រូបភាពជុំវិញពិភពលោកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៧ មានមកពីប្រទេសដូចជា បង់ក្លាដែស ជប៉ុន ចិន ឥណ្ឌូនេស៊ី រ៉ូម៉ានី ក្រិក កូរ៉េខាងជើង ប្រេស៊ីល វ៉េណេស៊ុយអេឡា ឥណ្ឌា បារាំង និងដាណឺម៉ាក។
រូបភាពជុំវិញពិភពលោក ៣០ ឧសភា ២០១៧
![ជនជាតិបង់ក្លាដែសរុញរទេះដាក់ឥវ៉ាន់មួយហើយកំពុងធ្វើដំណើរត្រឡប់ទៅទីលំនៅវិញបន្ទាប់ពីស្នាក់នៅជម្រក Cox's Bazar មួយយប់ក្នុងប្រទេសបង់ក្លាដែស។ មន្រ្តីនិយាយថាព្យុះត្រូពិកមួយបានបក់កាត់ភាគខាងត្បូងប្រទេសបង់ក្លាដែស និងបានបំផ្លិចបំផ្លាញផ្ទះជាច្រើនខ្នងនៅលើកោះដាច់ស្រយាលមួយចំនួននៅឆ្នេរ Bengal។](https://gdb.voanews.com/b227235b-bbab-41f8-8bba-b24ce50a99f3_w1024_q10_s.jpg)
១
ជនជាតិបង់ក្លាដែសរុញរទេះដាក់ឥវ៉ាន់មួយហើយកំពុងធ្វើដំណើរត្រឡប់ទៅទីលំនៅវិញបន្ទាប់ពីស្នាក់នៅជម្រក Cox's Bazar មួយយប់ក្នុងប្រទេសបង់ក្លាដែស។ មន្រ្តីនិយាយថាព្យុះត្រូពិកមួយបានបក់កាត់ភាគខាងត្បូងប្រទេសបង់ក្លាដែស និងបានបំផ្លិចបំផ្លាញផ្ទះជាច្រើនខ្នងនៅលើកោះដាច់ស្រយាលមួយចំនួននៅឆ្នេរ Bengal។
![រថយន្តដែលទើបនឹងផលិតថ្មីជាច្រើននៃក្រុមហ៊ុនផលិតរថយន្ត Subaru កំពុងត្រៀមនាំចេញនៅកំពង់ផែទីក្រុង Yokohama ប្រទេសជប៉ុន។](https://gdb.voanews.com/ba56aeb6-0477-4f98-850c-5bc377cb7702_w1024_q10_s.jpg)
២
រថយន្តដែលទើបនឹងផលិតថ្មីជាច្រើននៃក្រុមហ៊ុនផលិតរថយន្ត Subaru កំពុងត្រៀមនាំចេញនៅកំពង់ផែទីក្រុង Yokohama ប្រទេសជប៉ុន។
![អ្នកបង្ហាត់របាំក្រិកនិងអ្នករាំរបាំនាង Katerina Soldatou សម្តែងនៅលើប្រឡាយក្រុង Corinth ដែលជាផ្នែកមួយនៃគម្រោង «ក្រិកមានព្រលឹង»។](https://gdb.voanews.com/4650481e-752e-4aa8-8154-c4733c9b9250_w1024_q10_s.jpg)
៣
អ្នកបង្ហាត់របាំក្រិកនិងអ្នករាំរបាំនាង Katerina Soldatou សម្តែងនៅលើប្រឡាយក្រុង Corinth ដែលជាផ្នែកមួយនៃគម្រោង «ក្រិកមានព្រលឹង»។
![ភ្នំភ្លើង Sinabung កំពុងបញ្ចេញកម្អែលភ្លើងដ៏ក្រាស នៅក្នុងក្រុង Brastagi នៃទីក្រុង Karo ភាគខាងជើងខេត្តស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/62eea8fb-fa95-40d5-affc-e366a491d784_w1024_q10_s.jpg)
៤
ភ្នំភ្លើង Sinabung កំពុងបញ្ចេញកម្អែលភ្លើងដ៏ក្រាស នៅក្នុងក្រុង Brastagi នៃទីក្រុង Karo ភាគខាងជើងខេត្តស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។
![កីឡាករកំពុងប្រកួតក្នុងការប្រណាំងទូកនាគប្រចាំឆ្នាំដើម្បីអបអរពិធី Tuen Ng ក្នុងទីក្រុងហុងកុង។](https://gdb.voanews.com/b09d6fca-b72e-4d2e-8a23-e126f8e7a3ce_w1024_q10_s.jpg)
៥
