វ៉ាស៊ីនតោន៖ សារៈមន្ទីរសិល្បៈMetropolitan បានយល់ព្រមប្រគល់រូបចម្លាក់បុរាណខ្មែរសម័យសតវត្សរ៍ទី១០ចំនួនពីរទៅឱ្យប្រទេសកម្ពុជាវិញដោយសារតែមន្ត្រីរបស់កម្ពុជាបានប្រកាសថាវត្ថុបុរាណទាំងពីរនោះត្រូវបានលួចចេញពីប្រាសាទក្នុងព្រៃក្នុងសម័យសង្រ្គាមអំឡុងឆ្នាំ១៩៧០។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត New York Times នៅថ្ងៃសុក្រនេះ។
រូបចម្លាក់ទាំងពីរនេះត្រូវបានគេប្រគល់មកឱ្យសារៈមន្ទីរនេះកាលពីជាង២០ឆ្នាំមុនហើយត្រូវបានគេដាក់ឈ្មោះថា«ឆ្មាំអង្គុយយាម»ជាប្រភេទថ្មភក់។
គេនៅមិនទាន់ដឹងថានឹងប្រគល់ទៅឱ្យប្រទេសកម្ពុជាវិញនៅពេលណានោះទេប៉ុន្តែសារៈមន្ទីរនេះបានប្រាប់ដល់មន្ត្រីកម្ពុជាថាគេសង្ឃឹមថានឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ នៅក្រោយពីមានការរៀបចំសមស្របរវាងភាគី ទាំងពីរ។
ក្រុមអ្នកជំនាញជឿថារូបចម្លាក់បុរាណនេះក៏ត្រូវបានគេលួចចេញ ពីប្រាសាទកោះកែរដែរគឺដូចគ្នានឹងរូបចម្លាក់មួយដែលកំពុងមានរឿងក្តីក្តាំជាមួយនឹងសារៈមន្ទីរSothebyដែលក្រុមរដ្ឋអាជ្ញាសហរដ្ឋអាមេរិកកំពុងប្រឹងប្រែងទាមទារមកឱ្យកម្ពុជាវិញ។