ភ្នំពេញ —
កាលពីសប្តាហ៍មុនខ្សែភាពយន្តរឿង”The Missing Picture” ឬ«កង្វះរូបភាព»ត្រូវបានចាត់ចូលក្នុងបញ្ជីប្រកួតប្រជែងចុងក្រោយ ដើម្បីដណ្តើមយកពានរង្វាន់អូស្កា(OSCAR) ជាមួយខ្សែភាពយន្តខ្នាតវែងចំនួនបួនផ្សេងទៀតដែលនាំឲ្យពិភពលោកមានការរញ្ជួយ។
គឺជាខ្សែភាពយន្តខ្មែរដំបូងគេក្នុងប្រភេទខ្សែភាពយន្តភាសាបរទេសល្អបំផុតដែលបានជាប់ចំណាត់ថ្នាក់ប្រកួតប្រជែងពានរង្វាន់របស់សហរដ្ឋអាមេរិកនេះដែលមានខ្សែភាពយន្តបរទេសប្រមាណ៦០រឿងចូលប្រកួតប្រជែង។
ភាពយន្តនេះបានមុជជ្រៅទៅក្នុងភាពភ័យរន្ធត់នៃអតីតកាលរបស់គ្រួសារមួយក្នុងសម័យកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
ផលិតករភាពយន្តនេះគឺលោកប៉ាន់ ឫទ្ធី ដែលជាជនជាតិខ្មែរបានភៀសខ្លួនទៅកាន់ប្រទេសបារាំង។
លោកប៉ាន់ ឫទ្ធី ដែលបរទេសហៅបញ្ចា្រសមកវិញថា ឫទ្ធី ប៉ាន់ បានហៅថានេះជាភាពយន្តរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។
«ចំពោះខ្ញុំកុននេះមិនត្រឹមតែកុនរបស់ខ្ញុំទេឥឡូវនេះ។ វាបានក្លាយជាកុនរបស់ប្រទេសខ្មែរទាំងមូលហើយ»។
នៅក្នុងភាពយន្តនេះគេឃើញការរៀបរាប់ពីខែ្សជីវិតកុមារភាពរបស់លោកប៉ាន់ ឫទ្ធី ។ វាគឺជាកុមារភាព របស់លោកដែលរំលឹកពីការឈឺចាប់ផ្ទាល់ខ្លួនក្នុងរបបខ្មែរក្រហម។
ក្នុងភាពយន្តនេះផលិតករភាពយន្តវ័យ៥០ឆ្នាំរូបនេះយកដុំដីឥដ្ឋតំណាងឲ្យសមាជិកគ្រួសាររបស់ខ្លួនដែលបានបាត់បង់ជីវិតក្នុងរបបនោះជាមួយប្រជាពលរដ្ឋខ្មែរជិតពីរលាននាក់ផ្សេងទៀត។
មានដើមកំណើតនៅក្រុងភ្នំពេញលោកប៉ាន់ ឫទ្ធី ត្រូវពួកខ្មែរក្រហមជម្លៀសទៅកាន់ស្រុកមោងឫស្សី ខេត្តបាត់ដំបងជាមួយគ្រួសារដែលមានសមាជិកជាងដប់នាក់។
ជិតបួនឆ្នាំក្រោយមករបបខ្មែរក្រហមបានដួលរលំ ឱពុកម្តាយនិងសាច់ញាត្តិរបស់លោកស្លាប់អស់ក្នុងរបបដ៏គួរឲ្យតក់ស្លុតនេះ ហើយនៅសល់តែរូបលោកនិងបងស្រីបង្កើតម្នាក់តែប៉ុណ្ណោះ។
លោកប៉ាន់ ឫទ្ធី ឧទ្ទិសភាពយន្តមួយខ្សែនេះទៅដល់ឱពុករបស់លោកឈ្មោះប៉ាន់ ឡូវ ដែលជាបញ្ញវ័ន្តមួយរូបនិងជាគ្រូបង្រៀនដែលមានទេពកោសល្យម្នាក់។
