រូបភាពជុំវិញពិភពលោកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៧ មានមកពីប្រទេសដូចជា ឥណ្ឌា ឥណ្ឌូនេស៊ី រុស្ស៊ី អ៊ីតាលី អង់គ្លេស សហរដ្ឋអាមេរិក ចិន និង ប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ២៣ ឧសភា ២០១៧
![បុរសម្នាក់បានលីក្មេងស្រីម្នាក់ដាក់លើស្មានៅស្ថានីយ Victoria ក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស។ មនុស្ស២២នាក់ត្រូវបានស្លាប់និងរបួសជាង១០នាក់បន្ទាប់ពីមានជនសង្ស័យម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតទៅកាន់ក្រុមអ្នកគាំទ្រដែលកំពុងចាកចេញពីការប្រគុំតន្រ្តីរបស់តារាចម្រៀងអាមេរិក Ariana Grande ក្នុងទីក្រុង Manchester។](https://gdb.voanews.com/64f1ef93-1108-4af7-967f-ff373160d963_w1024_q10_s.jpg)
១
បុរសម្នាក់បានលីក្មេងស្រីម្នាក់ដាក់លើស្មានៅស្ថានីយ Victoria ក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស។ មនុស្ស២២នាក់ត្រូវបានស្លាប់និងរបួសជាង១០នាក់បន្ទាប់ពីមានជនសង្ស័យម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតទៅកាន់ក្រុមអ្នកគាំទ្រដែលកំពុងចាកចេញពីការប្រគុំតន្រ្តីរបស់តារាចម្រៀងអាមេរិក Ariana Grande ក្នុងទីក្រុង Manchester។
![របាំងមុខតំណាងអ្នកនយោបាយពុករលួយនៅខាងក្រៅអគារសភាជាតិក្នុងទីក្រុង Brasilia។ តុលាការកំពូលប្រទេសប្រេស៊ីលបានបើកការស៊ើបអង្កេតលើលោកប្រធានាធិបតី Michel Temer ដែលត្រូវបានចោទប្រកាន់ពីអំពើពុករលួយនិងជាសមាជិកនៃក្រុមឧក្រិដ្ឋជន។](https://gdb.voanews.com/6af4886c-77d7-4082-b759-26e4d00567d2_w1024_q10_s.jpg)
២
របាំងមុខតំណាងអ្នកនយោបាយពុករលួយនៅខាងក្រៅអគារសភាជាតិក្នុងទីក្រុង Brasilia។ តុលាការកំពូលប្រទេសប្រេស៊ីលបានបើកការស៊ើបអង្កេតលើលោកប្រធានាធិបតី Michel Temer ដែលត្រូវបានចោទប្រកាន់ពីអំពើពុករលួយនិងជាសមាជិកនៃក្រុមឧក្រិដ្ឋជន។
![អ្នកគោរពសាសនា Orthodox រុស្ស៊ីឈរតម្រង់ជួរគ្នាដើម្បីវត្ថុបុរាណរបស់ Saint Nicholas នៅក្នុងព្រះវិហារ Christ the Savior នៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដែលត្រូវបានបញ្ជូនមកពីព្រះវិហារមួយក្នុងប្រទេសអ៊ីតាលីទីដែល Saint Nicholas ត្រូវបានតម្កល់អស់រយៈពេល៩៣០ឆ្នាំ។](https://gdb.voanews.com/a5491595-0aa9-42bb-bbd0-6799eeaed91a_w1024_q10_s.jpg)
៣
អ្នកគោរពសាសនា Orthodox រុស្ស៊ីឈរតម្រង់ជួរគ្នាដើម្បីវត្ថុបុរាណរបស់ Saint Nicholas នៅក្នុងព្រះវិហារ Christ the Savior នៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដែលត្រូវបានបញ្ជូនមកពីព្រះវិហារមួយក្នុងប្រទេសអ៊ីតាលីទីដែល Saint Nicholas ត្រូវបានតម្កល់អស់រយៈពេល៩៣០ឆ្នាំ។
