រូបភាពជុំវិញពិភពលោកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសបារាំង អ៊ីតាលី អេស្ប៉ាញ អៀវឡង់ ឥណ្ឌា អង់គ្លេស ហ្សកហ្ស៊ី នីការ៉ាហ្គា អាល្លឺម៉ង់ អូម៉ង់ សិង្ហបូរី និងម៉ូណាកូ។
រូបភាពជុំវិញពិភពលោក ២៧ ឧសភា ២០១៨
![ទាហាន Marine Corps អាមេរិកដើរជាមួយនឹងក្មេងស្រីម្នាក់កាត់ស្លាកវិញ្ញាណក្ខន្ធមុនទិវារំឭកវិញ្ញណក្ខន្ធ Memorial Day នៅកន្លែងបញ្ចុះសព Aisne-Marne American Cemetery នៅក្នុងក្រុង Belleau ប្រទេសបារាំង។](https://gdb.voanews.com/74ec833e-840d-430c-8ee8-c98babbaefb8_w1024_q10_s.jpg)
១
ទាហាន Marine Corps អាមេរិកដើរជាមួយនឹងក្មេងស្រីម្នាក់កាត់ស្លាកវិញ្ញាណក្ខន្ធមុនទិវារំឭកវិញ្ញណក្ខន្ធ Memorial Day នៅកន្លែងបញ្ចុះសព Aisne-Marne American Cemetery នៅក្នុងក្រុង Belleau ប្រទេសបារាំង។
![ក្រុមអ្នកជិះកង់ជិះកាត់អគារ Colosseum ក្នុងវគ្គលើកទី២១ និងជាវគ្គចុងក្រោយនៃការប្រកួត Giro d'Italia លើកទី១០១ នៅក្នុងក្រុងរ៉ូម។](https://gdb.voanews.com/22f996a3-56fa-45ed-82be-47d09781ce2c_w1024_q10_s.jpg)
២
ក្រុមអ្នកជិះកង់ជិះកាត់អគារ Colosseum ក្នុងវគ្គលើកទី២១ និងជាវគ្គចុងក្រោយនៃការប្រកួត Giro d'Italia លើកទី១០១ នៅក្នុងក្រុងរ៉ូម។
![ស្ត្រីម្នាក់អង្គុយនៅលើឆ្នេរដែលមានសុទ្ធតែក្រណាត់រូបឈើឆ្កាងពណ៌លឿង ក្នុងពេលបាតុកម្មមួយដែលអំពាវនាវដោយគណៈកម្មការ Republic Defence Committees ក្នុងស្រុកមួយ ដើម្បីគាំទ្រដល់មេដឹកនាំបំបែករដ្ឋដែលជាប់ពន្ធនាគារ នៅឆ្នេរ Mataro ក្បែរក្រុង Barcelona ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/dc4f8ec3-604c-4ad4-b1dd-98391336dcbc_w1024_q10_s.jpg)
៣
ស្ត្រីម្នាក់អង្គុយនៅលើឆ្នេរដែលមានសុទ្ធតែក្រណាត់រូបឈើឆ្កាងពណ៌លឿង ក្នុងពេលបាតុកម្មមួយដែលអំពាវនាវដោយគណៈកម្មការ Republic Defence Committees ក្នុងស្រុកមួយ ដើម្បីគាំទ្រដល់មេដឹកនាំបំបែករដ្ឋដែលជាប់ពន្ធនាគារ នៅឆ្នេរ Mataro ក្បែរក្រុង Barcelona ប្រទេសអេស្ប៉ាញ។
![សារត្រូវបានទុកនៅកន្លែងរំឭកវិញ្ញាណក្ខន្ធរបស់អ្នកស្រី Savita Halappanavar មួយថ្ងៃបន្ទាប់ពីមានការធ្វើប្រជាមតិដើម្បីបន្ធូរបន្ថយច្បាប់រំលូតកូន ដែលត្រូវបានអនុម័តដោយការបោះឆ្នោតមានសំឡេងច្រើន នៅក្នុងក្រុង Dublin ប្រទេសអៀវឡង់។ ការរំលូតកូនត្រូវបានគេដាក់បញ្ចូលក្នុងរបៀបវារៈនយោបាយដោយសារការស្លាប់របស់អ្នកស្រី Halappanavar ក្នុងឆ្នាំ២០១២ ដែលកាលនោះអ្នកស្រីមានវ័យ៣១ឆ្នាំ ជាជនទេសន្តរប្រវេសន៍មកពីប្រទេសឥណ្ឌា។](https://gdb.voanews.com/ae55ebec-ca76-4638-aa49-357e763c69ee_w1024_q10_s.jpg)
៤