«ដូចជាការដឹងគុណទៅឱពុកខ្ញុំចឹង។ គាត់បានស្លាប់ក្នុងសម័យខ្មែរក្រហម។ខ្ញុំបាត់បង់គាត់ ខ្ញុំនៅក្មេងពេក។ ខ្ញុំអត់ទាន់ស្គាល់គាត់ច្បាស់។ប៉ុន្តែអ្វីៗដែលខ្ញុំបានទទួលពីគាត់ក្នុងរយៈពេលខ្លីដែលខ្ញុំបានស្គាល់គាត់ប្រៀបដូចជាកំណប់មានតម្លៃជាងមាសប្រាក់ទៅទៀត»។
ខ្សែភាពយន្ត The Missing Picture ឬកង្វះរូបភាព នេះធ្លាប់បានឈ្នះរង្វាន់ដាច់គេនៅក្រុងកាន ប្រទេសបារាំងរួចម្តងហើយកាលពីខែឧសភា ឆ្នាំ២០១៣។
រង្វាន់OSCAR គឺសម្រាប់ភាពយន្តល្អបំផុតក្នុងពិភពលោកដើម្បីឈ្នះពានរង្វាន់នេះ ភាពយន្តThe Missing Picture របស់លោកប៉ាន់ ឫទ្ធី ត្រូវប្រកួតនៅទឹកចុងក្រោយជាមួយភាពយន្តThe broken circle breakdown របស់ប្រទេសបែលហ្ស៊ិក ភាពយន្តThe Great Beauty របស់ប្រទេសអ៊ីតាលី The Hunt របស់ប្រទេសដាណឺម៉ាកនិងប្រកួតជាមួយភាពយន្តដែលមានចំណងជើងថា Omar របស់ប្រទេសប៉ាឡេស្ទីន។
ជ័យជម្នះនៃរង្វាន់នេះនឹងត្រូវប្រកាសនៅដើមខែមិនា ខាងមុខនៅសហរដ្ឋអាមេរិក។
នៅចន្លោះពេលនេះលោកប៉ាន់ ឫទ្ធី ត្រូវធ្វើយុទ្ធនាការជាបន្តបន្ទាប់ដើម្បីស្វែងរកការគាំទ្រពីមហាជន។
ការពិតវិស័យភាពយន្តគឺជាឧបនិស្ស័យរបស់លោកប៉ាន់ ឫទ្ធី ពីកំណើត។ក្រោយពីបានទៅដល់ប្រទេសបារាំងនៅឆ្នាំ១៩៨០ ក្រោយពីបានស្នាក់នៅជំរំជនភៀសខ្លួននៅព្រំដែនប្រទេសថៃ លោកបានចាប់ផ្តើមរៀនភាសាបារាំងឡើងវិញបន្ទាប់មកក៏ផ្ចង់អារម្មណ៍ទៅរកវិស័យភាពយន្ត។
លោកបានចូលសិក្សាសាលាជំនាញផ្នែកភាពយន្តឈ្មោះថាInstitut des Hautes Etudes Cinematographiques នៅក្រុងប៉ារីស។ បេក្ខជនជាង១.២០០នាក់បានចូលប្រឡងហើយបេក្ខជនដែលប្រឡងជាប់មានត្រឹមតែ២២នាក់ប៉ុណ្ណោះ។
មុនបានចូលរៀនសាលានេះលោកជាអ្នកងប់ងល់ចង់មើលភាពយន្តយ៉ាងខ្លាំង។ ដូច្នេះដើម្បីបានលុយចូលរោងកុនលោកត្រូវស៊ីឈ្នួលសម្អាតអាងហែលទឹកឲ្យគេ។ដោយឃើញដូច្នេះគ្រូរបស់លោកបានឲ្យយោបល់ឲ្យលោកប្រឡងចូលសាលាឯកទេសភាពយន្ត។
