រូបភាពជុំវិញពិភពលោក ១៨ ឧសភា ២០១៧ មកពីសហរដ្ឋអាមេរិក សិង្ហបុរី ក្រិក បារាំង កូរ៉េខាងត្បូង ម៉ិកស៊ិក អាល្លឺម៉ង់ អង់គ្លេស និងអូស្ត្រាលី។
រូបភាពជុំវិញពិភពលោក ១៨ ឧសភា ២០១៧
![ឡានមួយគ្រឿងដែលបានបុកអ្នកថ្មើរជើងនៅ Times Square បានបុកទៅលើកន្លែងសម្រាប់អ្នកថ្មើរជើងនៅទីក្រុងញូវយ៉ក ហើយបានសម្លាប់មនុស្សម្នាក់ និងបង្កឲ្យមនុស្ស ២០នាក់ទៀតរងរបួស។](https://gdb.voanews.com/5b261e5c-e9c5-4106-a92f-5e6b9c9b55c3_w1024_q10_s.jpg)
១
ឡានមួយគ្រឿងដែលបានបុកអ្នកថ្មើរជើងនៅ Times Square បានបុកទៅលើកន្លែងសម្រាប់អ្នកថ្មើរជើងនៅទីក្រុងញូវយ៉ក ហើយបានសម្លាប់មនុស្សម្នាក់ និងបង្កឲ្យមនុស្ស ២០នាក់ទៀតរងរបួស។
![ស្ត្រីម្នាក់កំពុងសួរនាំអ្នកដែលរងរបួសនៅលើផ្លូវសម្រាប់ថ្មើរជើងនៅ Times Square បន្ទាប់ពីឡានដែលបើកបរក្នុងល្បឿនលឿនបានបុកអ្នកថ្មើរជើងនៅលើផ្លូវសម្រាប់អ្នកថ្មើរជើងនៅទីក្រុងញូវយ៉ក។](https://gdb.voanews.com/d3bb83c5-09e9-46f2-9cbc-7ed5c14832eb_w1024_q10_s.jpg)
២
ស្ត្រីម្នាក់កំពុងសួរនាំអ្នកដែលរងរបួសនៅលើផ្លូវសម្រាប់ថ្មើរជើងនៅ Times Square បន្ទាប់ពីឡានដែលបើកបរក្នុងល្បឿនលឿនបានបុកអ្នកថ្មើរជើងនៅលើផ្លូវសម្រាប់អ្នកថ្មើរជើងនៅទីក្រុងញូវយ៉ក។
![ការរៀបចំសិល្បៈដោយសិល្បករ Agatha Haines មានចំណងជើងថា «ការប្រែប្រួលនៃរូបរាង» ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរផ្ទាំងសិល្បៈ នៅក្នុងប្រទេសសិង្ហបុរី។ ពិព័រណ៍នេះមានជាប់ពាក់ព័ន្ធនឹងភាពឆ្លាតវៃសិប្បនិម្មិត មនុស្សយន្តដែលមើលទៅហាក់បីដូចមានជីវិត ការប្រែប្រួលជាលក្ខណៈពន្ធុ ដែលជាផ្នែកមួយនៃកម្មវិធី HUMAN+។ HUMAN+ គឺជាបណ្ដុំនៃការងារនាពេលអនាគតរបស់សិល្បករអន្តរជាតិ អ្នកវិទ្យាសាស្ត្រ អ្នកបច្ចេកវិទ្យា និងអ្នករចនាម៉ូដ ជាង៤០នាក់។](https://gdb.voanews.com/7ab562a6-84f4-43ac-a186-0b72bfcefb2e_w1024_q10_s.jpg)
៣
ការរៀបចំសិល្បៈដោយសិល្បករ Agatha Haines មានចំណងជើងថា «ការប្រែប្រួលនៃរូបរាង» ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរផ្ទាំងសិល្បៈ នៅក្នុងប្រទេសសិង្ហបុរី។ ពិព័រណ៍នេះមានជាប់ពាក់ព័ន្ធនឹងភាពឆ្លាតវៃសិប្បនិម្មិត មនុស្សយន្តដែលមើលទៅហាក់បីដូចមានជីវិត ការប្រែប្រួលជាលក្ខណៈពន្ធុ ដែលជាផ្នែកមួយនៃកម្មវិធី HUMAN+។ HUMAN+ គឺជាបណ្ដុំនៃការងារនាពេលអនាគតរបស់សិល្បករអន្តរជាតិ អ្នកវិទ្យាសាស្ត្រ អ្នកបច្ចេកវិទ្យា និងអ្នករចនាម៉ូដ ជាង៤០នាក់។
![បាតុករម្នាក់ពាក់ម៉ាស់មុខ បានគប់គ្រាប់បែកធ្វើពីដបសាំង ទៅលើប៉ូលិសបង្ក្រាបកុប្បកម្មនៅខាងក្រៅអាគាររដ្ឋសភា ខណៈដែលតំណាងរាស្ត្រក្រិកបោះឆ្នោតនៅជុំចុងក្រោយលើកម្មវិធីសន្សំសំចៃ ក្នុងរដ្ឋធានីអាថែន។](https://gdb.voanews.com/79529cea-d64c-4065-85bb-57ec0048c5e7_w1024_q10_s.jpg)
៤
បាតុករម្នាក់ពាក់ម៉ាស់មុខ បានគប់គ្រាប់បែកធ្វើពីដបសាំង ទៅលើប៉ូលិសបង្ក្រាបកុប្បកម្មនៅខាងក្រៅអាគាររដ្ឋសភា ខណៈដែលតំណាងរាស្ត្រក្រិកបោះឆ្នោតនៅជុំចុងក្រោយលើកម្មវិធីសន្សំសំចៃ ក្នុងរដ្ឋធានីអាថែន។
![តារាសម្តែង Susan Sarandon និង Elle Fanning បានមកដល់កម្មវិធីបើកសម្ពោធនិងចាក់បញ្ចាំងខ្សែភាពយន្ត "Les Fantomes d'Ismael" ក្នុងទីក្រុង Cannes ប្រទេសបារាំង។](https://gdb.voanews.com/f743e609-ea11-4f95-bb91-c94896fa8ae7_w1024_q10_s.jpg)
៥
តារាសម្តែង Susan Sarandon និង Elle Fanning បានមកដល់កម្មវិធីបើកសម្ពោធនិងចាក់បញ្ចាំងខ្សែភាពយន្ត "Les Fantomes d'Ismael" ក្នុងទីក្រុង Cannes ប្រទេសបារាំង។
![ក្រុមស្ត្រីស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីកូរ៉េខាងត្បូងដែលមានឈ្មោះថា «Hanbok» កំពុងធ្វើសក់របស់ពួកគេនៅវិមាន Gyeongbok ដែលជារាជវាំងធំមួយក្នុងសម័យអធិរាជ Joseon ក្នុងទីក្រុងសេអ៊ូល។](https://gdb.voanews.com/663586a0-fada-407e-9602-1ad06b9ed0df_w1024_q10_s.jpg)
៦
ក្រុមស្ត្រីស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីកូរ៉េខាងត្បូងដែលមានឈ្មោះថា «Hanbok» កំពុងធ្វើសក់របស់ពួកគេនៅវិមាន Gyeongbok ដែលជារាជវាំងធំមួយក្នុងសម័យអធិរាជ Joseon ក្នុងទីក្រុងសេអ៊ូល។
![តារាចម្រៀង Sting សម្តែងក្នុងកម្មវិធីប្រគុំតន្ត្រីមួយនៅទីលាន Auditorio Nacional ក្នុងទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។](https://gdb.voanews.com/5adf982e-e1c9-4901-8189-d9ee875c69b8_w1024_q10_s.jpg)
៧
តារាចម្រៀង Sting សម្តែងក្នុងកម្មវិធីប្រគុំតន្ត្រីមួយនៅទីលាន Auditorio Nacional ក្នុងទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។
![ក្រុមសកម្មជនមកពីអង្គការប្រឆាំងនឹងសាកលភាវូបនីយកម្ម ATTAC បានធ្វើបាតុកម្មមុនពេលការប្រជុំប្រចាំឆ្នាំរបស់ធនាគារអាល្លឺម៉ង់ Deutsche Bank ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/b833bb08-f3c7-47f1-bc7c-2d3919d7689d_w1024_q10_s.jpg)
៨
ក្រុមសកម្មជនមកពីអង្គការប្រឆាំងនឹងសាកលភាវូបនីយកម្ម ATTAC បានធ្វើបាតុកម្មមុនពេលការប្រជុំប្រចាំឆ្នាំរបស់ធនាគារអាល្លឺម៉ង់ Deutsche Bank ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
![ស្ត្រីម្នាក់កំពុងឈរមើលផ្ទាំងគំនូររបស់លោក Canaletto ដែលបង្ហាញពីទិដ្ឋភាពនៅសម័យរ៉ូមម៉ាំង នៅសាលពិព័រណ៍ «ម្ចាស់ក្សត្រី» នៅរាជវាំង Buckingham ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/332d4557-8150-4b57-b6de-23222e0bd5d8_w1024_q10_s.jpg)
៩
ស្ត្រីម្នាក់កំពុងឈរមើលផ្ទាំងគំនូររបស់លោក Canaletto ដែលបង្ហាញពីទិដ្ឋភាពនៅសម័យរ៉ូមម៉ាំង នៅសាលពិព័រណ៍ «ម្ចាស់ក្សត្រី» នៅរាជវាំង Buckingham ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![អ្នកចូលរួមស្លៀកពាក់សម្លៀកបំពាក់ការពារលង់ទឹក ខណៈពួកគេសម្លឹងមើលអាគារសម្តែងសិល្បៈអូប៉េរ៉ា ចេញពីស្ពាន Sydney Harbour ក្នុងប្រទេសអូស្ត្រាលី ក្នុងដំណើរកម្សាន្ត Vivid Climb សម្រាប់ទេសចរណ៍និយាយភាសាចិន មកកាន់អាគារតំណាងឲ្យប្រទេសអូស្ត្រាលី។](https://gdb.voanews.com/d4551677-2b97-44e7-a98d-64e409159521_w1024_q10_s.jpg)
១០
អ្នកចូលរួមស្លៀកពាក់សម្លៀកបំពាក់ការពារលង់ទឹក ខណៈពួកគេសម្លឹងមើលអាគារសម្តែងសិល្បៈអូប៉េរ៉ា ចេញពីស្ពាន Sydney Harbour ក្នុងប្រទេសអូស្ត្រាលី ក្នុងដំណើរកម្សាន្ត Vivid Climb សម្រាប់ទេសចរណ៍និយាយភាសាចិន មកកាន់អាគារតំណាងឲ្យប្រទេសអូស្ត្រាលី។