រូបភាពជុំវិញពិភពលោកថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា អាល្លឺម៉ង់ មីយ៉ាន់ម៉ា អាហ្វហ្គានីស្ថាន ប៉ាឡេស្ទីន រុស្ស៊ី និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ០៧ ឧសភា ២០១៩

១
អ្នកសារព័ត៌មាន Reuters លោក Wa Lone និងលោក Kyaw Soe Oo អោបកូនៗបន្ទាប់ពីត្រូវបានដោះលែងនៅក្នុងទីក្រុងរ៉ង់ហ្គូនប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីបានទទួលបានការលើកលែងទោសពីប្រធានាធិបតី។

២
កុមារា Ahmad Sayed Rahman ជនជាតិអាហ្វហ្គានីស្ថានអាយុប្រាំឆ្នាំ ដែលបានបាត់បង់ជើងម្ខាងនៅពេលដែលត្រូវគ្រាប់កាំភ្លើងអំឡុងការបាញ់គ្នាមួយ កំពុងរាំជាមួយជើងសិប្បនិម្មិតនៅមន្ទីរពេទ្យគណៈកម្មាធិការកាកកបាទក្រហមអន្តរជាតិ សម្រាប់ជនរងគ្រោះពីសង្រ្គាមនិងជនពិការក្នុងទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។

៣
ជនជាតិប៉ាឡេស្ទីនប្រមូលសម្ភារៈរបស់ខ្លួននៅក្នុងផ្ទះដែលត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងទីក្រុងហ្គាហ្សា។

៤
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoigu (កណ្តាល) និងមេបញ្ជាការនៃកងកម្លាំង Graund Forces លោក Oleg Salyukov គោរពទាហានខណៈដែលពួកគេកំពុងធ្វើដំណើរតាម Red Square អំឡុងការហ្វឹកហាត់សម្រាប់ថ្ងៃបុណ្យជ័យជម្នះយោធាក្នុងទីក្រុងម៉ូស្គូ។

៥
តារាចម្រៀង Cardi B ចូលរួមក្នុងពិធីជប់លៀងបើកការតាំងពិព័រណ៌«Camp: Notes on Fashion» នៃសារមន្ទីរសិល្បៈ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ក្នុងទីក្រុងញូវយ៉ក។

៦
នាង Ezra Miller ចូលរួមក្នុងពិធីជប់លៀងបើកការតាំងពិព័រណ៌«Camp: Notes on Fashion» នៃសារមន្ទីរសិល្បៈ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ក្នុងទីក្រុងញូវយ៉ក។

៧
តារាចម្រៀងKaty Perry ចូលរួមក្នុងពិធីជប់លៀងបើកការតាំងពិព័រណ៌«Camp: Notes on Fashion» នៃសារមន្ទីរសិល្បៈ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ក្នុងទីក្រុងញូវយ៉ក។

៨
ស្រ្តីពីរនាក់ជិះសេះតាមចម្ការផ្កាមួយក្នុងទីក្រុង Langenenslingen ប្រទេសអាល្លឺម៉ង់។

៩
ដំរីមកពីទីក្រុងអយុធ្យាក្រាបចុះក្រោមក្នុងការសម្តែងនៅខាងមុខព្រះបរមរាជវាំងដើម្បីអបអរការឡើងគ្រងរាជរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ក្នុងទីក្រុងបាងកកប្រទេសថៃ។