សារត្រូវបានទុកនៅកន្លែងរំឭកវិញ្ញាណក្ខន្ធរបស់អ្នកស្រី Savita Halappanavar មួយថ្ងៃបន្ទាប់ពីមានការធ្វើប្រជាមតិដើម្បីបន្ធូរបន្ថយច្បាប់រំលូតកូន ដែលត្រូវបានអនុម័តដោយការបោះឆ្នោតមានសំឡេងច្រើន នៅក្នុងក្រុង Dublin ប្រទេសអៀវឡង់។ ការរំលូតកូនត្រូវបានគេដាក់បញ្ចូលក្នុងរបៀបវារៈនយោបាយដោយសារការស្លាប់របស់អ្នកស្រី Halappanavar ក្នុងឆ្នាំ២០១២ ដែលកាលនោះអ្នកស្រីមានវ័យ៣១ឆ្នាំ ជាជនទេសន្តរប្រវេសន៍មកពីប្រទេសឥណ្ឌា។
![ទាហានលោតឆ័ត្រយោងអាមេរិកនៅក្នុងកងពល Airborne លេខ៨២ ចូលរួមក្នុងព្រឹត្តិការណ៍ 82nd Airborne Division Airborne Review ក្នុងកម្មវិធី All American Week XXIX នៅក្រុង Fort Bragg រដ្ឋ North Carolina។](https://gdb.voanews.com/49a1e223-751a-448b-9d8e-0ffbd59a4fbe_w1024_q10_s.jpg)
៥
ទាហានលោតឆ័ត្រយោងអាមេរិកនៅក្នុងកងពល Airborne លេខ៨២ ចូលរួមក្នុងព្រឹត្តិការណ៍ 82nd Airborne Division Airborne Review ក្នុងកម្មវិធី All American Week XXIX នៅក្រុង Fort Bragg រដ្ឋ North Carolina។
![ខ្លាសរបស់ឥណ្ឌាមួយក្បាលសម្រាកនៅក្នុងស្រះមួយក្នុងជម្រករបស់វាក្នុងថ្ងៃដ៏ក្តៅ នៅឧទ្យាន Kamla Nehru Zoological Park ក្នុងក្រុង Ahmedabad កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។](https://gdb.voanews.com/85f0facd-0847-4313-9abe-bcfad4ffba0b_w1024_q10_s.jpg)
៦
ខ្លាសរបស់ឥណ្ឌាមួយក្បាលសម្រាកនៅក្នុងស្រះមួយក្នុងជម្រករបស់វាក្នុងថ្ងៃដ៏ក្តៅ នៅឧទ្យាន Kamla Nehru Zoological Park ក្នុងក្រុង Ahmedabad កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
![កីឡាករ Josua Tuisova (រូបកណ្តាល) បោះបាល់នៅក្នុងពេលប្រកួតកីឡាបាល់ឱបមិត្តភាពអន្តរជាតិរវាងក្រុម England និងក្រុម Barbarians នៅស្តាត Twickenham ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/552b8ed8-e673-41a6-ac52-e5e7e26da2f6_w1024_q10_s.jpg)
៧
កីឡាករ Josua Tuisova (រូបកណ្តាល) បោះបាល់នៅក្នុងពេលប្រកួតកីឡាបាល់ឱបមិត្តភាពអន្តរជាតិរវាងក្រុម England និងក្រុម Barbarians នៅស្តាត Twickenham ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![លោកឧត្តមសេនីយ៍ទ័ពអាកាសអាមេរិកឈ្មោះ Paul "Loco" Lopez សម្តែងនៅក្នុងព្រឹត្តិការណ៍ AirPower Over Hampton Roads JBLE Air និង Space Expo នៅមូលដ្ឋានទ័ព Langley-Eustis ក្នុងរដ្ឋ Virginia កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។](https://gdb.voanews.com/32574713-a210-4257-b619-2a70c6f295b8_w1024_q10_s.jpg)
៨
