រូបភាពជុំវិញពិភពលោកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសជប៉ុន ប៉ាគីស្ថាន ហ្វីលីពីន អង់គ្លេស សូម៉ាលី ឥណ្ឌា បូស្ន៊ី បារាំង និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ២០ ឧសភា ២០១៨
![មនុស្សម្នាសែងវត្ថុសក្ការៈមួយដែលគេហៅថា Mikoshi នៅវត្ត Senso-ji ក្នុងពិធីបុណ្យ Sanja នៅក្នុងស្រុក Asakusa ក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/412c4087-bb6a-44e2-bdc4-bd388e798daa_w1024_q10_s.jpg)
១
មនុស្សម្នាសែងវត្ថុសក្ការៈមួយដែលគេហៅថា Mikoshi នៅវត្ត Senso-ji ក្នុងពិធីបុណ្យ Sanja នៅក្នុងស្រុក Asakusa ក្រុងតូក្យូ ប្រទេសជប៉ុន។
![អ្នកស្ម័គ្រចិត្តចែកអាហារដល់ជនមូស្លីមសម្រាប់អ្នកមិនអាចតមអាហារក្នុងរដូវរ៉ាម៉ាឌនរបស់ពួកគេ នៅកន្លែងចែកអាហារដោយឥតគិតថ្លៃ នៅក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/1f9b05dc-99b6-46ed-a035-b3fc89d30c77_w1024_q10_s.jpg)
២
អ្នកស្ម័គ្រចិត្តចែកអាហារដល់ជនមូស្លីមសម្រាប់អ្នកមិនអាចតមអាហារក្នុងរដូវរ៉ាម៉ាឌនរបស់ពួកគេ នៅកន្លែងចែកអាហារដោយឥតគិតថ្លៃ នៅក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន។
![មុខរបស់ក្មេងស្រីៗមានប្រឡាក់សុទ្ធតែម្ស៉ៅនៅក្នុងពេលលេងល្បែងមួយ ដើម្បីរំឭកដល់បព្វជិត anta Rita de Cascia នៅក្នុងក្រុង Paranaque ប្រទេសហ្វីលីពីន។](https://gdb.voanews.com/be1363b5-9bff-43c0-884d-a29f0df8a459_w1024_q10_s.jpg)
៣
មុខរបស់ក្មេងស្រីៗមានប្រឡាក់សុទ្ធតែម្ស៉ៅនៅក្នុងពេលលេងល្បែងមួយ ដើម្បីរំឭកដល់បព្វជិត anta Rita de Cascia នៅក្នុងក្រុង Paranaque ប្រទេសហ្វីលីពីន។
![ព្រះអង្គម្ចាស់ Prince Harry របស់ចក្រភពអង់គ្លេស និងនាង Meghan ដើរចុះតាមជណ្តើរខាងលិចនៃព្រះវិហារ St George's Chapel នៅក្នុងក្រុង Windsor កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នា២០១៨ បន្ទាប់ពីពិធីរៀបអភិសេក។](https://gdb.voanews.com/5a37ccef-e094-47ed-8b77-351be88b29bf_w1024_q10_s.jpg)
៤
ព្រះអង្គម្ចាស់ Prince Harry របស់ចក្រភពអង់គ្លេស និងនាង Meghan ដើរចុះតាមជណ្តើរខាងលិចនៃព្រះវិហារ St George's Chapel នៅក្នុងក្រុង Windsor កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នា២០១៨ បន្ទាប់ពីពិធីរៀបអភិសេក។
![(ពីឆ្វេងទៅស្តាំ) លោកស្រី Doria Ragland ម្តាយរបស់ Meghan Markle ព្រះអង្គម្ចាស់ Prince of Wales និងព្រះនាង Camilla ចាកចេញបន្ទាប់ពីពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Prince Harry និងតារាសម្តែង Meghan Markle នៅព្រះវិហារ St George's Chapel ក្នុងក្រុង Windsor កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។](https://gdb.voanews.com/2d0db52f-e97a-49b0-9ea2-4df36d491154_w1024_q10_s.jpg)
៥
(ពីឆ្វេងទៅស្តាំ) លោកស្រី Doria Ragland ម្តាយរបស់ Meghan Markle ព្រះអង្គម្ចាស់ Prince of Wales និងព្រះនាង Camilla ចាកចេញបន្ទាប់ពីពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Prince Harry និងតារាសម្តែង Meghan Markle នៅព្រះវិហារ St George's Chapel ក្នុងក្រុង Windsor កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។
![នាង Meghan Markle ដើរចុះពីផ្លូវដើរ ខណៈដែលនាងទៅដល់កន្លែងរៀបអភិសេកនៅព្រះវិហារ St. George's Chapel ក្នុងក្រុង Windsor កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។](https://gdb.voanews.com/7780de51-4dc2-4306-83b8-525643377417_w1024_q10_s.jpg)
៦
នាង Meghan Markle ដើរចុះពីផ្លូវដើរ ខណៈដែលនាងទៅដល់កន្លែងរៀបអភិសេកនៅព្រះវិហារ St. George's Chapel ក្នុងក្រុង Windsor កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។
![នាង Meghan Markle និងម្តាយរបស់នាងទៅដល់កន្លែងរៀបអភិសេកជាមួយនឹងព្រះអង្គម្ចាស់ Prince Harry នៅព្រះវិហារ St George's Chapel ក្នុងក្រុង Windsor កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។](https://gdb.voanews.com/f9725600-a76e-4332-8b66-cc2407245697_w1024_q10_s.jpg)