កីឡាករកំពុងប្រកួតក្នុងការប្រណាំងទូកនាគប្រចាំឆ្នាំដើម្បីអបអរពិធី Tuen Ng ក្នុងទីក្រុងហុងកុង។
![រូបភាពនេះត្រូវបានបញ្ចេញដោយមន្រ្តីទីភ្នាក់ងារសារព័ត៌មានកូរ៉េនៃប្រទេសកូរ៉េខាងជើង ដែលបង្ហាញពីការធ្វើតេស្តសាកល្បងមីស៊ីលនៅតំបន់សម្ងាត់មួយក្នុងប្រទេសកូរ៉េខាងជើង។](https://gdb.voanews.com/88f2976c-480d-4d46-9738-b3f49463d51b_w1024_q10_s.jpg)
៦
រូបភាពនេះត្រូវបានបញ្ចេញដោយមន្រ្តីទីភ្នាក់ងារសារព័ត៌មានកូរ៉េនៃប្រទេសកូរ៉េខាងជើង ដែលបង្ហាញពីការធ្វើតេស្តសាកល្បងមីស៊ីលនៅតំបន់សម្ងាត់មួយក្នុងប្រទេសកូរ៉េខាងជើង។
![អ្នកភូមិជនជាតិបង់ក្លាដែសម្នាក់ត្រូវបានជម្លៀសទៅជម្រកពីព្យុះមួយនៅឆ្នេរក្នុងភូមិ Cox's Bazar។](https://gdb.voanews.com/259991fc-0873-4d4c-a337-7d3b0145519c_w1024_q10_s.jpg)
៧
អ្នកភូមិជនជាតិបង់ក្លាដែសម្នាក់ត្រូវបានជម្លៀសទៅជម្រកពីព្យុះមួយនៅឆ្នេរក្នុងភូមិ Cox's Bazar។
![កងកម្លាំងសន្តិសុខកុបកម្មប៉ះទង្គិចជាមួយនឹងបាតុករនៅពេលដែលម៉ូតូមួយគ្រឿងត្រូវបានឆេះក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡាលោក Nicolas Maduro ក្នុងទីក្រុង San Cristobal កាលពីថ្ងៃទី២៩ ឧសភា ២០១៧។](https://gdb.voanews.com/d5aa2dc9-5e5d-421b-8e5a-d2ab551fdba5_w1024_q10_s.jpg)
៨
កងកម្លាំងសន្តិសុខកុបកម្មប៉ះទង្គិចជាមួយនឹងបាតុករនៅពេលដែលម៉ូតូមួយគ្រឿងត្រូវបានឆេះក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡាលោក Nicolas Maduro ក្នុងទីក្រុង San Cristobal កាលពីថ្ងៃទី២៩ ឧសភា ២០១៧។
![ប្រជាជនដែលរស់នៅក្នុងទីក្រុង Barreiros ព្យាយាមយកឥវ៉ាន់ពួកគេទុកនៅទីសុវត្ថិភាពនៅពេលដែលទីលំនៅរបស់ពួកគេត្រូវបានលិចទឹក ដោយសារភ្លៀងធំមួយក្នុងរដ្ឋ Pernambuco ភាគឦសាន នៃប្រទេសប្រេស៊ីល។](https://gdb.voanews.com/b96c5fbf-8fd8-47e2-acd5-69017f842482_w1024_q10_s.jpg)
៩
ប្រជាជនដែលរស់នៅក្នុងទីក្រុង Barreiros ព្យាយាមយកឥវ៉ាន់ពួកគេទុកនៅទីសុវត្ថិភាពនៅពេលដែលទីលំនៅរបស់ពួកគេត្រូវបានលិចទឹក ដោយសារភ្លៀងធំមួយក្នុងរដ្ឋ Pernambuco ភាគឦសាន នៃប្រទេសប្រេស៊ីល។
![អ្នកសម្តែងកំពុងគប់លោហៈដែលធ្វើពីលង្ហិនទៅកាន់ជញ្ជាំងដើម្បីបង្កើតផ្កាភ្លើងក្នុងការសម្តែងប្រពៃណីមុនពិធីបុណ្យប្រណាំងទូកនាគក្នុងទីក្រុង Zhangjiakou ខេត្ត Hebei ប្រទេសចិនកាលពីថ្ងៃទី២៩ ឧសភា ២០១៧។](https://gdb.voanews.com/c076f759-602e-4beb-8f98-1199ff7269cd_w1024_q10_s.jpg)
១០
អ្នកសម្តែងកំពុងគប់លោហៈដែលធ្វើពីលង្ហិនទៅកាន់ជញ្ជាំងដើម្បីបង្កើតផ្កាភ្លើងក្នុងការសម្តែងប្រពៃណីមុនពិធីបុណ្យប្រណាំងទូកនាគក្នុងទីក្រុង Zhangjiakou ខេត្ត Hebei ប្រទេសចិនកាលពីថ្ងៃទី២៩ ឧសភា ២០១៧។