លោកឧត្តមសេនីយ៍ទ័ពអាកាសអាមេរិកឈ្មោះ Paul "Loco" Lopez សម្តែងនៅក្នុងព្រឹត្តិការណ៍ AirPower Over Hampton Roads JBLE Air និង Space Expo នៅមូលដ្ឋានទ័ព Langley-Eustis ក្នុងរដ្ឋ Virginia កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។
![ទាហានម្នាក់ឈ្មោះ Tamar Kurkumuli អាយុ២៥ឆ្នាំ បីកូនស្រីឈ្មោះ Nino អាយុ៣ឆ្នាំរបស់នាង នៅមុនពិធីស្បថកាន់តំណែងមួយ ខណៈដែលប្រទេសហ្សកហ្ស៊ីប្រារព្ធខួបលើកទី១០០ នៃការទទួលបានឯករាជ្យភាពរបស់ខ្លួន នៅក្នុងក្រុង Tbilisi ប្រទេសហ្សកហ្ស៊ី កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។](https://gdb.voanews.com/6c59b5e5-af35-4904-8128-d1d6abe4a380_w1024_q10_s.jpg)
៩
ទាហានម្នាក់ឈ្មោះ Tamar Kurkumuli អាយុ២៥ឆ្នាំ បីកូនស្រីឈ្មោះ Nino អាយុ៣ឆ្នាំរបស់នាង នៅមុនពិធីស្បថកាន់តំណែងមួយ ខណៈដែលប្រទេសហ្សកហ្ស៊ីប្រារព្ធខួបលើកទី១០០ នៃការទទួលបានឯករាជ្យភាពរបស់ខ្លួន នៅក្នុងក្រុង Tbilisi ប្រទេសហ្សកហ្ស៊ី កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
![បាតុករប្រឆាំងនឹងរដ្ឋាភិបាលម្នាក់ដែលពាក់ស្រោមមុខ Spiderman បាញ់កាំភ្លើងត្បាល់ដែលធ្វើដោយដៃក្នុងពេលបាតុកម្មមួយដើម្បីទាមទារឲ្យលោកប្រធានាធិបតីនីការ៉ាហ្គា Daniel Ortega និងភរិយារបស់លោកគឺលោកស្រីអនុប្រធានាធិបតី Rosario Murillo ឲ្យចុះចេញពីតំណែង នៅក្នុងក្រុង Managua កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។](https://gdb.voanews.com/fed88a39-aee8-4bdc-9e5f-e5d050c2b2a9_w1024_q10_s.jpg)
១០
បាតុករប្រឆាំងនឹងរដ្ឋាភិបាលម្នាក់ដែលពាក់ស្រោមមុខ Spiderman បាញ់កាំភ្លើងត្បាល់ដែលធ្វើដោយដៃក្នុងពេលបាតុកម្មមួយដើម្បីទាមទារឲ្យលោកប្រធានាធិបតីនីការ៉ាហ្គា Daniel Ortega និងភរិយារបស់លោកគឺលោកស្រីអនុប្រធានាធិបតី Rosario Murillo ឲ្យចុះចេញពីតំណែង នៅក្នុងក្រុង Managua កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
![ជនទេសន្តរប្រវេសន៍រាំ និងច្រៀងដើម្បីសាទរនៅពេលកូនក្មេងឈ្មោះ Miracle បានកើតនៅលើទូកនៅ កណ្តាលសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។](https://gdb.voanews.com/2071f04d-af3f-4702-b09f-c63643e00488_w1024_q10_s.jpg)
១១
ជនទេសន្តរប្រវេសន៍រាំ និងច្រៀងដើម្បីសាទរនៅពេលកូនក្មេងឈ្មោះ Miracle បានកើតនៅលើទូកនៅ កណ្តាលសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
![សេះជាច្រើនត្រូវបានគេថតបានៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញសេះព្រៃមួយនៅក្នុងក្រុង Duelmen ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។](https://gdb.voanews.com/3d94b5a1-8e6d-46d9-b49c-c03e2067b4b0_w1024_q10_s.jpg)