![ប៉ូលិសម្នាក់មកពីអង្គភាពប្រើគ្រាប់បែកកំពុងពិនិត្យតំបន់បន្ទាប់ពីមានការជូនដំណឹងនៅក្បែរបុរីវ៉ាទីកង់ ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។](https://gdb.voanews.com/a6eda288-a86e-4183-83f2-3bd0865d617d_w1024_q10_s.jpg)
៤
ប៉ូលិសម្នាក់មកពីអង្គភាពប្រើគ្រាប់បែកកំពុងពិនិត្យតំបន់បន្ទាប់ពីមានការជូនដំណឹងនៅក្បែរបុរីវ៉ាទីកង់ ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
![បុរសម្នាក់ដើរកាត់សារមន្ទីរ The Broad ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២២ ឧសភា ២០១៧។](https://gdb.voanews.com/98373343-b192-4c01-b1e3-592041bfa463_w1024_q10_s.jpg)
៥
បុរសម្នាក់ដើរកាត់សារមន្ទីរ The Broad ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២២ ឧសភា ២០១៧។
![បុរសម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានគេវាយដោយរំពាត់ដោយសារការរួមភេទ ក្នុងប្រទេសកាន់សាសនាឥស្លាម ដែលមានការព្រួយបារម្ភពីការប្រទូសរ៉ាយទៅកាន់សហគមន៍ជនស្រលាញ់ភេទដូចគ្នាតូចមួយនៅក្នុងទីក្រុង Banda Aceh ប្រទេសឥណ្ឌូនេស៊ី។ បុរសមួយគូរនេះដែលមានអាយុ២០ឆ្នាំនិង២៣ ឆ្នាំ ត្រូវបានរកឃើញថាមានទោសដោយបានល្មើសច្បាប់សាសនាឥស្លាមនៅក្នុងខេត្តអភិរក្ស Aceh។ នេះជាខេត្តតែមួយគត់ក្នុងប្រទេសឥណ្ឌូនេស៊ីដែលអនុវត្តច្បាស់ឥស្លាមហើយពួកគេទាំងពីរនាក់ទទួលទោសម្នាក់៨៥ រំពាត់។](https://gdb.voanews.com/63c845c4-4a3b-4671-9b61-1a3edd0c7b9b_w1024_q10_s.jpg)
៦
បុរសម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានគេវាយដោយរំពាត់ដោយសារការរួមភេទ ក្នុងប្រទេសកាន់សាសនាឥស្លាម ដែលមានការព្រួយបារម្ភពីការប្រទូសរ៉ាយទៅកាន់សហគមន៍ជនស្រលាញ់ភេទដូចគ្នាតូចមួយនៅក្នុងទីក្រុង Banda Aceh ប្រទេសឥណ្ឌូនេស៊ី។ បុរសមួយគូរនេះដែលមានអាយុ២០ឆ្នាំនិង២៣ ឆ្នាំ ត្រូវបានរកឃើញថាមានទោសដោយបានល្មើសច្បាប់សាសនាឥស្លាមនៅក្នុងខេត្តអភិរក្ស Aceh។ នេះជាខេត្តតែមួយគត់ក្នុងប្រទេសឥណ្ឌូនេស៊ីដែលអនុវត្តច្បាស់ឥស្លាមហើយពួកគេទាំងពីរនាក់ទទួលទោសម្នាក់៨៥ រំពាត់។
![កីឡាករប្រណាំងម៉ូតូម្នាក់បង្ហោះម៉ូតូក្នុងការប្រកួតមួយនៅ Guilin តំបន់ស្វ័យត Guangxi Zhuang ប្រទេសចិន។](https://gdb.voanews.com/7abcc5e6-d314-41cf-8681-f63c5b8bb4b4_w1024_q10_s.jpg)
៧
កីឡាករប្រណាំងម៉ូតូម្នាក់បង្ហោះម៉ូតូក្នុងការប្រកួតមួយនៅ Guilin តំបន់ស្វ័យត Guangxi Zhuang ប្រទេសចិន។
![បុរសម្នាក់ដុសធ្មេញដោយទឹកបំពុលកខ្វក់នៅទន្លេ River Ganga ក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។](https://gdb.voanews.com/eeb4d0ea-ef6e-4cbd-8d12-d9ce263e5b56_w1024_q10_s.jpg)
៨
បុរសម្នាក់ដុសធ្មេញដោយទឹកបំពុលកខ្វក់នៅទន្លេ River Ganga ក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។