រូបភាពជុំវិញពិភពលោកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា បារាំង ឥណ្ឌា កូរ៉េខាងត្បូង នេប៉ាល់ កោះហ្វារ៉ូ អូទ្រីស និងប៉ាឡេស្ទីន។
រូបភាពជុំវិញពិភពលោក ២៩ ឧសភា ២០១៩
![ក្មេងប្រុសជនជាតិប៉ាឡេស្ទីនលេងជាមួយនឹងសត្វលាក្នុងទីក្រុង Beit Lahia ភាគខាងជើងតំបន់ហ្គាហ្សា។](https://gdb.voanews.com/ca637dfa-6db7-4597-8ec6-a96023dcaf57_w1024_q10_s.jpg)
១
ក្មេងប្រុសជនជាតិប៉ាឡេស្ទីនលេងជាមួយនឹងសត្វលាក្នុងទីក្រុង Beit Lahia ភាគខាងជើងតំបន់ហ្គាហ្សា។
![ប្រជាជននៅឥណ្ឌាមកដងទឹកពីអណ្តូងមួយដែលស្ថិតនៅជាយក្រុង Chennai។](https://gdb.voanews.com/f63cb306-2cc7-421b-ab58-bddef1f4e80c_w1024_q10_s.jpg)
២
ប្រជាជននៅឥណ្ឌាមកដងទឹកពីអណ្តូងមួយដែលស្ថិតនៅជាយក្រុង Chennai។
![មនុស្សម្នាប្រមូលផ្តុំគ្នានៅសមុទ្រដែលពោរពេញដោយឈាមក្រហមនៅក្នុងការប្រមាញ់ត្រីបាឡែនក្នុងទីក្រុង Torshavn កោះ Faroe Islands។](https://gdb.voanews.com/24fbac5c-0158-4290-bb38-8cf66e26550d_w1024_q10_s.jpg)
៣
មនុស្សម្នាប្រមូលផ្តុំគ្នានៅសមុទ្រដែលពោរពេញដោយឈាមក្រហមនៅក្នុងការប្រមាញ់ត្រីបាឡែនក្នុងទីក្រុង Torshavn កោះ Faroe Islands។
![លោក Lukas Lauda (ស្តាំ) កាន់មួកសុវត្ថិភាពរបស់ឪពុករបស់លោកខណៈដែលលោកដើរនៅខាងមុខម្ឈូសសម្រាប់អ្នកបើកបរឡានប្រណាំង Formula One លោក Niki Lauda បន្ទាប់ពីបានធ្វើពិធីបុណ្យសពក្នុងទីក្រុង Vienna ប្រទេសអូទ្រីស។](https://gdb.voanews.com/7e2d878e-9771-40c1-a215-0caa3e2900ab_w1024_q10_s.jpg)
៤
លោក Lukas Lauda (ស្តាំ) កាន់មួកសុវត្ថិភាពរបស់ឪពុករបស់លោកខណៈដែលលោកដើរនៅខាងមុខម្ឈូសសម្រាប់អ្នកបើកបរឡានប្រណាំង Formula One លោក Niki Lauda បន្ទាប់ពីបានធ្វើពិធីបុណ្យសពក្នុងទីក្រុង Vienna ប្រទេសអូទ្រីស។
![បុគ្គលិកសម្អាតបង្អួចនៅអគារមួយនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/92ffc804-0b92-4238-8a88-6e9f3a6333ac_w1024_q10_s.jpg)
៥
បុគ្គលិកសម្អាតបង្អួចនៅអគារមួយនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។
![អ្នកឡើងភ្នំតម្រង់ជួរគ្នានៅតាមផ្លូវឡើងមួយនៅក្រោមជំរំទីបួននៃភ្នំអេវេរេសប្រទេសនេប៉ាល់។ អ្នកឡើងភ្នំតាមរដូវនិយាយថាការមិនបានកំណត់ចំនួនអ្នកឡើងភ្នំអេវ៉េរេសរបស់រដ្ឋាភិបាលបណ្តាលឲ្យមានការកកស្ទះដ៏គ្រោះថ្នាក់និងមានចំនួនមនុស្សស្លាប់ច្រើន។](https://gdb.voanews.com/ca4679c7-7c87-42ab-8ae9-7b14af1ec00f_w1024_q10_s.jpg)
៦
អ្នកឡើងភ្នំតម្រង់ជួរគ្នានៅតាមផ្លូវឡើងមួយនៅក្រោមជំរំទីបួននៃភ្នំអេវេរេសប្រទេសនេប៉ាល់។ អ្នកឡើងភ្នំតាមរដូវនិយាយថាការមិនបានកំណត់ចំនួនអ្នកឡើងភ្នំអេវ៉េរេសរបស់រដ្ឋាភិបាលបណ្តាលឲ្យមានការកកស្ទះដ៏គ្រោះថ្នាក់និងមានចំនួនមនុស្សស្លាប់ច្រើន។
![ពេទ្យសត្វម្នាក់ចាប់កូនឆ្មារមួយក្បាលក្នុងសួនសត្វ«Parc des Felins» នៅទីក្រុង Lumigny-Nesle-Ormeaux ភាគខាងកើតទីក្រុងប៉ារីសដើម្បីត្រួតពិនិត្យសុខភាព។](https://gdb.voanews.com/5a45092d-503f-490e-ad34-8f9715a83a6f_w1024_q10_s.jpg)
៧
ពេទ្យសត្វម្នាក់ចាប់កូនឆ្មារមួយក្បាលក្នុងសួនសត្វ«Parc des Felins» នៅទីក្រុង Lumigny-Nesle-Ormeaux ភាគខាងកើតទីក្រុងប៉ារីសដើម្បីត្រួតពិនិត្យសុខភាព។
![កីឡាករ Rafael Nadal នៃប្រទេសអេស្ប៉ាញនិងអង្គរក្សសុំឲ្យអ្នកគាំទ្រកុំជ្រួលច្របល់ពេកដើម្បីការពារកុំឲ្យកៀបក្មេងតូចៗបន្ទាប់ពីការប្រកួតជុំទីពីររបស់លោក Nadal នៃការប្រកួតកីឡាតេនីសជាមួយនឹងលោកYannick Maden នៃប្រទេសអាល្លឺម៉ង់ក្នុងកីឡដ្ឋាន Roland Garros ទីក្រុងប៉ារីស។](https://gdb.voanews.com/dde12e67-cbeb-4b40-a73b-038f331cd90c_w1024_q10_s.jpg)
៨
កីឡាករ Rafael Nadal នៃប្រទេសអេស្ប៉ាញនិងអង្គរក្សសុំឲ្យអ្នកគាំទ្រកុំជ្រួលច្របល់ពេកដើម្បីការពារកុំឲ្យកៀបក្មេងតូចៗបន្ទាប់ពីការប្រកួតជុំទីពីររបស់លោក Nadal នៃការប្រកួតកីឡាតេនីសជាមួយនឹងលោកYannick Maden នៃប្រទេសអាល្លឺម៉ង់ក្នុងកីឡដ្ឋាន Roland Garros ទីក្រុងប៉ារីស។