រូបភាពជុំវិញពិភពលោក ១៩ ឧសភា ២០១៧ មកពីប្រទេសឥណ្ឌា ហៃទី អាស៊ែបៃហ្សង់ បារាំង អាល្លឺម៉ង់ ជប៉ុន អ៊ីរ៉ង់ និង វេណេស៊ុយអេឡា។
រូបភាពជុំវិញពិភពលោក ១៩ ឧសភា ២០១៧
![ក្មេងប្រុសកាស្មៀរម្នាក់បានបិទបាំងខ្លួនដោយប្រើបន្ទះឈើដើម្បីការពារដុំថ្មនិងអំបែងកែវ ក្នុងពេលមានការប៉ះទង្គិចគ្នាមួយរវាងប៉ូលិសឥណ្ឌា និងក្រុមបាតុករក្នុងអំឡុងពេលការធ្វើបាតុម្មមួយនៅក្នុងទីក្រុង Srinagar រដ្ឋកាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។](https://gdb.voanews.com/0d6c9613-0a01-4426-bd48-02b8c3cc5f80_w1024_q10_s.jpg)
១
ក្មេងប្រុសកាស្មៀរម្នាក់បានបិទបាំងខ្លួនដោយប្រើបន្ទះឈើដើម្បីការពារដុំថ្មនិងអំបែងកែវ ក្នុងពេលមានការប៉ះទង្គិចគ្នាមួយរវាងប៉ូលិសឥណ្ឌា និងក្រុមបាតុករក្នុងអំឡុងពេលការធ្វើបាតុម្មមួយនៅក្នុងទីក្រុង Srinagar រដ្ឋកាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។
![ក្មេងៗថតរូបក្នុងពេលប្រារពទិវាទង់ជាតិហៃទី ក្នុងទីក្រុង Arcahaie ប្រទេសហៃទី។](https://gdb.voanews.com/11961e38-49fa-448d-a704-309c662574ad_w1024_q10_s.jpg)
២
ក្មេងៗថតរូបក្នុងពេលប្រារពទិវាទង់ជាតិហៃទី ក្នុងទីក្រុង Arcahaie ប្រទេសហៃទី។
![កីឡាករ Yahya Berrabah នៃប្រទេសម៉ារុក ប្រកួតក្នុងវិញ្ញាសារលោតចម្ងាយឆ្ងាយផ្នែកបុរស នៅក្នុងការប្រកួតកីឡា Islamic Solidarity លើកទី៤ នៅស្តាតអូឡាំពិកក្នុងទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។](https://gdb.voanews.com/a336a163-5025-4ef2-9317-1e7011d04016_w1024_q10_s.jpg)
៣
កីឡាករ Yahya Berrabah នៃប្រទេសម៉ារុក ប្រកួតក្នុងវិញ្ញាសារលោតចម្ងាយឆ្ងាយផ្នែកបុរស នៅក្នុងការប្រកួតកីឡា Islamic Solidarity លើកទី៤ នៅស្តាតអូឡាំពិកក្នុងទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។
![សត្វស្វាមួយក្បាលលោតតាមបណ្ដោយមែកឈើនៅលើទឹកត្រពាំងមួយក្នុងថ្ងៃដ៏ក្តៅ នៅទីក្រុង Allahabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/303400b8-731c-4722-b2ca-9b48fa84c5a6_w1024_q10_s.jpg)
៤
សត្វស្វាមួយក្បាលលោតតាមបណ្ដោយមែកឈើនៅលើទឹកត្រពាំងមួយក្នុងថ្ងៃដ៏ក្តៅ នៅទីក្រុង Allahabad ប្រទេសឥណ្ឌា។
![អ្នកដឹកនាំរឿង JR បានថតរូបនៅពេលមកដល់កម្មវិធីចាក់បញ្ចាំងខ្សែភាពយន្ត Visages, Villages នៅក្នុងកម្មវិធីខ្សែភាពយន្តអន្តរជាតិលើកទី៧០ ក្នុងទីក្រុង Cannes នៅភាគខាងត្បូងនៃប្រទេសបារាំង។](https://gdb.voanews.com/165a35b5-fb5d-4d44-9afa-06412988fcae_w1024_q10_s.jpg)
៥
អ្នកដឹកនាំរឿង JR បានថតរូបនៅពេលមកដល់កម្មវិធីចាក់បញ្ចាំងខ្សែភាពយន្ត Visages, Villages នៅក្នុងកម្មវិធីខ្សែភាពយន្តអន្តរជាតិលើកទី៧០ ក្នុងទីក្រុង Cannes នៅភាគខាងត្បូងនៃប្រទេសបារាំង។
