ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មីយ៉ាន់ម៉ា​​ដោះលែង​អ្នកកាប់​ឈើ​ជនជាតិ​ចិន​ក្រោម​កម្មវិធី​លើកលែង​ទោស


ជនជាតិ​ចិន ដែល​ត្រូវ​បាន​ជឿ​ថា ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​ការ​កាប់ឈើ​ខុសច្បាប់​ ពេល​​មកដល់​តុលាការ​នៅ​រដ្ឋ​កាជីន ភាគខាង​ជើង​មីយ៉ាន់ម៉ា។ ​មីយ៉ាន់ម៉ា​បាន​​​ដោះលែង​អ្នកកាប់​ឈើ​ជនជាតិ​ចិន​ទាំង​នោះ​​ក្រោម​កម្មវិធី​លើកលែង​ទោស។
ជនជាតិ​ចិន ដែល​ត្រូវ​បាន​ជឿ​ថា ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​ការ​កាប់ឈើ​ខុសច្បាប់​ ពេល​​មកដល់​តុលាការ​នៅ​រដ្ឋ​កាជីន ភាគខាង​ជើង​មីយ៉ាន់ម៉ា។ ​មីយ៉ាន់ម៉ា​បាន​​​ដោះលែង​អ្នកកាប់​ឈើ​ជនជាតិ​ចិន​ទាំង​នោះ​​ក្រោម​កម្មវិធី​លើកលែង​ទោស។

ប្រទេស​ភូមា​បានដោះលែង​អ្នកទោស​ជិត​៧.០០០នាក់​ក្នុងនោះមាន​ជនជាតិចិន​១៥៥នាក់​ ដែល​ត្រូវ​បាន​កាត់​ទោស​កាលពី​សប្តាហ៍​មុន​ឲ្យ​ជាប់​ពន្ធនាគាររយៈ​ពេល​យូរ​ ដោយសារ​ការ​ចូល​កាប់​ឈើ​ខុស​ច្បាប់។

ក្រុម​អ្នក​កាប់​ឈើ​ជនជាតិ​ចិន​ទាំងនោះ​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​បរទេស​២១០នាក់​ ដែល​ត្រូវ​បាន​ដោះលែង​ក្រោម​កម្មវិធី​លើកលែង​ទោស​មួយ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ទីភ្នាក់ងារ Xinhua ជាផ្លូវ​ការ​របស់​ចិន ដែល​បាន​ដកស្រង់​សម្តី​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់។​

ទីភ្នាក់ងារ​ Xinhuaបាន​សរសេរ​ទៀត​ថា​អ្នក​ទោស​ទាំងនោះ​នឹងត្រូវ​បញ្ជូន​ចេញ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​រក្សាទំនាក់​ទំនង​មិត្តភាព​រវាងគ្នា ​និង​គ្នា​ ហើយ​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​ពាក់​ព័ន្ធ​ផ្អែក​លើ​ហេតុផល​សង្គម​កិច្ច។​

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ភូមា​និយាយ​ថា​ អ្នក​ទោស​ចំនួន​៦.៩៦៦នាក់​នឹង​ត្រូវ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​នៅ​ទូទាំងប្រទេស​ «ក្រោម​ហេតុផល​មនុស្ស​ធម៌​ និង​ទស្សនៈ​នៃ​ការ​ផ្សះផ្សារ​ជាតិ‍»។​

ក្រុម​អ្នក​កាប់​ឈើ​ជនជាតិ​ចិន​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មករា​ក្នុង​អំឡុងពេល​បង្ក្រាប​លើ​ពាណិជ្ជកម្ម​ឈើ​ខុសច្បាប់​ក្នុង​រដ្ឋ​កាជីន ដែល​នៅ​ជាប់​ព្រំដែនជាមួយ​នឹង​ប្រទេស​ចិន។​

កាលពី​សប្តាហ៍​មុន​តុលាការ​មួយ​ក្នុង​ទីក្រុង​ម្យិតគីណា​បាន​កាត់​ទោស​អ្នក​លួច​កាប់​ឈើ​ទាំង​១៥៣នាក់​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​និង​ពីរ​នាក់​ទៀត​ជាប់​គុក​១០​ឆ្នាំ​។ ប្រទេស​ចិន​បាន​សម្តែង​ការព្រួយ​បារម្ភ​ខ្លាំង​លើ​សាលក្រម​នោះ​ ហើយ​ទាមទារ​ឲ្យបញ្ជូន​ពលរដ្ឋ​ខ្លួន​ត្រឡប់​ទៅ​វិញ​ឲ្យ​បាន​ឆាប់៕

XS
SM
MD
LG