ប្រតិបត្តិការចម្រុះជាតិស្វែងរកនិងសង្គ្រោះ Search and Rescue (SAR) ដើម្បីស្វែងរកយន្តហោះម៉ាឡេស៊ី MH 370
ប្រតិបត្តិការស្វែងរកយន្តហោះអាកាសចរណ៍ម៉ាឡេស៊ីលេខ MH 370 កាន់តែត្រូវពង្រីកធំឡើងជាបន្តបន្ទាប់ខណៈដែលវាចូលដល់សប្តាហ៍ទី២។ ប្រទេសម៉ាឡេស៊ីបានស្នើសុំជំនួយបន្ថែមពីប្រទេសផ្សេងទៀតទៀតដែលមិនមានក្នុងបញ្ជីខាងក្រោម។ ប្រទេសទាំងនោះរួមមាន៖ កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តួកម៉េនីស្ថាន ប៉ាគីស្ថាន ភូមា (មីយ៉ាន់ម៉ា) ឡាវ និង បារាំង។
![flag](http://gdb.voanews.com/488A3966-7040-
4626-A62F-99F81361F200.jpg)
![](http://gdb.voanews.com/9B10BD82-2B15-46BF-AAB0-
DFCC4DBC97AB.jpg)
ម៉ាឡេស៊ី
ម៉ាឡេស៊ីដឹកនាំប្រតិបត្តិការចម្រុះជាតិ SAR ដោយប្រើប្រាស់កងកម្លាំងយោធានិងស៊ីវិលរបស់ខ្លួន។
![flag](http://gdb.voanews.com/B0C027F0-B1AF-
4911-A9C7-EC10AE838FC2.jpg)
![](http://gdb.voanews.com/DE2629B2-C32D-40BF-BE4D-BA6E57936F32.jpg)
ចិន
បណ្តាញផ្សាយជាតិរបស់ប្រទេសចិនបានរាយការណ៍ថា ប្រទេសចិនបានប្រើប្រាស់កងនាវាតូច SAR ក្នុងទ្រង់ទ្រាយធំបំផុតដែលខ្លួនធ្លាប់មាន ហើយស្ថានីយបញ្ជាការផ្កាយរណប Xi'an នៅខេត្ត Shaanxi បានបញ្ជូនផ្កាយរណបចំនួន៨ដើម្បីចូលរួមក្នុងប្រតិបត្តិការស្វែងរកនិងសង្គ្រោះ។
![vietnam flag](http://gdb.voanews.com/C97B4313-A1B9-462D-8433-72F711985153.jpg)
![](http://gdb.voanews.com/A6A8735C-C1AF-44C5-8ED9-
30DA34F76048.jpg)
វៀតណាម
ក្រសួងនានារបស់រដ្ឋាភិបាលវៀតណាមចូលរួមនៅក្នុងកិច្ចប្រឹងប្រែង SAR ដោយប្រើប្រាស់យន្តហោះមួយចំនួននិងនាវាចំនួន៧ ពីកងទ័ពជើងទឹក កងឆ្មាំសមុទ្រ និងនាយកដ្ឋានត្រួតពិនិត្យការនេសាទ។
![flag](http://gdb.voanews.com/C5F674D1-121B-
44CA-9CFB-791719F54905.jpg)
![](http://gdb.voanews.com/2CD834AD-F113-4A17-A8FE-
F3F96515C900.jpg)
សហរដ្ឋអាមេរិក
យន្តហោះ P-8A Poseidon ដែលត្រូវបានប្រើប្រាស់នៅពេលចុងក្រោយនេះ ជាយន្តហោះឈ្លបយកការណ៍តាមអាកាសនិងប្រឆាំងនឹងនាវាមុជទឹកដែលទំនើបបំផុតរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ កងទ័ពជើងទឹកសហរដ្ឋអាមេរិកក៏បានប្រើប្រាស់យន្តហោះ P-3C Orion ពីកងនាវាទី៧ (Seventh Fleet) ពី Kadena កោះ Okinawa ប្រទេសជប៉ុន។ ស.រ.អាក៏ប្រើនាវាពិឃាតដែលមានផ្ទុកកាំជ្រួចទូរបញ្ជា ដែលនាវានិមួយៗមានផ្ទុកឧទ្ធម្ភាគចក្រ MH-60R Seahawk។ នាវា USNS John Ericsson ជួយទ្រទ្រង់ខាងសម្ភារៈដល់នាវាចម្បាំងទាំងពីរ។
![flag](http://gdb.voanews.com/D90E87AE-AAB1-
428E-973D-2FB95B1E1229.jpg)
![](http://gdb.voanews.com/47CBD13A-64F2-481C-9BF9-D2D58942403C.jpg)
ឥណ្ឌូនេស៊ី
កងទ័ពជើងទឹកឥណ្ឌូនេស៊ី (TNI-AL) បានបញ្ជូននាវា៥ទៅតំបន់សមុទ្រចិនខាងត្បូង។ ឥណ្ឌូនេស៊ីក៏បានបង្ហាញចេតនាចង់បញ្ជូនយន្តហោះឈ្លបយកការណ៍មួយចំនួនទៅកាន់តំបន់នេះដែរ។
![flag](http://gdb.voanews.com/D36721CB-416D-
481C-8806-3CC7916BF15C.jpg)
![](http://gdb.voanews.com/3F3B3DB8-C1F6-4B95-A989-
5116957EC90F.jpg)
សិង្ហបុរី
ប្រទេសសិង្ហបុរីជាដំបូងដែលបានផ្តល់ការគាំទ្រជាសម្ភារៈដល់ប្រទេសម៉ាឡេស៊ីក្នុងប្រតិបត្តិការ SAR operation។ កងទ័ពសិង្ហបុរី (SAF) បានបញ្ជូនយន្តហោះយោធាចំនួន៣ តែប៉ុន្មានម៉ោងក្រោយយន្តហោះម៉ាឡេស៊ី Malaysia Airlines MH 370 បានបាត់ពីរ៉ាដា។
![flag](http://gdb.voanews.com/C1751FBA-793B-
4F67-B0A8-4EEBAA489F5E.jpg)
![](http://gdb.voanews.com/F23C7ED1-DD5D-4C97-83AF-41512450D9C9.jpg)
ឥណ្ឌា
ប្រទេសឥណ្ឌាបានបញ្ជូននាវាកងទ័ពជើងទឹកចំនួន២ នាវាល្បាត១ នាវាចម្បាំង២ និងនាវាផ្សេងទៀតពីកងឆ្មាំសមុទ្រ យន្តហោះឈ្លបយកការណ៍លើសមុទ្រ យន្តហោះដឹកជញ្ជូនយោធា ផ្កាយរណបឈ្លបយកការណ៍លើសមុទ្រ ពីបញ្ជាការដ្ឋានបូព៌ានៃកងទ័ពជើងទឹក។
![CAMBODIA flag](http://gdb.voanews.com/CAD67AC8-F7EE-4278-A108-335AC363FEBF.jpg)
![](http://gdb.voanews.com/AEBEF45B-6C87-4860-AAC1-1EC5FEFB9833.jpg)
កម្ពុជា
រដ្ឋាភិបាលកម្ពុជានិយាយថាខ្លួនបានបញ្ជូននាវា២ និងឧទ្ធម្ភាគចក្រ៤ ដើម្បីទៅជួយការរុករកយន្តហោះ Malaysian Airlines MH370។
![flag](http://gdb.voanews.com/7AE8F6D7-4FFD-
4F6B-BC18-076FD3F49068.jpg)
![](http://gdb.voanews.com/CBE56A88-AB58-4C8D-8B8E-
B9F74F9AD5EB.jpg)
ហ្វីលីពីន
កងទ័ពជើងទឹកហ្វីលីពីនបានបញ្ជូននាវាល្បាត៣ និងយន្តហោះ១។
