បណ្ដុំរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៤ ឧសភា ២០១៨
![ហ្មដំរីកំពុងជិះលើដំរីរបស់គាត់នៅទន្លេ Yamuna នៅពេលថ្ងៃក្តៅខ្លាំង នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។](https://gdb.voanews.com/c3f98d27-2d6d-4074-9ff7-32bb4dd669b0_w1024_q10_s.jpg)
១
ហ្មដំរីកំពុងជិះលើដំរីរបស់គាត់នៅទន្លេ Yamuna នៅពេលថ្ងៃក្តៅខ្លាំង នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
![ជនជាតិឥណ្ឌាកាន់សាសនាឥស្លាមកំពុងលាបពណ៌លើក្រណាត់ស័ក្តិសិទ្ធិនៅក្រុង Ajmer ក្នុងរដ្ឋ Rajasthan របស់ឥណ្ឌា។](https://gdb.voanews.com/558596e4-04be-4f17-a5cb-63bb858d5108_w1024_q10_s.jpg)
២
ជនជាតិឥណ្ឌាកាន់សាសនាឥស្លាមកំពុងលាបពណ៌លើក្រណាត់ស័ក្តិសិទ្ធិនៅក្រុង Ajmer ក្នុងរដ្ឋ Rajasthan របស់ឥណ្ឌា។
![ក្រុមសកម្មជនគាំទ្រសិទ្ធិក្នុងការរំលូតកូន (Pro-Choice) ស្លៀកពាក់ជាតួអង្គក្នុងរឿងព្រេង Handmaid នៅកន្លែងធ្វើបាតុកម្មមួយក្នុងក្រុង មុនពេលមកដល់នៃខួប២៥ឆ្នាំនៃច្បាប់រំលូតកូន នៅទីក្រុងឌុយប្លាំង ប្រទេសអៀរឡង់។](https://gdb.voanews.com/b5baedeb-0f5d-4894-9cb1-e22705c7aa65_w1024_q10_s.jpg)
៣
ក្រុមសកម្មជនគាំទ្រសិទ្ធិក្នុងការរំលូតកូន (Pro-Choice) ស្លៀកពាក់ជាតួអង្គក្នុងរឿងព្រេង Handmaid នៅកន្លែងធ្វើបាតុកម្មមួយក្នុងក្រុង មុនពេលមកដល់នៃខួប២៥ឆ្នាំនៃច្បាប់រំលូតកូន នៅទីក្រុងឌុយប្លាំង ប្រទេសអៀរឡង់។
![កម្អែរភ្នំភ្លើង Kilauea បានធ្វើឲ្យភ្លឺនៅពេលរាត្រី នៅចំណុច Leilani Estates នៅជិតតំបន់ Pahoa រដ្ឋហាវ៉ៃ។](https://gdb.voanews.com/310c15a2-97e0-4638-bf0c-ebf5660d8f96_w1024_q10_s.jpg)
៤
កម្អែរភ្នំភ្លើង Kilauea បានធ្វើឲ្យភ្លឺនៅពេលរាត្រី នៅចំណុច Leilani Estates នៅជិតតំបន់ Pahoa រដ្ឋហាវ៉ៃ។
![បុរសជនជាតិឥណ្ឌាម្នាក់កំពុងរៀបចំសរសៃមី vermicelli ដើម្បីហាលឲ្យស្ងួតនៅក្នុងរោងចក្រមួយ ខណៈពេលដែលជនអ្នកកាន់សាសនាឥស្លាមកំពុងគោរពក្នុងខែរ៉ាម៉ាដន នៅជាយក្រុង Agartala។](https://gdb.voanews.com/bf388ce6-296f-4295-9316-b3e0f7368beb_w1024_q10_s.jpg)
៥
បុរសជនជាតិឥណ្ឌាម្នាក់កំពុងរៀបចំសរសៃមី vermicelli ដើម្បីហាលឲ្យស្ងួតនៅក្នុងរោងចក្រមួយ ខណៈពេលដែលជនអ្នកកាន់សាសនាឥស្លាមកំពុងគោរពក្នុងខែរ៉ាម៉ាដន នៅជាយក្រុង Agartala។
