ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូដករណាហ្កាវើលដ៍មកផ្តុំគ្នានៅក្រសួងការងារដើម្បីពន្លឿនការដោះស្រាយវិវាទការងារ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅព្រឹកថ្ងៃសុក្រ ទី ២១ ខែកុម្ភៈនេះ ក្រុមកូដករក្រុមហ៊ុនណាហ្កាវើលដ៍ប្រមូលផ្តុំគ្នានៅមុខក្រសួងការងារ ដើម្បីតាមដានពាក្យបណ្ដឹងដែលពួកគេបានដាក់ទៅរដ្ឋមន្ត្រីនៃក្រសួងការងារ លោក ហេង សួរ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ និងដើម្បីពន្លឿនឲ្យមានការដោះស្រាយវិវាទការងារដល់ពួកគេ។ ពាក្យបណ្តឹងដែលពួកគេបានដាក់ទៅក្រសួង ទាមទារឲ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតប្រមាណជាង ៤០០ នាក់ ចូលធ្វើការវិញ និងគិតប្រាក់អតីតភាពចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការ។ ក៏ប៉ុន្តែ ពួកគេអះអាងថា មកដល់ពេលនេះ ពួកគេមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយទេ។ កញ្ញា មាស ដា រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG