ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធានៅប្រទេសបួគីណាហ្វាសូប្រកាសកាន់កាប់រដ្ឋាភិបាល


លោក Michel Kafando (ខាងលើ) ​ប្រធានាធិបតី​បណ្តោះ​អាសន្ន​នៅ​ប្រទេស​​បួគីណាហ្វាសូ​បាន​បញ្ឈប់​តួនាទី​ខ្លួនឯង​ ហើយ​បាន​ប្រកាស​រំលាយ​រដ្ឋាភិបាល។
លោក Michel Kafando (ខាងលើ) ​ប្រធានាធិបតី​បណ្តោះ​អាសន្ន​នៅ​ប្រទេស​​បួគីណាហ្វាសូ​បាន​បញ្ឈប់​តួនាទី​ខ្លួនឯង​ ហើយ​បាន​ប្រកាស​រំលាយ​រដ្ឋាភិបាល។

មន្ត្រីយោធា​នៅ​ប្រទេស​បួគីណាហ្វាសូ (Burkina Faso) ​នៅ​ទ្វីប​អាហ្វ្រិក​និយាយ​ថា ​លោក Michel Kafando ​ប្រធានាធិបតី​បណ្តោះ​អាសន្ន​នៅ​ប្រទេស​នេះបាន​បញ្ឈប់​តួនាទី​ខ្លួនឯង​ ហើយ​បាន​ប្រកាស​រំលាយ​រដ្ឋាភិបាល។ ការប្រកាស​នេះ​ធ្វើឡើង​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ដោយ​មន្ត្រីយោធា​ម្នាក់​ដែល​មិនបញ្ចេញ​ឈ្មោះ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍គ្រប់គ្រង​ដោយរ​ដ្ឋ។

មន្ត្រីនោះ​និយាយ​ថា​ កងទ័ព​បាន​បង្កើត​ក្រុមប្រឹក្សា​ប្រជា​ធិបតេយ្យ​ជាតិ​ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ប្រជា​ធិបតេយ្យ​ថ្មី​ចម្រុះ។ ​សេចក្តី​ប្រកាស​នោះ​ធ្វើ​ឡើង​ក្នុង​ពេល​តែមួយ​ថ្ងៃប៉ុណ្ណោះ​ បន្ទាប់​ពី​សមាជិក​ក្រុម​អង្គរក្ស​ប្រធានាធិបតី​ ដែល​គាំទ្រ​លោក​ Blaise Compaore​ ដែល​ចេញ​ពីតំណែង​ បានវាយ​សម្រុក​ចូល​ក្នុងកិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី ហើយ​បាន​ចាប់​ខ្លួន​លោក​ Kafando ប្រធានាធិបតី​បណ្តោះអាសន្ន​ និង​ចាប់​ខ្លួន​នាយក​រដ្ឋមន្ត្រី​ Yacouba Isaac Zida​ និងមន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត។

​ កាល​ពី​ថ្ងៃ​ពុធ ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​បាន​ទាមទារ​ជា​ឯកច្ឆន្ទ​ឲ្យ​ដោះលែង​មន្ត្រី​រដ្ឋាភិបាល​ទាំង​នេះជា​បន្ទាន់។ លោក​ Ban Ki-moon​ អគ្គលេខាធិការ​អ.ស.ប​បាន​និយាយ​ថា​ លោកមាន​កំហឹង​ ហើយ​ហៅ​ការចាប់​មន្ត្រី​រដ្ឋាភិបាល​ថា​ ជាការ​រំលោភ​យ៉ាង​គឃើ្លន​លើរដ្ឋធម្មនុញ្ញ​ប្រទេស​បួគីណាហ្វាសូ៕

XS
SM
MD
LG