រូបភាពជុំវិញពិភពលោក ២៤ ឧសភា ២០១៧ មកពីប្រទេសអង់គ្លេស សូម៉ាលី ស្វ៊ីស សិង្ហបុរី ប៊ែល្ស៊ិក ប្រេស៊ីល សហរដ្ឋអាមេរិក អាល្លឺម៉ង់ ឥណ្ឌូនេស៊ី និង ចិន។
រូបភាពជុំវិញពិភពលោក ២៤ ឧសភា ២០១៧
![ស្ត្រីវ័យចំណាស់ជនជាតិជ្វីសម្នាក់ឈ្មោះ Renee Rachel Black និងបុរសកាន់សាសនាឥស្លាមម្នាក់ឈ្មោះ Sadiq Patel កំពុងស្ថិតនៅជិតគំនរបាច់ផ្កាដែលគេដាក់សម្រាប់ជនរងគ្រោះដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុង Manchester នៅទីលាន Ann's ក្នុងប្រទេសអង់គ្លេស។](https://gdb.voanews.com/348a0555-dc6b-420e-8d82-2346bafcc73a_w1024_q10_s.jpg)
១
ស្ត្រីវ័យចំណាស់ជនជាតិជ្វីសម្នាក់ឈ្មោះ Renee Rachel Black និងបុរសកាន់សាសនាឥស្លាមម្នាក់ឈ្មោះ Sadiq Patel កំពុងស្ថិតនៅជិតគំនរបាច់ផ្កាដែលគេដាក់សម្រាប់ជនរងគ្រោះដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុង Manchester នៅទីលាន Ann's ក្នុងប្រទេសអង់គ្លេស។
![កម្ទេចបាក់បែកបានរាយប៉ាយនៅលើផ្លូវក្នុងរដ្ឋធានីម៉ូហ្គាឌីស្យូ បន្ទាប់ពីឡានមានផ្ទុកគ្រាប់បែកមួយគ្រឿងបានផ្ទុះនៅជិតភោជនីយដ្ឋានមួយក្នុងរដ្ឋធានីនៃប្រទេសសូម៉ាលី ដែលបានសម្លាប់មនុស្ស៨នាក់ និងធ្វើឲ្យមនុស្ស១៥នាក់ទៀតរងរបួស។](https://gdb.voanews.com/353e516e-c4a0-4254-a429-5170267bdaa8_w1024_q10_s.jpg)
២
កម្ទេចបាក់បែកបានរាយប៉ាយនៅលើផ្លូវក្នុងរដ្ឋធានីម៉ូហ្គាឌីស្យូ បន្ទាប់ពីឡានមានផ្ទុកគ្រាប់បែកមួយគ្រឿងបានផ្ទុះនៅជិតភោជនីយដ្ឋានមួយក្នុងរដ្ឋធានីនៃប្រទេសសូម៉ាលី ដែលបានសម្លាប់មនុស្ស៨នាក់ និងធ្វើឲ្យមនុស្ស១៥នាក់ទៀតរងរបួស។
![មន្ត្រីអង្គការសហប្រជាជាតិនិងទីភ្នាក់ងារផ្សេងទៀតបានតវ៉ាប្រឆាំងនឹងគម្រោងកាត់ប្រាក់ខែ ៧.៥ ភាគរយ នៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។](https://gdb.voanews.com/d7dc8238-59fb-4362-8f44-a91213d96d14_w1024_q10_s.jpg)
៣
មន្ត្រីអង្គការសហប្រជាជាតិនិងទីភ្នាក់ងារផ្សេងទៀតបានតវ៉ាប្រឆាំងនឹងគម្រោងកាត់ប្រាក់ខែ ៧.៥ ភាគរយ នៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
![សត្វកង្កែបប្រភេទ poison frog មួយកំពុងអង្គុយនៅលើពស់ខៀវ (emerald tree boa) នៅក្នុងកន្លែងតាំងបង្ហាញថ្មីមួយនៃសួនសត្វរបស់ប្រទេសសិង្ហបុរី។](https://gdb.voanews.com/1678b63a-99ad-44cc-9b52-a2449136c126_w1024_q10_s.jpg)
៤
សត្វកង្កែបប្រភេទ poison frog មួយកំពុងអង្គុយនៅលើពស់ខៀវ (emerald tree boa) នៅក្នុងកន្លែងតាំងបង្ហាញថ្មីមួយនៃសួនសត្វរបស់ប្រទេសសិង្ហបុរី។
![ក្រុមអ្នកតវ៉ាស្លៀកពាក់ជារូបចម្លាក់សេរីភាព ដើរក្បួនក្នុងការធ្វើបាតុកម្មនៅកណ្ដាលទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងជំនួបកំពូលនៃប្រមុខរដ្ឋរបស់អង្គការអូតង់ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា។](https://gdb.voanews.com/2e8357ec-69b4-44a9-8151-03d5d0e3b000_w1024_q10_s.jpg)
៥
ក្រុមអ្នកតវ៉ាស្លៀកពាក់ជារូបចម្លាក់សេរីភាព ដើរក្បួនក្នុងការធ្វើបាតុកម្មនៅកណ្ដាលទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងជំនួបកំពូលនៃប្រមុខរដ្ឋរបស់អង្គការអូតង់ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា។
![បាតុករម្នាក់ប៉ះទង្គិចជាមួយមន្ត្រីប៉ូលិសបង្ក្រាបកុប្បកម្ម ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតី Michel Temer ក្នុងរឿងអាស្រូវពុករលួយចុងក្រោយ ក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា ប្រទេសប្រស៊ីល។](https://gdb.voanews.com/68274db6-689c-4257-9a44-576347b78b16_w1024_q10_s.jpg)
៦
បាតុករម្នាក់ប៉ះទង្គិចជាមួយមន្ត្រីប៉ូលិសបង្ក្រាបកុប្បកម្ម ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតី Michel Temer ក្នុងរឿងអាស្រូវពុករលួយចុងក្រោយ ក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា ប្រទេសប្រស៊ីល។
![មេដឹកនាំសំឡេងភាគតិចក្នុងរដ្ឋសភាអាមេរិក គឺលោកស្រី Nancy Pelosi និងលោក Sen. Bernie Sanders ស្ថិតក្នុងសន្និសីទសារព័ត៌មានមួយដែលនិយាយអំពីសំណើថវិកាសម្រាប់ឆ្នាំ ២០១៨ នៅវិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/b0f9cae9-0a75-40d1-bf49-de1c872bdf68_w1024_q10_s.jpg)
៧
មេដឹកនាំសំឡេងភាគតិចក្នុងរដ្ឋសភាអាមេរិក គឺលោកស្រី Nancy Pelosi និងលោក Sen. Bernie Sanders ស្ថិតក្នុងសន្និសីទសារព័ត៌មានមួយដែលនិយាយអំពីសំណើថវិកាសម្រាប់ឆ្នាំ ២០១៨ នៅវិមានកាពីតូល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![លោក Kali Porter អាយុ ៣៤ឆ្នាំ ជនចំណាក់ស្រុកមកពីប្រទេសឥណ្ឌូនេស៊ី កំពុងចេញពីកម្មវិធីប្រគល់សញ្ជាតិ បន្ទាប់ពីលោកបានទទួលសញ្ជាតិអាមេរិក ក្នុងទីក្រុង Los Angeles រដ្ឋ California។](https://gdb.voanews.com/bde5815c-e377-4b3b-9d86-5ce04d55520e_w1024_q10_s.jpg)
៨
លោក Kali Porter អាយុ ៣៤ឆ្នាំ ជនចំណាក់ស្រុកមកពីប្រទេសឥណ្ឌូនេស៊ី កំពុងចេញពីកម្មវិធីប្រគល់សញ្ជាតិ បន្ទាប់ពីលោកបានទទួលសញ្ជាតិអាមេរិក ក្នុងទីក្រុង Los Angeles រដ្ឋ California។
