ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កាត់ទោស​ពី​បទ​ឃាតកម្ម​នៅ​​ថៃ​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​និង​ភាព​តានតឹង​ខាង​ការទូត​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា


បាតុករ​កាន់​ផ្ទាំង​អក្សរ​និង​ស្រែក​ ខណៈ​ពេល​ដែល​ពួក​គេ​តវ៉ា​គាំទ្រ​កម្មករ​មីយ៉ាន់ម៉ា​ពីរ​នាក់​ធ្វើ​ការ​នៅ​ថៃ​​គឺ Zaw Lin និង​ Win Zaw Htun នៅ​មុខ​ស្ថាន​ទូត​ថៃ​ប្រចាំ​ទីក្រុង​យ៉ាំង​ហ្គោន​ Yangon នៅ​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ ឆ្នាំ​២០១៥។​
បាតុករ​កាន់​ផ្ទាំង​អក្សរ​និង​ស្រែក​ ខណៈ​ពេល​ដែល​ពួក​គេ​តវ៉ា​គាំទ្រ​កម្មករ​មីយ៉ាន់ម៉ា​ពីរ​នាក់​ធ្វើ​ការ​នៅ​ថៃ​​គឺ Zaw Lin និង​ Win Zaw Htun នៅ​មុខ​ស្ថាន​ទូត​ថៃ​ប្រចាំ​ទីក្រុង​យ៉ាំង​ហ្គោន​ Yangon នៅ​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ ឆ្នាំ​២០១៥។​

ប្រទេស​ថៃ​កំពុង​អំពាវនាវ​ដល់​មន្ត្រី​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ ឲ្យ​ទប់​ស្កាត់​ការ​តវ៉ា​ប្រឆាំង​នឹង​សាល​ក្រម​សម្រេច​ដាក់​ទោស​ប្រហារ​ជីវិតដ៏​ចម្រូងចម្រាស់​របស់​តុលាការ​ថៃ ដល់​កម្មករ​ចំណាក​ស្រុកមីយ៉ាន់ម៉ា​ពីរ​នាក់​ កាល​ពី​សប្តាហ៍​មុន។

​លោក Don Pramudwinai រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា អាជ្ញាធរ​ថៃ​កំពុង​ទាក់ទង​គ្នា​ជាមួយ​អាជ្ញាធរ​មីយ៉ាន់ម៉ា​ នៅ​ពេល​ដែល​ការ​តវ៉ា​បាន​បន្តរីករាលដាល​ហួស​ពី​រដ្ឋ​ធានី​របស់​ប្រទេស​មីយ៉ាន់ម៉ា​នោះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ តុលាការ​ថៃ​មួយ​បាន​កាត់ទោស​កម្មករ​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​ពីរ​នាក់​ ពី​បទ​សម្លាប់​ប្តី​ប្រពន្ធ​អង់គ្លេស​វ័យ​ក្មេង​មួយ​គូរ​ នៅ​លើ​កោះ​លំហែកាយ​មួយ​ក្នុង​ប្រទេសថៃ។

សំណុំ​រឿង​ក្តី​នេះ​ត្រូវ​បាន​រិះគន់​ដោយ​ក្រុម​អ្នកច្បាប់​និង​ក្រុម​សិទ្ធិ​មនុស្ស​នៅ​ក្រៅ​ប្រទេស​ថៃ​ ដោយសារ​មាន​ការ​ចោទប្រកាន់​ថា​ ភស្តុតាងដែល​គេ​ប្រើ​ប្រាស់​ដើម្បី​ភ្ជាប់​ជនសង្ស័យ​ទាំង​ពីរ​នាក់​ទៅ​នឹង​ការ​សម្លាប់​នោះ​មិន​គ្រប់គ្រាន់​ ឬ​ទទួល​បាន​ដោយ​ភាព​មិន​ត្រឹមត្រូវ។

ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​មក​ មាន​ការ​រាយការណ៍​ថា តំបន់​ព្រំដែន​ជា​ច្រើន​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​បិទ ដោយ​សារ​តែ​ការ​តវ៉ា​ពី​សំណាក់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ដែល​មានកំហឹង។

ភិក្ខុ Oakkan Tha ដែល​ជា​ព្រះសង្ឃ​មួយ​អង្គ​និមន្ត​មក​ពី​វត្ត​ Rakhine Monastery នៅ​ក្នុង​តំបន់​ព្រំដែន​វត្ត​បី​ Three Pagoda Pass បាន​មាន​ថេរដីការ​ប្រាប់​ VOA នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ក្រុម​អ្នក​តវ៉ា​នឹង​នៅ​តវ៉ា​នៅ​ទី​នោះ​ជា​រៀងរាល់​ថ្ងៃ​ រហូត​ទាល់​តែ​កម្មករ​មីយ៉ាន់ម៉ា​ទាំង​ពីរនាក់​នោះ​ ទទួល​បាន​យុត្តិធម៌​ហើយ​ត្រូវ​បាន​ដោះលែង​វិញ។

ប្រទេស​ថៃ ក៏​បាន​ឈប់​ផ្តល់​សេវាកម្ម​កុងស៊ុល​នៅ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ទីក្រុង​យ៉ាំងហ្គោន​ (Yangon) ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​មីយ៉ាន់ម៉ា​ដែរ៕

XS
SM
MD
LG