«ខ្ញុំអត់លុយមើលកុន។យប់ឡើងខ្ញុំទៅលាងអាងហែលទឹកឲ្យគេដើម្បីបានលុយមើលកុន។ដូច្នេះគ្រូគាត់ស្រឡាញ់ខ្ញុំ គាត់ប្រាប់ថាប្រឡងបាក់ឌុបចប់ទៅហើយទៅរៀនសាលាកុនទៅ។សាលានោះល្អ កាលណាយើងប្រឡងជាប់ហើយគេនឹងឲ្យកាតមួយ ដើម្បីអាចចូលមើលកុនគ្រប់រោងកុនដោយមិនគិតលុយ។ ខ្ញុំចង់បានកាតនោះមែនទែន។ខ្ញុំសម្រេចចិត្តទៅប្រឡង។គាត់ក៏មិនបានប្រាប់ថាសាលានោះប្រឡងតឹងដែរ។ហើយខ្ញុំប្រថុយទៅប្រឡងក៏ជាប់ទៅ»។
បញ្ចប់ការសិក្សាផ្នែកភាពយន្តលោកប៉ាន់ ឫទ្ធី បានកំណត់ដោយខ្លួនឯងនូវគម្រោងថតកុនអំពីការរំលឹកអតីតកាលដ៏ខ្មៅងងឹតនៅកម្ពុជា។
«រៀនថតកុនចប់ហើយ ខ្ញុំចាប់ផ្តើមថតកុនលើការចងចាំលើស្រុកខ្មែរ។ខ្ញុំមិនដែលថតកុនដើម្បីគ្រាន់តែជាសិល្បៈសម្រាប់បង្ហាញគេដើម្បីកំសាន្តសប្បាយតែប៉ុណ្ណោះទេ។ ខ្ញុំចង់យកផ្នែកនេះដើម្បីការសិក្សាឬការចងចាំឬបង្ហាញអត្តសញ្ញាណអ្វីមួយ»។
រហូតមកទល់ពេលនេះលោកប៉ាន់ ឫទ្ធី បានថតភាពយន្តប្រឌិតនិងភាពយន្តឯកសារសរុបជិត២០រឿង។ ភាពយន្តឯកសារដំបូងគេរបស់លោកឈ្មោះSite 2ឬជំរំសាយធូ ដែលរំលឹកដល់ទិដ្ឋភាពក្រោយរបបខ្មែរក្រហមដែលពលរដ្ឋកម្ពុជាបានភៀសខ្លួនទៅជ្រកកោណនៅជំរំក្នុងប្រទេសថៃដើម្បីអាចទៅរស់នៅប្រទេសទីបី។
លោកបានទទួលពានរង្វាន់ជាច្រើនក្នុងការប្រកួតប្រជែងខ្សែភាពយន្តដូចជារង្វាន់ប្រចាំទ្វីបអាស៊ី នៅប្រទេសកូរ៉េខាងត្បូង រង្វាន់ពីប្រទេសបារាំង ជប៉ុន អាហ្វ្រ៊ិក អាមេរិក និងប្រេស៊ីលជាដើម។
ភាពយន្តឯកសារខ្នាតវែងនេះនឹងត្រូវបោះឆ្នោតជាចំណាត់ថ្នាក់ចុងក្រោយនៅដើមខែមិនា ឆ្នាំ២០១៤នេះ នៅសហរដ្ឋអាមេរិក។
ដោយផ្អែកលើជំហានជោគជ័យរបស់ខ្លួនលោកប៉ាន់ ឫទ្ធី បានកា្លយជាផលិតករខ្មែរតែមួយគត់ក្នុងសម័យទំនើបដែលបានស្តារមុខមាត់ប្រទេសកម្ពុជាឡើងវិញក្នុងវិស័យភាពយន្តនៅលើឆាកអន្តរជាតិ។
អន្តរជាតិចាប់ផ្តើមស្គាល់កម្ពុជាកាន់តែច្បាស់ក្នុងវិស័យវប្បធម៌រស់រវើកមួយនេះដែលធ្វើឲ្យលោកប៉ាន់ ឫទ្ធី រៀបផែនការបង្កើតសាលាភាពយន្តរបស់រដ្ឋាភិបាលមួយនៅថ្ងៃអនាគត។
វាគឺជាសាលាភាពយន្តដែលលោកចង់លើកទឹកចិត្តដល់និស្សិតក្រីក្រខ្វះធនធានអាចមានឱកាសចូលសិក្សាបាន៕