![BANGLADESH flag](http://gdb.voanews.com/5ACBEF1E-D08E-4B9E-9027-F9DD14AF2162.jpg)
![](http://gdb.voanews.com/56DC050E-0DDD-4E08-8124-22F19EFA6560.jpg)
បង់ក្លាដែស
រដ្ឋាភិបាលបង់ក្លាដែសនិយាយថា ខ្លួនប្រើយន្តហោះ២គ្រឿងនិងនាវាចម្បាំង frigate ចំនួន២ដើម្បីស្វែងរកយន្តហោះនោះ។
![flag](http://gdb.voanews.com/93A37014-76E6-
4BED-A437-5ADA834109E8.jpg)
![](http://gdb.voanews.com/354997A5-7E5C-46D0-ACE8-
2AEABCC460DD.jpg)
តៃវ៉ាន់
កោះតៃវ៉ាន់បានបញ្ជូនយន្តហោះដឹកជញ្ជូនយោធាមួយ នាវាចម្បាំង frigate មួយនិងនាវាពីកងឆ្មាំសមុទ្រ។
![](http://gdb.voanews.com/15D226A3-87D4-
4F8F-8894-6DC8DE8154F4.jpg)
![](http://gdb.voanews.com/1534DEA1-BAFA-4841-8E12-713A85A3EABA.jpg)
អូស្ត្រាលី
កងភូមិន្ទអាកាសរបស់អូស្ត្រាលី (RAAF) បានបញ្ជូនយន្តហោះល្បាតសមុទ្រចំនួន២ ទៅជួយក្នុងប្រតិបត្តិការស្វែងរក។
![flag](http://gdb.voanews.com/DE08EB41-0D04-
47E3-9323-5F68D9664515.jpg)
![](http://gdb.voanews.com/770974FD-659B-4830-A595-
5D6A01E65A75.jpg)
ថៃ
កងទ័ពជើងទឹកភូមិន្ទថៃ (RTN) បានបញ្ជូនឧទ្ធម្ភាគចក្រ១គ្រឿងនិងនាវាល្បាតមួយគ្រឿង។ ប្រទេសថៃក៏អាចបញ្ជូននាវានិងយន្តហោះបន្ថែមទៀតដែរ បើមានការស្នើពីម៉ាឡេស៊ី។
![UAE flag](http://gdb.voanews.com/55894E9F-4CB2-43EB-8932-5BD767284BC5.jpg)
![](http://gdb.voanews.com/A7546F06-A2FE-4C88-B567-2555EA36C882.jpg)
អេមីរ៉ាតអារ៉ាប់រួម
បណ្តាញផ្សាយព័ត៌មានរបស់អេមីរ៉ាតអារ៉ាប់រួម (UAE) រាយការណ៍ថា ប្រទេសនេះបានបញ្ជូនយន្តហោះ២គ្រឿងដើម្បីទៅចូលរួមក្នុងការស្វែងរកនេះ។
![NZ flag](http://gdb.voanews.com/2FE45114-1870-
4759-BF35-DA297DCCD6C9.jpg)
![](http://gdb.voanews.com/15A7375C-E9B0-4A32-9126-42B1BCDB79C1.jpg)
នូវែលសេឡង់
កងទ័ពអាកាសនូវែលសេឡង់ (RNZAF) បានប្រើប្រាស់យន្តហោះ ម៉ាស៊ីន៤ turboprop ដែលប្រឆាំងនឹងនាវាមុជទឹក និងឈ្លបយកការណ៍លើផ្ទៃសមុទ្រ ដែលចេញពីក្រុង Auckland កាលពីថ្ងៃទី១០ ខែមីនាហើយមានមូលដ្ឋានបណ្តោះអាសន្ននៅកោះ Penang ប្រទេសម៉ាឡេស៊ី។
ប្រភព៖ Jane's Military Defense