រូបភាពជុំវិញពិភពលោកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសស្រីលង្កា វ៉េណេស៊ុយអេឡា ប៉ាគីស្ថាន ហ្វីលីពីន បារាំង បង់ក្លាដែស ជប៉ុន សិង្ហបុរី និងនេប៉ាល់។
រូបភាពជុំវិញពិភពលោក ២៩ ឧសភា ២០១៧
![លោកស្រី Brittany Jacobs ឱបកូនប្រុសរបស់លោកស្រី ឈ្មោះ Christian Jacobs ដែលមានអាយុ៦ឆ្នាំ នៅក្បែរផ្នូររបស់ប្តីលោកស្រី នៅកន្លែងបញ្ចុះសព Arlington National Cemetery នៅថ្ងៃរំឭកគុណូបការៈយុទ្ធជនពលី នៅក្នុងក្រុង Arlington រដ្ឋ Virginia។](https://gdb.voanews.com/890a47f8-f626-4a60-927b-cabd51ba2d9b_w1024_q10_s.jpg)
១
លោកស្រី Brittany Jacobs ឱបកូនប្រុសរបស់លោកស្រី ឈ្មោះ Christian Jacobs ដែលមានអាយុ៦ឆ្នាំ នៅក្បែរផ្នូររបស់ប្តីលោកស្រី នៅកន្លែងបញ្ចុះសព Arlington National Cemetery នៅថ្ងៃរំឭកគុណូបការៈយុទ្ធជនពលី នៅក្នុងក្រុង Arlington រដ្ឋ Virginia។
![រូបភាពនេះបង្ហាញឲ្យឃើញពីទឹកជំនន់មួយនៅក្នុងស្រុក Matara ប្រទេសស្រីលង្កា។ អាជ្ញាធរបាននិយាយថា ភ្លៀងមូសុងដ៏ធំបានបោកបក់លើប្រទេសស្រីលង្កា ហើយបង្កឲ្យមានទឹកជំនន់ និងការបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងតិច៩១នាក់ និង១១០នាក់បានបាត់ខ្លួន។](https://gdb.voanews.com/27a64f5d-7fbd-4332-9f8d-57f4638b49a7_w1024_q10_s.jpg)
២
រូបភាពនេះបង្ហាញឲ្យឃើញពីទឹកជំនន់មួយនៅក្នុងស្រុក Matara ប្រទេសស្រីលង្កា។ អាជ្ញាធរបាននិយាយថា ភ្លៀងមូសុងដ៏ធំបានបោកបក់លើប្រទេសស្រីលង្កា ហើយបង្កឲ្យមានទឹកជំនន់ និងការបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងតិច៩១នាក់ និង១១០នាក់បានបាត់ខ្លួន។
![សកម្មជនប្រឆាំងធ្វើការដើរក្បួនប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro នៅក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា។](https://gdb.voanews.com/ce17b320-d8bb-439d-bc11-7b2b2be6f7a3_w1024_q10_s.jpg)
៣
សកម្មជនប្រឆាំងធ្វើការដើរក្បួនប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro នៅក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា។
![មនុស្សម្នាលេងទឹកនៅក្នុងប្រឡាយទឹកមួយ នៅពេលដែលសីតុណ្ហភាពឡើងដល់៣៨អង្សាសេ ក្នុងខែរ៉ាម៉ាឌននៅក្នុងក្រុង Islamabad ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/03330950-77ee-49b8-b17d-a7b3c48caa09_w1024_q10_s.jpg)
៤
មនុស្សម្នាលេងទឹកនៅក្នុងប្រឡាយទឹកមួយ នៅពេលដែលសីតុណ្ហភាពឡើងដល់៣៨អង្សាសេ ក្នុងខែរ៉ាម៉ាឌននៅក្នុងក្រុង Islamabad ប្រទេសប៉ាគីស្ថាន។
![នេះជាទិដ្ឋាភាពនៃបន្ទាយរបស់ក្រុម Maute ដោយមានទង់ជាតិក្រុមរដ្ឋឥស្លាម នៅក្នុងក្រុង Marawi ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ កងទ័ពជើងទឹករបស់ហ្វីលីពីនបានសម្រុកទៅមុខ ខណៈដែលទាហានកាន់តែច្រើនឡើងៗបន្តប្រយទ្ធជាមួយនឹងក្រុម Maute ក្នុងក្រុង Marawi។](https://gdb.voanews.com/1bceb13a-bda9-4165-9beb-eaaa1da5f2b6_w1024_q10_s.jpg)
៥
នេះជាទិដ្ឋាភាពនៃបន្ទាយរបស់ក្រុម Maute ដោយមានទង់ជាតិក្រុមរដ្ឋឥស្លាម នៅក្នុងក្រុង Marawi ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ កងទ័ពជើងទឹករបស់ហ្វីលីពីនបានសម្រុកទៅមុខ ខណៈដែលទាហានកាន់តែច្រើនឡើងៗបន្តប្រយទ្ធជាមួយនឹងក្រុម Maute ក្នុងក្រុង Marawi។
![លោកប្រធានាធីបតីរុស្ស៊ី Vladimir Putin (រូបឆ្វេង) មើលជុំវិញសាលសិល្បៈ Galerie des Batailles ជាមួយនឹងលោកប្រធានាធិបតីបារាំង Emmanuel Macron មុនសន្និស្នីទកាសែតរួមគ្នាមួយ នៅក្រោយកិច្ចប្រជុំរបស់ពួកគេនៅវិមាន Versailles Palace ប្រទេសបារាំង។](https://gdb.voanews.com/e0ad6657-58cd-4240-af41-d65b97824e5a_w1024_q10_s.jpg)
៦
លោកប្រធានាធីបតីរុស្ស៊ី Vladimir Putin (រូបឆ្វេង) មើលជុំវិញសាលសិល្បៈ Galerie des Batailles ជាមួយនឹងលោកប្រធានាធិបតីបារាំង Emmanuel Macron មុនសន្និស្នីទកាសែតរួមគ្នាមួយ នៅក្រោយកិច្ចប្រជុំរបស់ពួកគេនៅវិមាន Versailles Palace ប្រទេសបារាំង។
![អ្នកពន្លត់អគ្គិភ័យម្នាក់ឈប់សម្រាក បន្ទាប់ពីពន្លត់ភ្លើងឆេះព្រៃនៅក្រោយមជ្ឈមណ្ឌល Getty Center នៅក្នុងសង្កាត់ Mandeville Canyon ក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។](https://gdb.voanews.com/863232f2-e30e-4566-ab4e-61ea1ddd95f3_w1024_q10_s.jpg)
៧
អ្នកពន្លត់អគ្គិភ័យម្នាក់ឈប់សម្រាក បន្ទាប់ពីពន្លត់ភ្លើងឆេះព្រៃនៅក្រោយមជ្ឈមណ្ឌល Getty Center នៅក្នុងសង្កាត់ Mandeville Canyon ក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។
![ទូកមួយដឹកមនុស្សពីកប៉ាល់ទៅឆ្នេរ មុនពេលព្យុះ Mora បោកបក់មកលើពួកគេ នៅក្នុងក្រុង Chittagong ប្រទេសបង់ក្លាដែស។](https://gdb.voanews.com/a7392497-5223-4147-a130-18b38099546a_w1024_q10_s.jpg)
៨
ទូកមួយដឹកមនុស្សពីកប៉ាល់ទៅឆ្នេរ មុនពេលព្យុះ Mora បោកបក់មកលើពួកគេ នៅក្នុងក្រុង Chittagong ប្រទេសបង់ក្លាដែស។
![(ពីខាងឆ្វេង) លោក Joaquin Phoenix ដែលជាម្ចាស់ពានរង្វាន់អ្នកសម្តែងល្អបំផុតរបស់អាមេរិក នាង Lynne Ramsay អ្នកដឹកនាំរឿងជនជាតិអង់គ្លេស និងលោក Yorgos Lanthimos អ្នកដឹកនាំរឿងជនជាតិក្រិក លោក Ruben Ostlund អ្នកដឹកនាំរឿងជនជាតិស្វ៊ីស នាង Diane Kruger ម្ចាស់ពានរង្វាន់អ្នកសម្តែងល្អបំផុតរបស់អាល្លឺម៉ង់ នាង Sandrine Kiberlain អ្នកសម្តែងជនជាតិបារាំង និងនាង Leonor Serraille អ្នកដឹកនាំរឿងជនជាតិបារាំង ឈរថតរូបនៅលើឆាកកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងពិធីបិទបញ្ចប់ពិធីបុណ្យ Cannes Film Festival លើកទី៧០ នៅក្នុងក្រុង Cannes ភាគខាងត្បូងនៃប្រទេសបារាំង។](https://gdb.voanews.com/ceaea10b-83a1-42f6-a2a5-a916945b1ed8_w1024_q10_s.jpg)
៩
