយ​ជា​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​បាន។ ​

ក្រោយ​ពី​ការ​សម្រេច​របស់ CEC កាល​ពី​ថ្ងៃ​ចន្ទ លោក Navalny បាន​ចេញ​វីដេអូ​មួយ អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​លោក​ធ្វើ​ពហិការ​មិន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នោះ​ទេ។

លោក Navalny និយាយ​ថា ក្រុម​ការងារ​របស់​លោក​ឥឡូវ​នេះ​នឹង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដោយ​និយាយ​ថា ការ​បោះឆ្នោត​មួយ​សន្លឹក​នឹង​មាន​ន័យ​ថា ជា​បោះឆ្នោត​ឲ្យ​ការ​ឆបោក​និង​អំពើ​ពុករលួយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG