រូបភាពជុំវិញពិភពលោកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាថៃ សហរដ្ឋអាមេរិក នីការ៉ាហ្គា អាហ្វហ្គានីស្ថាន លីបង់ ឥណ្ឌា និងអ៊ីស្រាអែល។
រូបភាពជុំវិញពិភពលោក ២៩ ឧសភា ២០១៨
![ពុទ្ធសាសនិកជនកាន់ទៀនខណដែលពួកគេកំពុងបួងសួងក្នុងថ្ងៃវិសាខបូជា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរំឮកថ្ងៃកំណើតរបស់ព្រះពុទ្ធ ការត្រាស់ដឹងនិងថ្ងៃព្រះពុទ្ធសុគតនៅព្រះវិហារមួយក្នុងខេត្ត Chonburi ប្រទេសថៃ។ ](https://gdb.voanews.com/cccf42c2-5a40-4f89-8177-7a69710507dc_w1024_q10_s.jpg)
១
ពុទ្ធសាសនិកជនកាន់ទៀនខណដែលពួកគេកំពុងបួងសួងក្នុងថ្ងៃវិសាខបូជា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរំឮកថ្ងៃកំណើតរបស់ព្រះពុទ្ធ ការត្រាស់ដឹងនិងថ្ងៃព្រះពុទ្ធសុគតនៅព្រះវិហារមួយក្នុងខេត្ត Chonburi ប្រទេសថៃ។
![ផ្សែងរបស់ភ្នំភ្លើងហុយឡើយពីកម្អែលភ្នំ Kilauea ដែលហូរកាត់ផ្លូវ Pohoiki Road ក្បែរផ្លូវហាយវ៉េ Highway ១៣២ ក្នុងទីក្រុង Pahoa រដ្ឋ Hawaii កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ ២០១៨។](https://gdb.voanews.com/1761fa90-1f69-437a-b164-8e0ea3c87110_w1024_q10_s.jpg)
៣
ផ្សែងរបស់ភ្នំភ្លើងហុយឡើយពីកម្អែលភ្នំ Kilauea ដែលហូរកាត់ផ្លូវ Pohoiki Road ក្បែរផ្លូវហាយវ៉េ Highway ១៣២ ក្នុងទីក្រុង Pahoa រដ្ឋ Hawaii កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ ២០១៨។
![ប៉ូលិសព្យាយាមសម្ងប់អារម្មណ៍បុរសម្នាក់នៅកន្លែងកើតហេតុការបាញ់ប្រហារមួយក្នុងទីក្រុង Liege ប្រទេសបែលហ្ស៊ិក។ ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សបីនាក់ ក្នុងនោះមានប៉ូលិសពីរនាក់ក្នុងទីក្រុង Liege។ បន្ទាប់មកប៉ូលិសបានសម្លាប់ខ្មាន់កាំភ្លើងនោះ ហើយមន្ត្រីផ្សេងទៀតរងរបួស។ ](https://gdb.voanews.com/147b3c53-3b03-474d-be0f-827c3d653949_w1024_q10_s.jpg)
៤
ប៉ូលិសព្យាយាមសម្ងប់អារម្មណ៍បុរសម្នាក់នៅកន្លែងកើតហេតុការបាញ់ប្រហារមួយក្នុងទីក្រុង Liege ប្រទេសបែលហ្ស៊ិក។ ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សបីនាក់ ក្នុងនោះមានប៉ូលិសពីរនាក់ក្នុងទីក្រុង Liege។ បន្ទាប់មកប៉ូលិសបានសម្លាប់ខ្មាន់កាំភ្លើងនោះ ហើយមន្ត្រីផ្សេងទៀតរងរបួស។
![ប៉ូលិសម្នាក់តម្រង់កាំភ្លើងទៅកាន់បុរសពីរនាក់ដែលកំពុងជិះម៉ូតូមួយអំឡុងបាតុកម្មប្រឆាំងនឹងប្រធានាធិបតីនៃប្រទេសនីការ៉ាហ្គាលោក Daniel Ortega ក្នុងទីក្រុង Managua កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ ២០១៨។ អំពើហិង្សាបានត្រឡប់មកវិញក្នុងប្រទេសនេះបន្ទាប់ពីប៉ូលិសកុបកម្មបានតតាំងជាមួយនឹងបាតុករ ហើយនិស្សិតបានរឹបអូសយកសាកលវិទ្យាល័យមួយ។](https://gdb.voanews.com/45d8d3a9-f9b1-42f8-9af0-3a69aa7cbe8d_w1024_q10_s.jpg)
៥