៧
នាង Meghan Markle និងម្តាយរបស់នាងទៅដល់កន្លែងរៀបអភិសេកជាមួយនឹងព្រះអង្គម្ចាស់ Prince Harry នៅព្រះវិហារ St George's Chapel ក្នុងក្រុង Windsor កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។
![កម្មករម្នាក់ផ្លាស់ប្តូរទីតាំងផ្កាម្យ៉ាងឈ្មោះ chrysanthemums ខណៈដែលគាត់រៀបចំសម្រាប់ការតាំងពិព័រណ៍ផ្កា RHS Chelsea Flower Show នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/7bc560de-d63f-4d48-bfee-e3518a11b319_w1024_q10_s.jpg)
៨
កម្មករម្នាក់ផ្លាស់ប្តូរទីតាំងផ្កាម្យ៉ាងឈ្មោះ chrysanthemums ខណៈដែលគាត់រៀបចំសម្រាប់ការតាំងពិព័រណ៍ផ្កា RHS Chelsea Flower Show នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![ស្ត្រីម្នាក់ដែលរស់នៅក្នុងជំរំជនភៀសខ្លួនអង្គុយនៅលើទួលមួយនៅក្បែរផ្លូវលិចទឹកមួយនៅក្នុងក្រុង Mogadishu ប្រទេសសូម៉ាលី បន្ទាប់ជម្រកបណ្តោះអាសន្នរបស់គាត់បានលិចទឹក បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅពេលយប់។](https://gdb.voanews.com/1ac76f97-4698-4f3c-9b66-092346bb3923_w1024_q10_s.jpg)
៩
ស្ត្រីម្នាក់ដែលរស់នៅក្នុងជំរំជនភៀសខ្លួនអង្គុយនៅលើទួលមួយនៅក្បែរផ្លូវលិចទឹកមួយនៅក្នុងក្រុង Mogadishu ប្រទេសសូម៉ាលី បន្ទាប់ជម្រកបណ្តោះអាសន្នរបស់គាត់បានលិចទឹក បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅពេលយប់។
![មានភ្លើងឆេះព្រៃនៅក្បែរក្រុង Shimla រដ្ឋ Himachal Pradesh ប្រទេសឥណ្ឌា។](https://gdb.voanews.com/5eb68c9b-eb6c-4d59-bbf5-6b82948e4b81_w1024_q10_s.jpg)
១០
មានភ្លើងឆេះព្រៃនៅក្បែរក្រុង Shimla រដ្ឋ Himachal Pradesh ប្រទេសឥណ្ឌា។
![លោក Daniel Hernandez លួងលោមនាង Dih-Anaa Forero នៅក្បែរកន្លែងនៃការបាញ់ប្រហារនៅវិទ្យាល័យ Santa Fe នៅក្នុងក្រុង Santa Fe រដ្ឋ Texas កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។](https://gdb.voanews.com/e470fdd3-a364-438e-9460-ae7abb23dc1a_w1024_q10_s.jpg)
១១
លោក Daniel Hernandez លួងលោមនាង Dih-Anaa Forero នៅក្បែរកន្លែងនៃការបាញ់ប្រហារនៅវិទ្យាល័យ Santa Fe នៅក្នុងក្រុង Santa Fe រដ្ឋ Texas កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។
![អ្នកគាំទ្រលោកប្រធានាធិបតីតួកគីបក់ទង់ជាតិ ខណៈលោកថ្លែងសុន្ទរកថានៅក្នុងការប្រមូលផ្តុំមុនពេលបោះឆ្នោតនៅក្នុងក្រុង Sarajevo ប្រទេសបូស្ន៊ី។](https://gdb.voanews.com/8d7641cb-7977-41b9-a40c-c6458c55dc3f_w1024_q10_s.jpg)
១២
អ្នកគាំទ្រលោកប្រធានាធិបតីតួកគីបក់ទង់ជាតិ ខណៈលោកថ្លែងសុន្ទរកថានៅក្នុងការប្រមូលផ្តុំមុនពេលបោះឆ្នោតនៅក្នុងក្រុង Sarajevo ប្រទេសបូស្ន៊ី។
![លោក Alain Thebault (រូបឆ្វេង) និងលោក Anders Bringdal (រូបស្តាំ) ដែលជាស្ថាបនិកក្រុមហ៊ុនSea Bubbles ឈរនៅលើម៉ាស៊ីនអេឡិចត្រូនិចនៅលើទឹកដែលអាចហោះបាន ក្នុងពេលតាំងបង្ហាញមួយនៅលើទន្លេ Seine ក្នុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/fae4cf92-bfb1-4842-93e9-7063af013561_w1024_q10_s.jpg)
១៣
លោក Alain Thebault (រូបឆ្វេង) និងលោក Anders Bringdal (រូបស្តាំ) ដែលជាស្ថាបនិកក្រុមហ៊ុនSea Bubbles ឈរនៅលើម៉ាស៊ីនអេឡិចត្រូនិចនៅលើទឹកដែលអាចហោះបាន ក្នុងពេលតាំងបង្ហាញមួយនៅលើទន្លេ Seine ក្នុងប៉ារីស ប្រទេសបារាំង។
![មនុស្សម្នាលេងបាល់ទាត់នៅលើវាលមួយ ដែលមានរូបកីឡាករ Gabriel Jesus នៅលើជញ្ជាំងផ្ទះ នៅក្នុងសង្កាត់ Perus ទីដែលលោកបានរស់នៅក្នុងពេលកុមារភាពនៅជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល។](https://gdb.voanews.com/63109f5a-3354-4171-8e17-c7e7ac8886fd_w1024_q10_s.jpg)
១៤
មនុស្សម្នាលេងបាល់ទាត់នៅលើវាលមួយ ដែលមានរូបកីឡាករ Gabriel Jesus នៅលើជញ្ជាំងផ្ទះ នៅក្នុងសង្កាត់ Perus ទីដែលលោកបានរស់នៅក្នុងពេលកុមារភាពនៅជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល។