រូបភាពជុំវិញពិភពលោកថ្ងៃទី០៣ ឧសភា ២០១៧ មានមកពីប្រទេសដូចជាសហរដ្ឋអាមេរិក ប៉ាគីស្ថាន បារាំង ជប៉ុន វ៉េណេស៊ុយអេឡា ហុងកុង ឥណ្ឌា ចិន អាល្លឺម៉ង់ អេហ្ស៊ីប អ៊ីស្រាអែល និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ០៣ ឧសភា ២០១៧
![ពន្លឺមួយឆ្នូតកាត់មេឃក្នុងពេលអាធ្រាតនៅពេលដែលយោធាសហរដ្ឋអាមេរិកធ្វើការសាកល្បងបាញ់កាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីបនៅបន្ទាយកងកម្លាំងអាកាស Vandenberg Air Force Base ដែលមានចម្ងាយប្រមាណ២០៩ គីឡូម៉ែត ភាគពាយព្យនៃទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។](https://gdb.voanews.com/71116ecc-a9e2-4f17-ab9e-253d79699b34_w1024_q10_s.jpg)
១
ពន្លឺមួយឆ្នូតកាត់មេឃក្នុងពេលអាធ្រាតនៅពេលដែលយោធាសហរដ្ឋអាមេរិកធ្វើការសាកល្បងបាញ់កាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីបនៅបន្ទាយកងកម្លាំងអាកាស Vandenberg Air Force Base ដែលមានចម្ងាយប្រមាណ២០៩ គីឡូម៉ែត ភាគពាយព្យនៃទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។
![កសិករជិះលើគោយន្តដែលផ្ទុកដោយស្រូវក្នុងភូមិមួយនៅខាងក្រៅក្រុង Faisalabad ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/49c9feeb-2cc3-4f60-bfcf-97db36e241a1_w1024_q10_s.jpg)
២
កសិករជិះលើគោយន្តដែលផ្ទុកដោយស្រូវក្នុងភូមិមួយនៅខាងក្រៅក្រុង Faisalabad ប្រទេសប៉ាគីស្ថាន។
![ក្រុមទាហានបារាំងយាមល្បាតនៅជិត Eiffel Tower ដែលជាផ្នែកមួយនៃផែនការសន្តិសុខ «Sentinelle» ក្នុងទីក្រុងប៉ារីស។](https://gdb.voanews.com/e81073b1-f768-408a-884d-aeaa87df66fe_w1024_q10_s.jpg)
៣
ក្រុមទាហានបារាំងយាមល្បាតនៅជិត Eiffel Tower ដែលជាផ្នែកមួយនៃផែនការសន្តិសុខ «Sentinelle» ក្នុងទីក្រុងប៉ារីស។
![ប្រជាជនដើរលើកូនភ្នំដែលគ្របដណ្តប់ដោយផ្ការីកពណ៌ខៀវនៅឯសួន Hitachi Seaside ក្នុងទីក្រុង Hitachinaka តំបន់ Ibaraki Prefecture ប្រទេសជប៉ុន។](https://gdb.voanews.com/6adc9e85-fa8f-494c-8142-d99da410fd1a_w1024_q10_s.jpg)
៤
ប្រជាជនដើរលើកូនភ្នំដែលគ្របដណ្តប់ដោយផ្ការីកពណ៌ខៀវនៅឯសួន Hitachi Seaside ក្នុងទីក្រុង Hitachinaka តំបន់ Ibaraki Prefecture ប្រទេសជប៉ុន។
![ក្រុមប៉ូលិសកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅពេលដែលប៉ះទង្គិចជាមួយនឹងក្រុមបាតុករគាំទ្រប្រឆាំងនឹងប្រធានាធិបតី Nicolas Maduro ក្នុងរដ្ឋធានីការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា។](https://gdb.voanews.com/c79506ea-e821-4488-a812-f8dc3b8fa50d_w1024_q10_s.jpg)
៥
ក្រុមប៉ូលិសកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅពេលដែលប៉ះទង្គិចជាមួយនឹងក្រុមបាតុករគាំទ្រប្រឆាំងនឹងប្រធានាធិបតី Nicolas Maduro ក្នុងរដ្ឋធានីការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា។
![អ្នកគោរពពុទ្ធសាសនាម្នាក់បានស្រោចទឹកទៅលើរូបសំណាកព្រះពុទ្ធដើម្បីប្រារព្ធថ្ងៃកំណើតរបស់ព្រះនៅទីក្រុងហុងកុង។](https://gdb.voanews.com/a0d3bcc1-5363-4695-b3d2-b3d5e655704b_w1024_q10_s.jpg)
៦
