បណ្ដុំរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ៣១ ឧសភា ២០១៨
![កុមារ Catholic Sorbs ស្លៀកសម្លៀកបំពាក់ព្រពៃណី កំពុងចូលរួមក្នុងការជួបជុំមួយប្រចាំឆ្នាំឈ្មោះថា Corpus Christi នៅក្រុង Crostwitz ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/339c160a-afc9-4785-bd5f-07f6ebca3db5_w1024_q10_s.jpg)
១
កុមារ Catholic Sorbs ស្លៀកសម្លៀកបំពាក់ព្រពៃណី កំពុងចូលរួមក្នុងការជួបជុំមួយប្រចាំឆ្នាំឈ្មោះថា Corpus Christi នៅក្រុង Crostwitz ប្រទេសអាល្លឺម៉ង់។
![មនុស្សម្នានាំគ្នាបញ្ចាំងភ្លើងទូរស័ព្ទ នៅពេលពួកគេចូលរួមបាតុកម្មមួយនៅមុខអាគាររដ្ឋសភាក្នុងទីក្រុងប៊ីលីស៊ី ប្រទេសហ្សកដានី។](https://gdb.voanews.com/0b74fa2a-61e4-4fd0-9bb2-18c9208fe747_w1024_q10_s.jpg)
២
មនុស្សម្នានាំគ្នាបញ្ចាំងភ្លើងទូរស័ព្ទ នៅពេលពួកគេចូលរួមបាតុកម្មមួយនៅមុខអាគាររដ្ឋសភាក្នុងទីក្រុងប៊ីលីស៊ី ប្រទេសហ្សកដានី។
![ភ្ញៀវម្នាក់កំពុងញញឹមក្រោយពេលបានថតរូបពួកទាហានដែលកំពុងដើរកាត់ពិធីជប់លៀងនៅសួនច្បារមួយរៀបចំដោយម្ចាស់ក្សត្រីអង់គ្លេស Elizabeth II នៅរាជវាំង Buckingham Palace ក្នុងទីក្រុងឡុងដ៍។](https://gdb.voanews.com/5b17b996-b90c-4f83-aa00-96eb8e76ee76_w1024_q10_s.jpg)
៣
ភ្ញៀវម្នាក់កំពុងញញឹមក្រោយពេលបានថតរូបពួកទាហានដែលកំពុងដើរកាត់ពិធីជប់លៀងនៅសួនច្បារមួយរៀបចំដោយម្ចាស់ក្សត្រីអង់គ្លេស Elizabeth II នៅរាជវាំង Buckingham Palace ក្នុងទីក្រុងឡុងដ៍។
![ក្រុមអ្នករាំចូលរួមក្នុងពិធីមួយឈ្មោះថា «រាងកាយស្ថិតនៅក្នុងលំហ» រៀបចំដោយសិល្បករជនជាតិអូទ្រីស Willi Dorner ដែលពិធីនេះជាផ្នែកមួយនៃពិធីបុណ្យអ៊ីស្រាអែល (Israel Festival) នៅទីក្រុងហ្ស៊េរុយសាឡិម។](https://gdb.voanews.com/3c58a65b-f9ef-44a0-aadb-48417e6b0053_w1024_q10_s.jpg)
៤
ក្រុមអ្នករាំចូលរួមក្នុងពិធីមួយឈ្មោះថា «រាងកាយស្ថិតនៅក្នុងលំហ» រៀបចំដោយសិល្បករជនជាតិអូទ្រីស Willi Dorner ដែលពិធីនេះជាផ្នែកមួយនៃពិធីបុណ្យអ៊ីស្រាអែល (Israel Festival) នៅទីក្រុងហ្ស៊េរុយសាឡិម។
![សិស្សមកពីសាលាអនុវិទ្យាល័យ St Dominic Bukna កំពុងប្រលងវិញ្ញាសារភាសាអង់គ្លេស នៅខាងក្រៅថ្នាក់ដោយសារតែថ្នាក់រៀនរបស់ពួកគេចង្អៀតណែនខ្លាំង នៅទីក្រុង Kisumu ប្រទេសកេនយ៉ា។](https://gdb.voanews.com/40a8bcba-71a8-4681-aaf9-746c68f4d016_w1024_q10_s.jpg)
៥
សិស្សមកពីសាលាអនុវិទ្យាល័យ St Dominic Bukna កំពុងប្រលងវិញ្ញាសារភាសាអង់គ្លេស នៅខាងក្រៅថ្នាក់ដោយសារតែថ្នាក់រៀនរបស់ពួកគេចង្អៀតណែនខ្លាំង នៅទីក្រុង Kisumu ប្រទេសកេនយ៉ា។
![អ្នកប្រមាញ់ជនជាតិអាហ្វហ្គានីស្ថានម្នាក់កំពុងបាញ់ទា នៅខេត្ត Laghman ប្រទេសអាហ្វហ្គានីស្ថាន។](https://gdb.voanews.com/96f83277-2bec-4ddc-a4d7-e87ffccb7781_w1024_q10_s.jpg)
៦
អ្នកប្រមាញ់ជនជាតិអាហ្វហ្គានីស្ថានម្នាក់កំពុងបាញ់ទា នៅខេត្ត Laghman ប្រទេសអាហ្វហ្គានីស្ថាន។
![រូបថតដែលថតដោយប្រើល្បឿនម៉ាស៊ីនថតយឺត (low shutter speed) បង្ហាញក្រុមអ្នកកាន់សាសនាឥស្លាមដើរជុំវិញអាគារមួយរាងបួនជ្រុដែលគេហៅថា Kaaba នៅព្រះវិហារឥស្លាម Grand Mosque ក្នុងពេលពួកគេប្រមូលផ្តុំបួងសួងនៅពេលព្រឹក។ ពិធីនេះគេហៅថា Umrah ដែលស្ថិតនៅក្នុងខែពិសិដ្ឋរ៉ាម៉ាដន របស់សាសនាឥស្លាម នៅទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។](https://gdb.voanews.com/180bafbc-96d9-4f9b-822e-cf5b62cc3b2f_w1024_q10_s.jpg)