១២
សេះជាច្រើនត្រូវបានគេថតបានៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញសេះព្រៃមួយនៅក្នុងក្រុង Duelmen ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
![បុរសម្នាក់ និងសុនខរបស់គាត់សម្តែងឈុតមួយនៅមុនព្រឹត្តិការណ៍តាំងបង្ហាញសេះព្រៃមួយនៅក្នុងក្រុង Duelmen ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។](https://gdb.voanews.com/3d1d27ad-f77c-4dda-bbb7-ac520b075b79_w1024_q10_s.jpg)
១៣
បុរសម្នាក់ និងសុនខរបស់គាត់សម្តែងឈុតមួយនៅមុនព្រឹត្តិការណ៍តាំងបង្ហាញសេះព្រៃមួយនៅក្នុងក្រុង Duelmen ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
![រថយន្តលិចទឹកនៅលើផ្លូវមួយនៅក្នុងក្រុង Salalah ប្រទេសអូម៉ង់ បន្ទាប់ពីព្យុះស៊ីក្លូន Merkunu បោកបក់លើក្រុងនេះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។](https://gdb.voanews.com/52bc6b56-38e8-48bc-8058-e0c540b152f8_w1024_q10_s.jpg)
១៤
រថយន្តលិចទឹកនៅលើផ្លូវមួយនៅក្នុងក្រុង Salalah ប្រទេសអូម៉ង់ បន្ទាប់ពីព្យុះស៊ីក្លូន Merkunu បោកបក់លើក្រុងនេះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
![លោក Howard ជនជាតិចិននិងអូស្ត្រាលី ដែលធ្វើត្រាប់តាមលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង ថតរូបជាមួយនឹងធូរេន នៅសាលមហាស្រព Esplanade ក្នុងប្រទេសសិង្ហបុរី។](https://gdb.voanews.com/b8e9bb1d-477e-4597-b955-93b056b68ead_w1024_q10_s.jpg)
១៥
លោក Howard ជនជាតិចិននិងអូស្ត្រាលី ដែលធ្វើត្រាប់តាមលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង ថតរូបជាមួយនឹងធូរេន នៅសាលមហាស្រព Esplanade ក្នុងប្រទេសសិង្ហបុរី។
![ទូកក្តោងយក្សមួយរបស់លោកមហាសេដ្ឋី Andrei Melnichenko ជនជាតិរុស្ស៊ី ធ្វើចរាចរណ៍នៅក្នុងប្រទេសម៉ូណាកូ ក្នុងការប្រកួត GP Formula One។](https://gdb.voanews.com/d9f559d8-4bbd-4a1f-89ef-0f56da619900_w1024_q10_s.jpg)
១៦
ទូកក្តោងយក្សមួយរបស់លោកមហាសេដ្ឋី Andrei Melnichenko ជនជាតិរុស្ស៊ី ធ្វើចរាចរណ៍នៅក្នុងប្រទេសម៉ូណាកូ ក្នុងការប្រកួត GP Formula One។
![ក្រុមរបាំ Flamenco សម្តែងនៅលើមជ្ឈមណ្ឌល South Bank ក្នុងពិធីបុណ្យ Andalusian ក្នុងក្រុងឡុងដ៍។](https://gdb.voanews.com/2397acff-4c92-4467-bb5a-437ad57ed5d6_w1024_q10_s.jpg)
១៧
ក្រុមរបាំ Flamenco សម្តែងនៅលើមជ្ឈមណ្ឌល South Bank ក្នុងពិធីបុណ្យ Andalusian ក្នុងក្រុងឡុងដ៍។