អ្នកគោរពពុទ្ធសាសនាម្នាក់បានស្រោចទឹកទៅលើរូបសំណាកព្រះពុទ្ធដើម្បីប្រារព្ធថ្ងៃកំណើតរបស់ព្រះនៅទីក្រុងហុងកុង។
![ក្មេងស្រីៗបានសើមខ្លួននៅពេលដែលពួកគេព្យាយាមបំពេញទឹកក្នុងធុងពីអាងស្តុកទឹករបស់ក្រុងនេះនៅថ្ងៃដ៏ក្តៅមួយក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។](https://gdb.voanews.com/682ae5b9-1288-456b-82d1-57519497cfe3_w1024_q10_s.jpg)
៧
ក្មេងស្រីៗបានសើមខ្លួននៅពេលដែលពួកគេព្យាយាមបំពេញទឹកក្នុងធុងពីអាងស្តុកទឹករបស់ក្រុងនេះនៅថ្ងៃដ៏ក្តៅមួយក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
![បុគ្គលិកកំពុងធ្វើការលើស្បែកជើងប្រពៃណីធ្វើពីក្រណាត់ក្នុងស្រុក Yiyuan ខេត្ត Shandong កាលពីថ្ងៃទី០២ ឧសភា ២០១៧។](https://gdb.voanews.com/d6bc42e1-3a6a-4b2b-bfbb-daa8560d595d_w1024_q10_s.jpg)
៨
បុគ្គលិកកំពុងធ្វើការលើស្បែកជើងប្រពៃណីធ្វើពីក្រណាត់ក្នុងស្រុក Yiyuan ខេត្ត Shandong កាលពីថ្ងៃទី០២ ឧសភា ២០១៧។
![សត្វក្ងានអេហ្ស៊ីបមួយក្បាលកំពុងហោះចុះនៅទន្លេ Main ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/0dfecffc-7e82-47eb-9cfc-552f67f2882c_w1024_q10_s.jpg)
៩
សត្វក្ងានអេហ្ស៊ីបមួយក្បាលកំពុងហោះចុះនៅទន្លេ Main ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
![លោក Saad Mohammed កំពុងពន្លាតឯកសារមួយដែលលោកហៅថាជាកំណែសរសេរដោយដៃធំបំផុតនៃគម្ពីរ Koran ក្នុងពិភពលោកដែលមានប្រវែង៧០០ម៉ែត្រ ក្នុងទីក្រុង Belqina ភាគខាងជើងរដ្ឋ Cairo ប្រទេសអេហ្ស៊ីប។](https://gdb.voanews.com/b67d82ee-1c99-4188-a932-f2163ecfa6fd_w1024_q10_s.jpg)
១០
លោក Saad Mohammed កំពុងពន្លាតឯកសារមួយដែលលោកហៅថាជាកំណែសរសេរដោយដៃធំបំផុតនៃគម្ពីរ Koran ក្នុងពិភពលោកដែលមានប្រវែង៧០០ម៉ែត្រ ក្នុងទីក្រុង Belqina ភាគខាងជើងរដ្ឋ Cairo ប្រទេសអេហ្ស៊ីប។
![កុមារកំពុងឆ្លុះមើលតាមកែវយឹត ក្នុងការតាំងបង្ហាញឧបករណ៏និងសមត្ថភាពកងកម្លាំងការពារអ៊ីស្រាអែលនៅក្នុងការប្រារព្ធទិវាឯករាជ្យជាតិលើកទី៦៩ នៅភាគខាងត្បូងទីក្រុង Sderot កាលពីថ្ងៃទី០២ ឧសភា ២០១៧។](https://gdb.voanews.com/2dabb74c-59da-46f2-9547-ecc68b88afc6_w1024_q10_s.jpg)
១១
កុមារកំពុងឆ្លុះមើលតាមកែវយឹត ក្នុងការតាំងបង្ហាញឧបករណ៏និងសមត្ថភាពកងកម្លាំងការពារអ៊ីស្រាអែលនៅក្នុងការប្រារព្ធទិវាឯករាជ្យជាតិលើកទី៦៩ នៅភាគខាងត្បូងទីក្រុង Sderot កាលពីថ្ងៃទី០២ ឧសភា ២០១៧។
![អ្នកគាំទ្រក្រុមបាល់ទាត់ Botafogo ប្រទេសប្រេស៊ីលហ៊ោអបអរមុននឹងការប្រកួតបាត់ទាត់ Copa Libertadores ចាប់ផ្តើម រវាងក្រុម Barcelona នៃប្រទេសអេក្វាទ័រ នៅកីឡដ្ឋាន Nilton Santos ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃទី០២ ឧសភា ២០១៧។](https://gdb.voanews.com/54cda8d9-93c7-4c6c-84c3-799cc560d694_w1024_q10_s.jpg)
១២
អ្នកគាំទ្រក្រុមបាល់ទាត់ Botafogo ប្រទេសប្រេស៊ីលហ៊ោអបអរមុននឹងការប្រកួតបាត់ទាត់ Copa Libertadores ចាប់ផ្តើម រវាងក្រុម Barcelona នៃប្រទេសអេក្វាទ័រ នៅកីឡដ្ឋាន Nilton Santos ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃទី០២ ឧសភា ២០១៧។