រូបភាពជុំវិញពិភពលោកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ មកពីប្រទេសកូរ៉េខាងត្បូង ចិន ហ្វីលីពីន បារាំង ម៉ិកស៊ិក អង់គ្លេស អាហ្វ្រិកខាងត្បូង អាល្លឺំម៉ង់ ប្រេស៊ីល និងអ៊ុយក្រែន។
រូបភាពជុំវិញពិភពលោក ០៨ ឧសភា ២០១៧
![អ្នកគាំទ្ររបស់លោក Moon Jae-in ដែលជាបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងនៃគណបក្សប្រជាធិបតេយ្យ ប្រើទូរស័ព្ទដើម្បីចាំងពន្លឺ ក្នុងយុទ្ធនាការបោះឆ្នោតនៅក្នុងក្រុងសេអ៊ូល។](https://gdb.voanews.com/3b02e906-1f54-4f6b-b0c8-e57a2ecfe9ba_w1024_q10_s.jpg)
១
អ្នកគាំទ្ររបស់លោក Moon Jae-in ដែលជាបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងនៃគណបក្សប្រជាធិបតេយ្យ ប្រើទូរស័ព្ទដើម្បីចាំងពន្លឺ ក្នុងយុទ្ធនាការបោះឆ្នោតនៅក្នុងក្រុងសេអ៊ូល។
![គិលានុបដ្ឋានយិកាអនុវត្តការញញឹមជាមួយនឹងចង្កឹះនៅក្នុងមាត់ នៅមន្ទីរពេទ្យមួយនៅក្នុងក្រុង Handan ខេត្ត Hebei ប្រទេសចិន។](https://gdb.voanews.com/a398a2e9-22b5-4e7c-8bd2-1e4e3d000865_w1024_q10_s.jpg)
២
គិលានុបដ្ឋានយិកាអនុវត្តការញញឹមជាមួយនឹងចង្កឹះនៅក្នុងមាត់ នៅមន្ទីរពេទ្យមួយនៅក្នុងក្រុង Handan ខេត្ត Hebei ប្រទេសចិន។
![បាតុករនៅសល់តែដង្ហើមចង្រិត ក្នុងពេលប្រមូលផ្តុំនៅក្បែរវិមានប្រធានាធិបតីដើម្បីតវ៉ា «ការសម្លាប់រង្គាល» នៃសង្គ្រាមប្រឆាំងនឹងគ្រឿងញៀនរបស់លោកប្រធានាធិបតី Rodrigo Duterte នៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/9d68c046-761b-4500-a988-37a80c8cbe75_w1024_q10_s.jpg)
៣
បាតុករនៅសល់តែដង្ហើមចង្រិត ក្នុងពេលប្រមូលផ្តុំនៅក្បែរវិមានប្រធានាធិបតីដើម្បីតវ៉ា «ការសម្លាប់រង្គាល» នៃសង្គ្រាមប្រឆាំងនឹងគ្រឿងញៀនរបស់លោកប្រធានាធិបតី Rodrigo Duterte នៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។
![លោកប្រធានាធិបតីបារាំង Emmanuel Macron សាទរនូវជ័យជម្នះរបស់លោកនៅលើឆាក នៅក្បែរសារៈមន្ទីរ Louvre ក្នុងក្រុងប៉ារីស កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។](https://gdb.voanews.com/6b04d6e5-2b90-4225-bddb-56a04c9b4600_w1024_q10_s.jpg)
៤
លោកប្រធានាធិបតីបារាំង Emmanuel Macron សាទរនូវជ័យជម្នះរបស់លោកនៅលើឆាក នៅក្បែរសារៈមន្ទីរ Louvre ក្នុងក្រុងប៉ារីស កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។
![ជនទេសន្តរប្រវេសន៍មកពីតំបន់អាមេរិកកណ្តាល ដែលបានរត់ភៀសខ្លួនពីអំពីហិង្សា និងភាពក្រីក្រ ទៅដល់ជំរំ Juventud 2000 នៅក្នុងក្រុង Tijuana នៅពេលពួកគេរង់ចាំធ្វើដំណើរចូលសហរដ្ឋអាមេរិក និងដាក់ពាក្យស្នើសិទ្ធិជ្រកកោន នៅផែ San Ysidro Port of Entry ក្នុងក្រុង Tijuana ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។](https://gdb.voanews.com/eb2042c7-2c8e-43cf-9e15-8ee2ed40a1fd_w1024_q10_s.jpg)
៥
ជនទេសន្តរប្រវេសន៍មកពីតំបន់អាមេរិកកណ្តាល ដែលបានរត់ភៀសខ្លួនពីអំពីហិង្សា និងភាពក្រីក្រ ទៅដល់ជំរំ Juventud 2000 នៅក្នុងក្រុង Tijuana នៅពេលពួកគេរង់ចាំធ្វើដំណើរចូលសហរដ្ឋអាមេរិក និងដាក់ពាក្យស្នើសិទ្ធិជ្រកកោន នៅផែ San Ysidro Port of Entry ក្នុងក្រុង Tijuana ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។