៧
រូបថតដែលថតដោយប្រើល្បឿនម៉ាស៊ីនថតយឺត (low shutter speed) បង្ហាញក្រុមអ្នកកាន់សាសនាឥស្លាមដើរជុំវិញអាគារមួយរាងបួនជ្រុដែលគេហៅថា Kaaba នៅព្រះវិហារឥស្លាម Grand Mosque ក្នុងពេលពួកគេប្រមូលផ្តុំបួងសួងនៅពេលព្រឹក។ ពិធីនេះគេហៅថា Umrah ដែលស្ថិតនៅក្នុងខែពិសិដ្ឋរ៉ាម៉ាដន របស់សាសនាឥស្លាម នៅទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។
![រូបថតដែលថតពីលើយន្តហោះ បង្ហាញពីការផ្ទុះភ្នំភ្លើង Pahoehoe ដែលកម្អែររបស់វាធ្វើចលនាយ៉ាងលឿនទៅទិសខាងជើង នៅតាមបណ្ដោយផ្លូវ Luana នៅក្នុងតំបន់ Leilani Estates។ ក្រុមអ្នកស្វែងរកកំពុងតែជម្លៀសពលរដ្ឋដែលរស់នៅជិត Pahoa នៅក្នុងរដ្ឋហាវ៉ៃ។](https://gdb.voanews.com/48ed9f07-0992-470b-87c0-c618e0535ad2_w1024_q10_s.jpg)
៨
រូបថតដែលថតពីលើយន្តហោះ បង្ហាញពីការផ្ទុះភ្នំភ្លើង Pahoehoe ដែលកម្អែររបស់វាធ្វើចលនាយ៉ាងលឿនទៅទិសខាងជើង នៅតាមបណ្ដោយផ្លូវ Luana នៅក្នុងតំបន់ Leilani Estates។ ក្រុមអ្នកស្វែងរកកំពុងតែជម្លៀសពលរដ្ឋដែលរស់នៅជិត Pahoa នៅក្នុងរដ្ឋហាវ៉ៃ។
![ក្រុមបាតុករបាញ់កាំភ្លើងធ្វើដោយខ្លួនឯងនៅពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រទេសនីការាហ្គា ដឹកនាំដោយប្រធានាធិបតី Daniel Ortega នៅទីក្រុងម៉ាណាហ្គា ប្រទេសនីការាហ្គា។](https://gdb.voanews.com/ec319096-5c4f-4840-bf02-47541658915a_w1024_q10_s.jpg)
៩
ក្រុមបាតុករបាញ់កាំភ្លើងធ្វើដោយខ្លួនឯងនៅពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រទេសនីការាហ្គា ដឹកនាំដោយប្រធានាធិបតី Daniel Ortega នៅទីក្រុងម៉ាណាហ្គា ប្រទេសនីការាហ្គា។
![លោក Minh Quang មកពីក្រុង Des Moines រដ្ឋ Iowa កំពុងស្ទួចត្រីនៅផែនៃ Gray's Lake Park។](https://gdb.voanews.com/d52f6a50-94d4-479a-9988-2d211934fa2a_w1024_q10_s.jpg)
១០
លោក Minh Quang មកពីក្រុង Des Moines រដ្ឋ Iowa កំពុងស្ទួចត្រីនៅផែនៃ Gray's Lake Park។
![នាង Anita Beroza មកពីក្រុង Belmont រដ្ឋកាលីហ្វ័រញ៉ា កំពុងតែត្រូវគេលួងលោម ក្រោយពេលនាងត្រូវបានគេទម្លាក់ចេញពីការប្រកួតអំនានមួយឈ្មោះថា Scripps National Spelling Bee នៅរដ្ឋ Maryland សហរដ្ឋអាមេរិក។](https://gdb.voanews.com/1c9debc7-c37d-493f-a01b-8b2dc0eeb3ee_w1024_q10_s.jpg)
១១
នាង Anita Beroza មកពីក្រុង Belmont រដ្ឋកាលីហ្វ័រញ៉ា កំពុងតែត្រូវគេលួងលោម ក្រោយពេលនាងត្រូវបានគេទម្លាក់ចេញពីការប្រកួតអំនានមួយឈ្មោះថា Scripps National Spelling Bee នៅរដ្ឋ Maryland សហរដ្ឋអាមេរិក។
![ពលករចំណាកស្រុកកំពុងទាត់បាល់ក្នុងពេលប្រកួតបាល់ Chinlone នៅក្នុងវាលភក់មួយក្រោយពេលភ្លៀងធ្លាក់នៅទីក្រុងបាងកក ប្រទេសថៃ។](https://gdb.voanews.com/1a1eb968-8005-4d47-99d5-fa15751e9079_w1024_q10_s.jpg)
១២
ពលករចំណាកស្រុកកំពុងទាត់បាល់ក្នុងពេលប្រកួតបាល់ Chinlone នៅក្នុងវាលភក់មួយក្រោយពេលភ្លៀងធ្លាក់នៅទីក្រុងបាងកក ប្រទេសថៃ។