![ក្រុមសកម្មជនស្លៀកពាក់ជាតួអង្គនៅក្នុងរឿងព្រេង The Handmaid's Tale កំពុងស្រែកបន្ទោរនៅក្នុងវិមានកាពីតូលក្នុងរដ្ឋ Texas នៅពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងកម្មវិធី SB8 ដែលជាច្បាប់មួយតម្រូវឲ្យស្ថាប័នថែទាំងសុខភាព កប់ឬដុតកាកសំណល់ដែលសល់ពីការរំលូតកូន ការរលូតកូន និងការយកកូនដែលស្លាប់ក្នុងផ្ទៃចេញ។ កូនដែលខូចដោយមូលហេតុទាំងនេះត្រូវបានហាមមិនឲ្យផ្តល់ទៅឲ្យអ្នកស្រាវជ្រាវឡើយ។ ](https://gdb.voanews.com/8c9c1518-cd05-43ab-966d-9dd343ee147c_w1024_q10_s.jpg)
៩
ក្រុមសកម្មជនស្លៀកពាក់ជាតួអង្គនៅក្នុងរឿងព្រេង The Handmaid's Tale កំពុងស្រែកបន្ទោរនៅក្នុងវិមានកាពីតូលក្នុងរដ្ឋ Texas នៅពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងកម្មវិធី SB8 ដែលជាច្បាប់មួយតម្រូវឲ្យស្ថាប័នថែទាំងសុខភាព កប់ឬដុតកាកសំណល់ដែលសល់ពីការរំលូតកូន ការរលូតកូន និងការយកកូនដែលស្លាប់ក្នុងផ្ទៃចេញ។ កូនដែលខូចដោយមូលហេតុទាំងនេះត្រូវបានហាមមិនឲ្យផ្តល់ទៅឲ្យអ្នកស្រាវជ្រាវឡើយ។
![ការសម្តែងមួយធ្វើឡើងនៅពេលបើកសមាជព្រះវិហារប្រូតេស្តង់ក្នុងតំបន់ Kirchentag នៃទីក្រុងបែឡាំង ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/f055541c-e199-467c-8164-a15e7a581cae_w1024_q10_s.jpg)
១០
ការសម្តែងមួយធ្វើឡើងនៅពេលបើកសមាជព្រះវិហារប្រូតេស្តង់ក្នុងតំបន់ Kirchentag នៃទីក្រុងបែឡាំង ប្រទេសអាល្លឺម៉ង់។
![ភ្នំភ្លើង Sinabung បញ្ចេញផ្សេងយ៉ាងក្រាស់ខ្មួលខ្មាញ់ ដែលគេអាចមើលឃើញពីទីក្រុង Brastagi ស្រុក Karo ក្នុងខេត្តសូម៉ាត្រាខាងជើង ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/011bc7e4-0e18-4854-ba19-2d0f776f001e_w1024_q10_s.jpg)
១១
ភ្នំភ្លើង Sinabung បញ្ចេញផ្សេងយ៉ាងក្រាស់ខ្មួលខ្មាញ់ ដែលគេអាចមើលឃើញពីទីក្រុង Brastagi ស្រុក Karo ក្នុងខេត្តសូម៉ាត្រាខាងជើង ប្រទេសឥណ្ឌូនេស៊ី។
![សត្វស្វា Patas ដែលទើបនឹងកើតកំពុងស្ថិតនៅក្នុងសួនសត្វមួយក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។](https://gdb.voanews.com/a53340b9-8da8-41f1-acde-617d3ebd5dd5_w1024_q10_s.jpg)
១២
សត្វស្វា Patas ដែលទើបនឹងកើតកំពុងស្ថិតនៅក្នុងសួនសត្វមួយក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។
![ក្រុមមន្ត្រីស្លៀកពាក់ឯកសណ្ឋានកំពុងឈរនៅលើនាវា USS Kearsarge នៅពេលនាវានេះចូលចតនៅទីតាំងខាងលិចនៃទីក្រុង Manhattan ក្នុងរដ្ឋញូវយ៉ក។](https://gdb.voanews.com/f71e7844-5519-425b-b22d-276927b0862f_w1024_q10_s.jpg)
១៣
ក្រុមមន្ត្រីស្លៀកពាក់ឯកសណ្ឋានកំពុងឈរនៅលើនាវា USS Kearsarge នៅពេលនាវានេះចូលចតនៅទីតាំងខាងលិចនៃទីក្រុង Manhattan ក្នុងរដ្ឋញូវយ៉ក។