![ក្មេងស្រីម្នាក់មើលការតំឡើងផ្ទាំងគំនូរមួយ ដែលមានបុរសម្នាក់កំពុងដាប់រូបផ្កាយទាំង១២របស់សហភាពអឺរ៉ុប នៅលើជញ្ជាំងមួយនៅលើផែ Dover ចក្រភពអង់គ្លេស កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។](https://gdb.voanews.com/2a1e5409-5c01-4eb3-a62d-2c612333769e_w1024_q10_s.jpg)
៦
ក្មេងស្រីម្នាក់មើលការតំឡើងផ្ទាំងគំនូរមួយ ដែលមានបុរសម្នាក់កំពុងដាប់រូបផ្កាយទាំង១២របស់សហភាពអឺរ៉ុប នៅលើជញ្ជាំងមួយនៅលើផែ Dover ចក្រភពអង់គ្លេស កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។
![ប៉ូលិសកុបកម្មអាហ្វ្រិកខាងត្បូងឈរជើងតាមទីកន្លែង នៅពេលដែលបាតុករប្រឆាំងនឹងការរឹបអូសដី បញ្ហាផ្ទះសម្បែង និងបញ្ហាគ្មានការងារធ្វើ នៅក្នុងស្រុក Eldorado Park និងស្រុក Freedom Park នៅ ក្នុងក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។](https://gdb.voanews.com/6a078571-c638-4ddb-9897-01f35110cbd4_w1024_q10_s.jpg)
៧
ប៉ូលិសកុបកម្មអាហ្វ្រិកខាងត្បូងឈរជើងតាមទីកន្លែង នៅពេលដែលបាតុករប្រឆាំងនឹងការរឹបអូសដី បញ្ហាផ្ទះសម្បែង និងបញ្ហាគ្មានការងារធ្វើ នៅក្នុងស្រុក Eldorado Park និងស្រុក Freedom Park នៅ ក្នុងក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។
![គ្រាប់បែកក្នុងសម័យសង្គ្រាមលើកទី២ចំនួន៣គ្រាប់ត្រូវបានគេចងនៅលើរថយន្តមួយនៅក្នុងក្រុង Hannover ភាគខាងជើងនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។](https://gdb.voanews.com/8b913cb3-0953-4007-a98a-3a97e8a253ec_w1024_q10_s.jpg)
៨
គ្រាប់បែកក្នុងសម័យសង្គ្រាមលើកទី២ចំនួន៣គ្រាប់ត្រូវបានគេចងនៅលើរថយន្តមួយនៅក្នុងក្រុង Hannover ភាគខាងជើងនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។
![អណ្តើកជាច្រើនប្រភេទហែលទឹកនៅក្នុងអាងមួយ ក្នុងសួនសត្វក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/7fb0146c-8de1-43cc-9954-9e741e4bdc1d_w1024_q10_s.jpg)
៩
អណ្តើកជាច្រើនប្រភេទហែលទឹកនៅក្នុងអាងមួយ ក្នុងសួនសត្វក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
![អ្នកគាំទ្រក្រុម Corinthians អបអរសាទរ ក្នុងពេលប្រកួត Paulista Championship រវាងក្រុម Corinthians និងក្រុម Ponte Preta នៅស្តាត Arena Corinthians ក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។](https://gdb.voanews.com/bfec9cf3-8c99-4f44-bba9-1a3348c2ea7c_w1024_q10_s.jpg)
១០
អ្នកគាំទ្រក្រុម Corinthians អបអរសាទរ ក្នុងពេលប្រកួត Paulista Championship រវាងក្រុម Corinthians និងក្រុម Ponte Preta នៅស្តាត Arena Corinthians ក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។
![លោក Slavko Kalezic សម្តែងបទចម្រៀងមួយបទដែលមានចំណងជើងថា Space ក្នុងពេលហាត់សមសម្រាប់ការប្រកួតចម្រៀង Eurovision Song Contest នៅក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន។](https://gdb.voanews.com/d93d84c3-2229-4502-abb8-91697293f48e_w1024_q10_s.jpg)
១១
លោក Slavko Kalezic សម្តែងបទចម្រៀងមួយបទដែលមានចំណងជើងថា Space ក្នុងពេលហាត់សមសម្រាប់ការប្រកួតចម្រៀង Eurovision Song Contest នៅក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន។