រូបភាពជុំវិញពិភពលោកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ មានមកពីប្រទេសដូចជា អង់គ្លេស តៃវ៉ាន់ ក្រិក សូម៉ាលី ម៉ូណាកូ បារាំង ហ្វាំងឡង់ លីបង់ និងអាហ្រ្វិកខាងត្បូង។
រូបភាពជុំវិញពិភពលោក ២៥ ឧសភា ២០១៧
![នាយកប្រតិបត្តិក្រុមហ៊ុន Facebook ហើយក៏ជានិស្សិតឈប់រៀននៃសាកលវិទ្យាល័យ Harvard លោក Mark Zuckerberg និងតារាសម្តែងលោក James Earl Jones អង្គុយនៅលើវេទិកាអំឡុងពិធីទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យ Harvard ទីក្រុង Cambridge។ លោក Zuckerberg បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសច្បាប់។ ](https://gdb.voanews.com/00ab91e3-c7bf-4edd-8922-c4aaa0eaf352_w1024_q10_s.jpg)
១
នាយកប្រតិបត្តិក្រុមហ៊ុន Facebook ហើយក៏ជានិស្សិតឈប់រៀននៃសាកលវិទ្យាល័យ Harvard លោក Mark Zuckerberg និងតារាសម្តែងលោក James Earl Jones អង្គុយនៅលើវេទិកាអំឡុងពិធីទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យ Harvard ទីក្រុង Cambridge។ លោក Zuckerberg បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសច្បាប់។
![រថយន្ត MLRS Thunderbolt ២០០០ បានបាញ់កាំជ្រួចនៅទីដៅមួយក្នុងការហ្វឹកហាត់ប្រចាំឆ្នាំនៅកោះ Penghu តៃវ៉ាន់។](https://gdb.voanews.com/84ff074a-a21a-40bf-8533-984244df92d6_w1024_q10_s.jpg)
២
រថយន្ត MLRS Thunderbolt ២០០០ បានបាញ់កាំជ្រួចនៅទីដៅមួយក្នុងការហ្វឹកហាត់ប្រចាំឆ្នាំនៅកោះ Penghu តៃវ៉ាន់។
![ហ្វូងមនុស្សកំពុងមើលប៉េងប៉ោង ផ្កានិងសារផ្សេងៗនៅទីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងការវាយប្រហារ Manchester Arena នៅប្រទេសអង់គ្លេស។](https://gdb.voanews.com/782e4100-45cb-48ae-859d-99f43aa657df_w1024_q10_s.jpg)
៣
ហ្វូងមនុស្សកំពុងមើលប៉េងប៉ោង ផ្កានិងសារផ្សេងៗនៅទីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងការវាយប្រហារ Manchester Arena នៅប្រទេសអង់គ្លេស។
![វេជ្ជបណ្ឌិតនៃក្រុម Aegean ចេញដំណើរទៅកាន់កោះ Donousa ពីកោះ Fournoi ប្រទេសក្រិក។](https://gdb.voanews.com/c0c61265-45c1-4824-ae3e-5395a4c9cb95_w1024_q10_s.jpg)
៤
វេជ្ជបណ្ឌិតនៃក្រុម Aegean ចេញដំណើរទៅកាន់កោះ Donousa ពីកោះ Fournoi ប្រទេសក្រិក។
![លោក Ali Madey លើកកូនប្រុសដែលខ្វះជីវជាតិរបស់ខ្លួនដែលមានឈ្មោះថា Mohamed Ali អាយុប្រាំឆ្នាំនៅជាយក្រុង Mogadishu ប្រទេសសូម៉ាលី។](https://gdb.voanews.com/58c7cf18-b4c6-4ce8-9b0c-2b94f29006f9_w1024_q10_s.jpg)
៥
លោក Ali Madey លើកកូនប្រុសដែលខ្វះជីវជាតិរបស់ខ្លួនដែលមានឈ្មោះថា Mohamed Ali អាយុប្រាំឆ្នាំនៅជាយក្រុង Mogadishu ប្រទេសសូម៉ាលី។
![អ្នកបើកបររថយន្តម៉ាក Ferrari ឈ្មោះ Kimi Raikkonen នៃប្រទេសហ្វាំងឡង់ ត្រូវបានឆ្លុះចេញពីមួករបស់អ្នកពន្លត់អគ្គីភ័យម្នាក់អំឡុងការហ្វឹកហាត់នៅ Formula One Grand Prix នៅទីលានប្រណាំងក្នុងប្រទេសម៉ូណាកូ។](https://gdb.voanews.com/e3e3162a-cb0c-45f4-a7ac-ec2c3796ea3c_w1024_q10_s.jpg)