ប៉ូលិសម្នាក់តម្រង់កាំភ្លើងទៅកាន់បុរសពីរនាក់ដែលកំពុងជិះម៉ូតូមួយអំឡុងបាតុកម្មប្រឆាំងនឹងប្រធានាធិបតីនៃប្រទេសនីការ៉ាហ្គាលោក Daniel Ortega ក្នុងទីក្រុង Managua កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ ២០១៨។ អំពើហិង្សាបានត្រឡប់មកវិញក្នុងប្រទេសនេះបន្ទាប់ពីប៉ូលិសកុបកម្មបានតតាំងជាមួយនឹងបាតុករ ហើយនិស្សិតបានរឹបអូសយកសាកលវិទ្យាល័យមួយ។
![ក្មេងប្រុសម្នាក់អូសប្អូនប្រុសរបស់ខ្លួននៅក្នុងកន្រ្កមួយនៅជាយទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។](https://gdb.voanews.com/87019c7c-93a7-44bc-bc36-9cddb710eae5_w1024_q10_s.jpg)
៦
ក្មេងប្រុសម្នាក់អូសប្អូនប្រុសរបស់ខ្លួននៅក្នុងកន្រ្កមួយនៅជាយទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។
![កម្អែលភ្នំភ្លើងហូរជិតដល់ Lava approaches ក្រុមហ៊ុន Puna Geothermal Venture ក្បែរទីក្រុង Pahoa រដ្ឋ Hawaii កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ ២០១៨។](https://gdb.voanews.com/97c2dc5f-985c-4d67-a03f-be8488893fd9_w1024_q10_s.jpg)
៨
កម្អែលភ្នំភ្លើងហូរជិតដល់ Lava approaches ក្រុមហ៊ុន Puna Geothermal Venture ក្បែរទីក្រុង Pahoa រដ្ឋ Hawaii កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ ២០១៨។
![Mohammed ជាងកាត់សក់ចល័តជនជាតិលីបង់ ដែលត្រូវបានស្គាល់ថា«Abo Tawila» ជិះកង់នៅតាមដងផ្លូវមួយជាយជំរំជនភៀសខ្លួនប៉ាឡេស្ទីន Burj al-Barajneh ភាគខាងត្បូងទីក្រុង Beirut ប្រទេសលីបង់។](https://gdb.voanews.com/d8de30a6-36fa-45c6-b363-0993581ddcee_w1024_q10_s.jpg)
៩
Mohammed ជាងកាត់សក់ចល័តជនជាតិលីបង់ ដែលត្រូវបានស្គាល់ថា«Abo Tawila» ជិះកង់នៅតាមដងផ្លូវមួយជាយជំរំជនភៀសខ្លួនប៉ាឡេស្ទីន Burj al-Barajneh ភាគខាងត្បូងទីក្រុង Beirut ប្រទេសលីបង់។
![ក្រុមអ្នកពន្លត់អគ្គិភ័យធ្វើការពន្លត់ភ្លើងដែលកំពុងឆេះលើរថយន្ដដឹកទំនិញមួយក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌា។ ភ្លើងដែលកំពុងឆេះរថយន្តនេះបានឆេះរីកដល់ឃ្លាំងដឹកទំនិញដែលនៅក្បែរ។ ប៉ុន្តែគ្មានអ្នកណាស្លាប់នោះទេ។](https://gdb.voanews.com/12d3e3d5-6286-4394-9154-167e2ef56dd8_w1024_q10_s.jpg)
១០
ក្រុមអ្នកពន្លត់អគ្គិភ័យធ្វើការពន្លត់ភ្លើងដែលកំពុងឆេះលើរថយន្ដដឹកទំនិញមួយក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌា។ ភ្លើងដែលកំពុងឆេះរថយន្តនេះបានឆេះរីកដល់ឃ្លាំងដឹកទំនិញដែលនៅក្បែរ។ ប៉ុន្តែគ្មានអ្នកណាស្លាប់នោះទេ។
![រថក្រោះអ៊ីស្រាអែលមួយកំពុងយាមល្បាតព្រំដែនរវាងអ៊ីស្រាអែលនិងតំបន់ហ្គាហ្សា។ ក្រុមយោធាអ៊ីស្រាអែល បានវាយប្រហារយោធានៅតំបន់ហ្គាហ្សាជាង៣០នាក់ជាការឆ្លើយតបនឹងការបាញ់ប្រហារតំបន់បណ្តុំប៉ាឡេស្ទីន។ ](https://gdb.voanews.com/fa1c7b99-ad8c-4683-bde5-704f31ce075d_w1024_q10_s.jpg)
១២
រថក្រោះអ៊ីស្រាអែលមួយកំពុងយាមល្បាតព្រំដែនរវាងអ៊ីស្រាអែលនិងតំបន់ហ្គាហ្សា។ ក្រុមយោធាអ៊ីស្រាអែល បានវាយប្រហារយោធានៅតំបន់ហ្គាហ្សាជាង៣០នាក់ជាការឆ្លើយតបនឹងការបាញ់ប្រហារតំបន់បណ្តុំប៉ាឡេស្ទីន។