![កុមារាមួយក្រុមកំពុងអានគម្ពីរ Koran ខាងក្នុង Markaz Al-Madrasa Al-Islamia ដែលជាថ្នាក់សិក្ខាសាលាឥស្លាមនិងកុមារកំព្រាក្នុងពិធីបុណ្យអត់អាហារម៉ូស៊្លីម Ramadan នៅក្នុងភូមិ Shadipora ជាយក្រុង Srinagar ប្រទេសឥណ្ឌា។](https://gdb.voanews.com/a43fd06d-d6d6-4118-b61e-9f1ac08fc6f4_w1024_q10_s.jpg)
១១
កុមារាមួយក្រុមកំពុងអានគម្ពីរ Koran ខាងក្នុង Markaz Al-Madrasa Al-Islamia ដែលជាថ្នាក់សិក្ខាសាលាឥស្លាមនិងកុមារកំព្រាក្នុងពិធីបុណ្យអត់អាហារម៉ូស៊្លីម Ramadan នៅក្នុងភូមិ Shadipora ជាយក្រុង Srinagar ប្រទេសឥណ្ឌា។
![មនុស្សកំពុងមើលឧបករណ៏ពិនិត្យកញ្ចប់សង្ស័យមួយក្នុងពេលមានការឲ្យដំណឹងគ្រាប់បែកនៅស្ថានីយរថភ្លើង Gara de Nord ទីក្រុង Bucharest ប្រទេសរ៉ូម៉ានី។](https://gdb.voanews.com/1808fc91-3d78-47c7-989c-0c13e15ad369_w1024_q10_s.jpg)
១២
មនុស្សកំពុងមើលឧបករណ៏ពិនិត្យកញ្ចប់សង្ស័យមួយក្នុងពេលមានការឲ្យដំណឹងគ្រាប់បែកនៅស្ថានីយរថភ្លើង Gara de Nord ទីក្រុង Bucharest ប្រទេសរ៉ូម៉ានី។
![ស្រមោលរបស់កីឡាការនីជនជាតិកាណាដា Eugenie Bouchard នៅពេលដែលនាងប្រកួតជាមួយកីឡាការនីជប៉ុននាង Risa Ozaki ក្នុងជុំទីមួយរបស់ពួកគេនៃការប្រកួតកីឡាវាយតេនីសបារាំងនៅកីឡដ្ឋាន Roland Garros ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។](https://gdb.voanews.com/646d835b-5cb4-4132-a477-e8dd7d607dae_w1024_q10_s.jpg)
១៣
ស្រមោលរបស់កីឡាការនីជនជាតិកាណាដា Eugenie Bouchard នៅពេលដែលនាងប្រកួតជាមួយកីឡាការនីជប៉ុននាង Risa Ozaki ក្នុងជុំទីមួយរបស់ពួកគេនៃការប្រកួតកីឡាវាយតេនីសបារាំងនៅកីឡដ្ឋាន Roland Garros ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។
![បុរសម្នាក់ថតរូប រូបសំណាកទាក់ទាញភ្ញៀវទេសចរដែលត្រូវបានបំផ្លាញ «The Little Mermaid» ក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។](https://gdb.voanews.com/a5209368-a88b-4a29-928f-8d9842552e5a_w1024_q10_s.jpg)
១៤
បុរសម្នាក់ថតរូប រូបសំណាកទាក់ទាញភ្ញៀវទេសចរដែលត្រូវបានបំផ្លាញ «The Little Mermaid» ក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។
![ស្រ្តីម្នាក់កំពុងលក់កាសែតនិងទស្សនាវដ្តីក្នុងតូបមួយនៅស្ថានីយរថភ្លើង Gara de Nord ទីក្រុង Bucharest ប្រទេសរ៉ូម៉ានី។](https://gdb.voanews.com/f2b23acc-b562-469f-ba89-2c23562a6b05_w1024_q10_s.jpg)
១៥
ស្រ្តីម្នាក់កំពុងលក់កាសែតនិងទស្សនាវដ្តីក្នុងតូបមួយនៅស្ថានីយរថភ្លើង Gara de Nord ទីក្រុង Bucharest ប្រទេសរ៉ូម៉ានី។