![ឡានក្រុមហ៊ុន Renault បើកបរដោយលោក Nico Hulkenberg មកពីប្រទេសអាល្លឺម៉ង់ បានឆ្លុះនៅក្នុងកញ្ចក់មួករបស់អ្នកពន្លត់អគ្គិភ័យម្នាក់ ក្នុងពេលហាត់សមលើកទី១ សម្រាប់ត្រៀមការប្រណាំង Monaco Formula One Grand Prix នៅទីលានប្រណាំង Monaco ប្រទេសបារាំង។](https://gdb.voanews.com/bf01de81-e29d-4bf2-b92b-bd8bcd87d782_w1024_q10_s.jpg)
៦
ឡានក្រុមហ៊ុន Renault បើកបរដោយលោក Nico Hulkenberg មកពីប្រទេសអាល្លឺម៉ង់ បានឆ្លុះនៅក្នុងកញ្ចក់មួករបស់អ្នកពន្លត់អគ្គិភ័យម្នាក់ ក្នុងពេលហាត់សមលើកទី១ សម្រាប់ត្រៀមការប្រណាំង Monaco Formula One Grand Prix នៅទីលានប្រណាំង Monaco ប្រទេសបារាំង។
![ភ្លើងឆេះព្រៃកំពុងឆេះនៅលើកំពូលភ្នំតូចៗនៅជុំវិញក្រុង New Tehri នៅជួរភ្នំ Bourari ក្នុងរដ្ឋ Uttarakhand ប្រទេសឥណ្ឌា។](https://gdb.voanews.com/8ca2e3c8-c54e-4e4b-96b9-a94d73ddf9cb_w1024_q10_s.jpg)
៧
ភ្លើងឆេះព្រៃកំពុងឆេះនៅលើកំពូលភ្នំតូចៗនៅជុំវិញក្រុង New Tehri នៅជួរភ្នំ Bourari ក្នុងរដ្ឋ Uttarakhand ប្រទេសឥណ្ឌា។
![ស្ត្រីជាម្ដាយរបស់ជនជាតិប៉ាឡេស្ទីនឈ្មោះ Oday Khalil អាយុ ១៦ឆ្នាំ ដែលលបានស្លាប់ដោយត្រូវរបួសក្នុងពេលប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល កំពុងយំសោកឱបសពកូនរបស់គាត់ នៅថ្ងៃបុណ្យសពជិតទីក្រុង Ramallah ក្នុងតំបន់ West Bank។](https://gdb.voanews.com/17fd2bba-e522-4e24-81a2-609a13405084_w1024_q10_s.jpg)
៨
ស្ត្រីជាម្ដាយរបស់ជនជាតិប៉ាឡេស្ទីនឈ្មោះ Oday Khalil អាយុ ១៦ឆ្នាំ ដែលលបានស្លាប់ដោយត្រូវរបួសក្នុងពេលប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល កំពុងយំសោកឱបសពកូនរបស់គាត់ នៅថ្ងៃបុណ្យសពជិតទីក្រុង Ramallah ក្នុងតំបន់ West Bank។
![ស្ត្រីម្នាក់កំពុងដើរជាមួយក្មេងស្រីនៅលើផ្លូវជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង នៅទីក្រុង Malwana ប្រទេសស្រីលង្កា។](https://gdb.voanews.com/e9bbc755-af4a-4635-acd6-6e03648ae717_w1024_q10_s.jpg)
៩
ស្ត្រីម្នាក់កំពុងដើរជាមួយក្មេងស្រីនៅលើផ្លូវជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង នៅទីក្រុង Malwana ប្រទេសស្រីលង្កា។
![សមាជិកក្រុមសម្ដែង Houle Douce កំពុងហាត់សមលេងឧបករណ៍តន្ត្រីនៅលើខ្សែពួរ មុនពេលពួកគេចាប់ផ្ដើមសម្ដែងនៅឧទ្យានជាតិភ្នំ Tianmen នៃក្រុង Zhangjiajie ខេត្ត Hunan ប្រទេសចិន។](https://gdb.voanews.com/7553af6f-4696-4092-9acd-24a51cd13f12_w1024_q10_s.jpg)
១០
សមាជិកក្រុមសម្ដែង Houle Douce កំពុងហាត់សមលេងឧបករណ៍តន្ត្រីនៅលើខ្សែពួរ មុនពេលពួកគេចាប់ផ្ដើមសម្ដែងនៅឧទ្យានជាតិភ្នំ Tianmen នៃក្រុង Zhangjiajie ខេត្ត Hunan ប្រទេសចិន។