៦
អ្នកបើកបររថយន្តម៉ាក Ferrari ឈ្មោះ Kimi Raikkonen នៃប្រទេសហ្វាំងឡង់ ត្រូវបានឆ្លុះចេញពីមួករបស់អ្នកពន្លត់អគ្គីភ័យម្នាក់អំឡុងការហ្វឹកហាត់នៅ Formula One Grand Prix នៅទីលានប្រណាំងក្នុងប្រទេសម៉ូណាកូ។
![តារាសម្តែងអាមេរិកអ្នកនាង Elle Fanning បានមកដល់នៅក្នុងការចាក់បញ្ចាំងភាពយន្ត « The Beguiled» នៅក្នុងកម្មវិធីខ្សែភាពយន្ត Cannes លើកទី៧០ នៅក្នុងប្រទេសបារាំងកាលពីថ្ងៃទី២៤ ឧសភា ២០១៧។](https://gdb.voanews.com/2bf176d3-2dfe-47ba-8d9f-95d5b769ad9a_w1024_q10_s.jpg)
៧
តារាសម្តែងអាមេរិកអ្នកនាង Elle Fanning បានមកដល់នៅក្នុងការចាក់បញ្ចាំងភាពយន្ត « The Beguiled» នៅក្នុងកម្មវិធីខ្សែភាពយន្ត Cannes លើកទី៧០ នៅក្នុងប្រទេសបារាំងកាលពីថ្ងៃទី២៤ ឧសភា ២០១៧។
![បុរសម្នាក់កំពុងស្ទូចត្រីនៅឆ្នេរ Beirut ដែលមានថ្មច្រើននៅក្នុងប្រទេសលីបង់។](https://gdb.voanews.com/85c64a07-6ca1-42bb-81b3-b010079ca6d8_w1024_q10_s.jpg)
៨
បុរសម្នាក់កំពុងស្ទូចត្រីនៅឆ្នេរ Beirut ដែលមានថ្មច្រើននៅក្នុងប្រទេសលីបង់។
![សកម្មជនម្នាក់នៃគណបក្ស Bhartiya Janata រត់កាត់មុខប៉ូលិសឥណ្ឌាក្នុងទីក្រុង Kolkata អំឡុងបាតុកម្មមួយអំពីការចោទប្រកាន់ប៉ូលិសដែលរំលោភបំពានលើសមាជិកក្រុមគណបក្ស BJP។](https://gdb.voanews.com/adb5d3d7-955a-4822-864e-79ad10d6c504_w1024_q10_s.jpg)
៩
សកម្មជនម្នាក់នៃគណបក្ស Bhartiya Janata រត់កាត់មុខប៉ូលិសឥណ្ឌាក្នុងទីក្រុង Kolkata អំឡុងបាតុកម្មមួយអំពីការចោទប្រកាន់ប៉ូលិសដែលរំលោភបំពានលើសមាជិកក្រុមគណបក្ស BJP។
![មន្ត្រីកោសល្យវិច្ច័យកំពុងពិនិត្យរថយន្តរបស់អតីតនាយករដ្ឋមន្រ្តី និងជាអតីតនាយកធនាគារកណ្តាលលោក Lucas Papademos បន្ទាប់ពីសំបុត្រមួយបានផ្ទុះដែលធ្វើឲ្យលោករួមទាំងអ្នកបើកបររងរបួសក្នុងទីក្រុង Athens។](https://gdb.voanews.com/14dc7e72-3348-4f32-bd4b-c0e682a27757_w1024_q10_s.jpg)
១០
មន្ត្រីកោសល្យវិច្ច័យកំពុងពិនិត្យរថយន្តរបស់អតីតនាយករដ្ឋមន្រ្តី និងជាអតីតនាយកធនាគារកណ្តាលលោក Lucas Papademos បន្ទាប់ពីសំបុត្រមួយបានផ្ទុះដែលធ្វើឲ្យលោករួមទាំងអ្នកបើកបររងរបួសក្នុងទីក្រុង Athens។
![ប៉ូលិសម្នាក់កំពុងមើលរូបតំណាងនៅក្នុងពិព័រណ៍មួយដែលប្រមូលហ្វូស៊ីលពីសាច់ញាតិជិតស្និទបំផុតរបស់មនុស្សនៅក្នុងអាហ្រ្វិកខាងត្បូងនៅក្នុងតំបន់មួយឈ្មោះ «The Cradle of Humankind» ភាគពាយព្យនៃទីក្រុង Johannesburg។](https://gdb.voanews.com/435f861d-01b3-42f9-bfca-66a88475248e_w1024_q10_s.jpg)
១១
ប៉ូលិសម្នាក់កំពុងមើលរូបតំណាងនៅក្នុងពិព័រណ៍មួយដែលប្រមូលហ្វូស៊ីលពីសាច់ញាតិជិតស្និទបំផុតរបស់មនុស្សនៅក្នុងអាហ្រ្វិកខាងត្បូងនៅក្នុងតំបន់មួយឈ្មោះ «The Cradle of Humankind» ភាគពាយព្យនៃទីក្រុង Johannesburg។