ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិកាំង​កាន់​សាសនា​ឥស្លាម​តតាំង​ជាមួយ​នឹង​ប្រទេស​អារ៉ាប៊ី​សាអូឌីត


នេះ​ជា​រូបភាព​បញ្ចូល​គ្នា​កាលពី​ឆ្នាំ២០១៨ របស់​លោកស្រី Ilhan Omar និង​លោកស្រី Rashida Tlaib។
នេះ​ជា​រូបភាព​បញ្ចូល​គ្នា​កាលពី​ឆ្នាំ២០១៨ របស់​លោកស្រី Ilhan Omar និង​លោកស្រី Rashida Tlaib។

ប្រទេស​អារ៉ាប៊ីសាអូឌីត​ប្រហែល​ជា​អាច​សោកស្តាយ​ចំពោះ​ការវាយប្រហារ​របស់​ខ្លួន​ទៅលើ​ស្ត្រី​អាមេរិកាំង​កាន់​សាសនា​ឥស្លាម​ខាង​គណបក្សប្រជាធិបតេយ្យ​ពីរនាក់​ដែល​បាន​ឈ្នះ​អាសនៈ​នៅក្នុង​សភា​កាល​ពី​ពេល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​សហរដ្ឋអាមេរិក។

ម្នាក់​ក្នុង​ចំណោម​នោះ​ គឺ​លោកស្រី Ilhan Omar​ តំណាងរាស្ត្រ​មក​ពី​រដ្ឋ Minnesota​ គឺ​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​គណកម្មាធិការ​សភា ដែល​មាន​អំណាច​ដាក់​កំណត់​លើ​ការ​លក់អាវុធ​របស់​អាមេរិក​ទៅ​ឲ្យ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ លោកស្រី Ilhan Omar គឺ​ជា​ជនជាតិ​អាមេរិកាំង​ដើមកំណើត​សូម៉ាលី​ ជា​អ្នក​ដែល​បាន​ឈ្នះ​គ្រប់គ្រង​អាសនៈ​នៅ​ក្នុង​គណកម្មាធិការ​សភា​ទទួល​បន្ទុកកិច្ចការ​បរទេស​កាល​ពី​សប្តាហ៍​មុន​ ហើយ​ស្ត្រី​ដែល​ជា​សមាជិកសភា​ម្នាក់​ទៀត​គឺ​លោកស្រី Rashida Tlaib មក​ពីរ​ដ្ឋ Michigan ក៏​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​បណ្តាញ​ផ្សព្វផ្សាយ​នានា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នៃ​រាជាណាចក្រ​សម្បូរ​ទៅ​ដោយ​ធនធាន​ប្រេង​មួយ​នេះ​ ព្រមទាំង​អ្នកវិភាគ និង​អ្នកផ្សាយព័ត៌មាន​មួយ​ចំនួន​ដែល​ឆ្លុះបញ្ជាំង​អំពី​ទស្សនៈ​របស់ក្រុមគ្រួសារ​រាជវង្ស​ដែល​កំពុង​គ្រប់គ្រង​រាជាណាចក្រ​មួយ​នេះ​ផងដែរ។

លោកស្រី Omar​ ដែល​ជា​សមាជិក​គណកម្មាធិការ​កិច្ចការបរទេស​របស់​សភា​បាន​និយាយ​ថា​លោកស្រី​នឹង​ដាក់​កំណត់​លើ​ការ​លក់​អាវុធ​ទៅ​ឲ្យ​ពួកអ្នក​រំលោភ​សិទ្ធិមនុស្ស​ដូចជា​ប្រទេស​អារ៉ាប៊ី​សាអូឌីត​មួយ​នេះ។

ការ​វាយប្រហារ​នានា​ទៅលើ​សមាសជិក​សភា​ទាំងពីរ​នាក់​ដែល​បាន​ដាក់​ងារ​ខ្លួន​ឯង​ថា ជា​អ្នក​សង្គមប្រជាធិបតេយ្យ​រូបនេះ​ មិន​ទាន់​បាន​ចុះ​ថមថយ​នៅ​ឡើយ​ទេ​ ចាប់តាំង​ពី​ពួកគេ​ឈ្នះ​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​ ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​ស្ត្រី​កាន់​សាសនា​ឥស្លាម​លើក​ដំបូង​កាន់​តំណែង​ជា​សមាជិក​សភា​សហរដ្ឋអាមេរិក។

អ្នក​ការ​ទូត​អារ៉ាប៊ីសាអ៊ូឌីត​ម្នាក់​បាន​ចាប់ផ្តើម​បញ្ចេញ​មតិ​ប្រឆាំង​នឹង​សមាជិកសភា​ដោយ​ការបង្ហោះសារ​វាយប្រហារ​ផ្តោត​ទៅ​លើ​លោកស្រី Omar ​កាល​ពី​យប់​នៃ​ការ​បោះឆ្នោត​ដោយ​បាន​និយាយ​ថា​លោកស្រី​នឹង​ក្លាយ​ទៅ​ជា​អ្នកប្រឆាំង​នឹង​ឈូងសមុទ្រ​ និង​បាន​ចោទប្រកាន់​លោកស្រី​ថា​ជា​អ្នកនយោបាយ​ប្រកាន់​ខ្ជាប់​សាសនា​ឥស្លាម​តំណាង​ឲ្យ​ក្រុម​ជនជាតិ​ឥស្លាម​របស់​លោកស្រី៕

XS
SM
MD
LG