![រទេះភ្លើងប្រើធ្យូងប្រភេទ 99 1782-4 ដែលផលិតនៅឆ្នាំ១៩៥៣ បានសណ្ដោងរទេះភ្លើងដឹកអ្នកដំណើរឆ្លងកាត់វាលស្រែមានរុក្ខជាតិប្រភេទ rape កំពុងចេញផ្កា នៅកោះ Ruegen ក្នុងភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/11d96a6a-6853-4946-9a9d-cf791d0e42d5_w1024_q10_s.jpg)
៦
រទេះភ្លើងប្រើធ្យូងប្រភេទ 99 1782-4 ដែលផលិតនៅឆ្នាំ១៩៥៣ បានសណ្ដោងរទេះភ្លើងដឹកអ្នកដំណើរឆ្លងកាត់វាលស្រែមានរុក្ខជាតិប្រភេទ rape កំពុងចេញផ្កា នៅកោះ Ruegen ក្នុងភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។
រទេះភ្លើងប្រើធ្យូងប្រភេទ 99 1782-4 ដែលផលិតនៅឆ្នាំ១៩៥៣ បានសណ្ដោងរទេះភ្លើងដឹកអ្នកដំណើរឆ្លងកាត់វាលស្រែមានរុក្ខជាតិប្រភេទ rape កំពុងចេញផ្កា នៅកោះ Ruegen ក្នុងភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។
![ស្ត្រីអ្នកសម្ដែងសិល្បៈកំពុងដើរនៅលើផ្លូវមួយទៅកាន់ទីសក្ការៈ Asakusa ក្នុងបរិវេណនៃព្រះវិហារ Sensoji ក្នុងទីក្រុងតូក្យូ មុនពេលមកដល់នៃពិធីបុណ្យប្រចាំឆ្នាំឈ្មោះថា Sanja ដែលជាពិធីបុណ្យមួយក្នុងចំណោមបុណ្យសំខាន់ៗ៣នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/77edd434-a886-4f8b-8ced-9916d589ae9f_w1024_q10_s.jpg)
៧
ស្ត្រីអ្នកសម្ដែងសិល្បៈកំពុងដើរនៅលើផ្លូវមួយទៅកាន់ទីសក្ការៈ Asakusa ក្នុងបរិវេណនៃព្រះវិហារ Sensoji ក្នុងទីក្រុងតូក្យូ មុនពេលមកដល់នៃពិធីបុណ្យប្រចាំឆ្នាំឈ្មោះថា Sanja ដែលជាពិធីបុណ្យមួយក្នុងចំណោមបុណ្យសំខាន់ៗ៣នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
![បុរសម្នាក់កំពុងចាក់ទឹកលើសត្វអូដ្ឋ នៅក្នុងថ្ងៃដ៏សែនក្តៅនៃរដូវក្តៅក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/1dd6673d-6de4-4e1e-bcec-1693fd501add_w1024_q10_s.jpg)
៨
បុរសម្នាក់កំពុងចាក់ទឹកលើសត្វអូដ្ឋ នៅក្នុងថ្ងៃដ៏សែនក្តៅនៃរដូវក្តៅក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា។
![ស្ត្រីជនជាតិអ៊ីរ៉ង់ ត្រៀមទៅបោះឆ្នោតសម្រាប់ការបោះឆ្នោតក្រុង និងបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងទីក្រុង Qom ស្ថិតនៅចម្ងាយប្រហែល១៣០គ.ម ភាគខាងត្បូងទីក្រុងតេហេរ៉ង់។](https://gdb.voanews.com/332480e8-da7c-4951-9f56-8ec26c01e95b_w1024_q10_s.jpg)
៩
ស្ត្រីជនជាតិអ៊ីរ៉ង់ ត្រៀមទៅបោះឆ្នោតសម្រាប់ការបោះឆ្នោតក្រុង និងបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងទីក្រុង Qom ស្ថិតនៅចម្ងាយប្រហែល១៣០គ.ម ភាគខាងត្បូងទីក្រុងតេហេរ៉ង់។
![សកម្មជនប្រឆាំងរបស់ប្រទេសវេណេស៊ុយអេឡា ប៉ះទង្គិចជាមួយប៉ូលិសបង្ក្រាបកុប្បកម្មក្នុងការជួបជុំគ្នាមួយដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Nicolas Maduro ក្នុងទីក្រុងការ៉ាកាស។](https://gdb.voanews.com/2226b042-0b67-4137-adcb-25aa462305df_w1024_q10_s.jpg)
១០
សកម្មជនប្រឆាំងរបស់ប្រទេសវេណេស៊ុយអេឡា ប៉ះទង្គិចជាមួយប៉ូលិសបង្ក្រាបកុប្បកម្មក្នុងការជួបជុំគ្នាមួយដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Nicolas Maduro ក្នុងទីក្រុងការ៉ាកាស។