(ពីខាងឆ្វេង) លោក Joaquin Phoenix ដែលជាម្ចាស់ពានរង្វាន់អ្នកសម្តែងល្អបំផុតរបស់អាមេរិក នាង Lynne Ramsay អ្នកដឹកនាំរឿងជនជាតិអង់គ្លេស និងលោក Yorgos Lanthimos អ្នកដឹកនាំរឿងជនជាតិក្រិក លោក Ruben Ostlund អ្នកដឹកនាំរឿងជនជាតិស្វ៊ីស នាង Diane Kruger ម្ចាស់ពានរង្វាន់អ្នកសម្តែងល្អបំផុតរបស់អាល្លឺម៉ង់ នាង Sandrine Kiberlain អ្នកសម្តែងជនជាតិបារាំង និងនាង Leonor Serraille អ្នកដឹកនាំរឿងជនជាតិបារាំង ឈរថតរូបនៅលើឆាកកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងពិធីបិទបញ្ចប់ពិធីបុណ្យ Cannes Film Festival លើកទី៧០ នៅក្នុងក្រុង Cannes ភាគខាងត្បូងនៃប្រទេសបារាំង។
![បុគ្គលិកនៅបណ្ណាល័យ John F. Kennedy Presidential Library ដាក់តាំងបង្ហាញនំខួបកំណើតដ៏ធំនៅថ្ងៃខួបកំណើត១០០ឆ្នាំរបស់លោកប្រធានាធិបតី John F. Kennedy នៅក្នុងក្រុង Boston រដ្ឋ Massachusetts។](https://gdb.voanews.com/46b3f320-ec7b-442a-8bc9-0112647c8f54_w1024_q10_s.jpg)
១០
បុគ្គលិកនៅបណ្ណាល័យ John F. Kennedy Presidential Library ដាក់តាំងបង្ហាញនំខួបកំណើតដ៏ធំនៅថ្ងៃខួបកំណើត១០០ឆ្នាំរបស់លោកប្រធានាធិបតី John F. Kennedy នៅក្នុងក្រុង Boston រដ្ឋ Massachusetts។
![ក្រុមហ៊ុន NTT DOCOMO របស់ជប៉ុនបង្ហាញពីម៉ាស៊ីនដ្រូនមានរាងមូល នៅបន្ទប់ពិសោធន៍របស់ក្រុមហ៊ុននៅក្នុងក្រុង Yokosuka ខេត្ត Kanagawa ប្រទេសជប៉ុន។](https://gdb.voanews.com/403c5b1d-b67f-48a2-9735-8ef072e201da_w1024_q10_s.jpg)
១១
ក្រុមហ៊ុន NTT DOCOMO របស់ជប៉ុនបង្ហាញពីម៉ាស៊ីនដ្រូនមានរាងមូល នៅបន្ទប់ពិសោធន៍របស់ក្រុមហ៊ុននៅក្នុងក្រុង Yokosuka ខេត្ត Kanagawa ប្រទេសជប៉ុន។
![កីឡាការនី Magdalena Rybarikova របស់ស្លូវ៉ាគីប្រកួតជាមួយនឹងកីឡាការនី Coco Vandeweghe របស់អាមេរិក ក្នុងវគ្គទី១នៃការប្រកួត French Open Tennis នៅស្តាត Roland Garros ក្នុងក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/79f275b6-53b0-4b71-889b-54ab9db884c2_w1024_q10_s.jpg)
១២
កីឡាការនី Magdalena Rybarikova របស់ស្លូវ៉ាគីប្រកួតជាមួយនឹងកីឡាការនី Coco Vandeweghe របស់អាមេរិក ក្នុងវគ្គទី១នៃការប្រកួត French Open Tennis នៅស្តាត Roland Garros ក្នុងក្រុងប៉ារីស ប្រទេសបារាំង។
![ស្ត្រីម្នាក់ថតរូបនៃការផ្ទាំងសិល្បៈមួយអំពីជីវិតសត្វក្នុងទឹក ដែលធ្វើឡើងដោយសំណាញ់នេសាទគេបោះបង់ចោល នៅសារៈមន្ទីរ Asian Civilisations ប្រទេសសិង្ហបុរី។ ផ្ទាំងសិល្បៈនេះរចនាដោយក្រុម Erub Arts មកពីកោះ Darnley Island ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/28d65b4d-8c07-493d-a5d7-846279c1bc20_w1024_q10_s.jpg)
១៣
ស្ត្រីម្នាក់ថតរូបនៃការផ្ទាំងសិល្បៈមួយអំពីជីវិតសត្វក្នុងទឹក ដែលធ្វើឡើងដោយសំណាញ់នេសាទគេបោះបង់ចោល នៅសារៈមន្ទីរ Asian Civilisations ប្រទេសសិង្ហបុរី។ ផ្ទាំងសិល្បៈនេះរចនាដោយក្រុម Erub Arts មកពីកោះ Darnley Island ប្រទេសអូស្ត្រាលី។
![ជនជាតិនេប៉ាល់រត់ជាមួយនឹងទង់ជាតិរបស់គាត់ក្នុងពេលរត់ម៉ារ៉ាតុនដើម្បីសាទរជ័យជម្នះលើកដំបូងក្នុងការឡើងភ្នំ Everest។](https://gdb.voanews.com/99d34d66-fb26-41ab-be80-f42de1332888_w1024_q10_s.jpg)
១៤
ជនជាតិនេប៉ាល់រត់ជាមួយនឹងទង់ជាតិរបស់គាត់ក្នុងពេលរត់ម៉ារ៉ាតុនដើម្បីសាទរជ័យជម្នះលើកដំបូងក្នុងការឡើងភ្នំ Everest។