រូបភាពជុំវិញពិភពលោកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាសហរដ្ឋអាមេរិក សេណេហ្គាល់ ឥណ្ឌា ម៉ាឡេស៊ី វ៉ាទីកង់ បូលីវី និងអូស្រ្តាលី។
រូបភាពជុំវិញពិភពលោក ១៦ ឧសភា ២០១៨

១
និស្សិតប៉ះទង្គិចជាមួយនឹងប៉ូលិសសេណេហ្គាល់អំឡុងបាតុកម្មមួយនៅខាងក្រៅរបងសាកលវិទ្យាល័យ Cheikh Anta Diop of Dakar។ ការប៉ះទង្គិចថ្មីមួយរវាងសិស្សនិស្សិតនិងមន្រ្តីពង្រឹងច្បាប់បានផ្ទុះឡើងនៅតាមសាកលវិទ្យាល័យក្នុងប្រទេសសេណេហ្គាល់មួយថ្ងៃបន្ទាប់ពីនិស្សិតឆ្នាំទីពីរម្នាក់ឈ្មោះ Mohamed Fallou Sene អាយុ២៥ឆ្នាំត្រូវបានសម្លាប់អំឡុងបាតុកម្មមួយអំពីជំនួយ ដែលបង្កឲ្យមានបាតុកម្មកាន់តែច្រើននៅតាមសាកលវិទ្យាល័យទូទាំងប្រទេសនៅអាហ្រ្វិក។

២
សាសនិកជន Kanwariyas សែងឆ្នាំងដែកផ្ទុកដោយទឹកបរិសុទ្ធដែលពួកគេបានស្រង់នៅទន្លេ Ganges ដើម្បីថ្វាយទៅព្រះ Lord Shiva បួងសួងសុំសេចក្តីប្រសើរនៅក្នុងគ្រួសារនិងសង្គមក្នុងប្រទេស Allahabad ប្រទេសឥណ្ឌា។

៣
បុរសម្នាក់ឈរនៅលើរថភ្លើងចាស់មួយនៃក្រុមហ៊ុនរថភ្លើងបូលីវីក្នុងឆ្នាំ១៨៧០ដល់១៩០០ នៅក្នុងទីក្រុង Uyuni រដ្ឋ Potosi។

៤
ប្រជាជនមើលផ្សែងដែលហុយចេញពីភ្នំភ្លើង Kilauea Volcano ក្នុងទីក្រុង Hawaii កាលពីថ្ងៃទី១៥ ឧសភា ឆ្នាំ ២០១៨។

៥
ខ្យល់បក់ប៉ើងសម្លៀកបំពាក់របស់សម្តេចប៉ាប Francis ខណដែលលោកកំពុងអានសារនៅក្នុង St. Peter's Square បុរីវ៉ាទីកង់។

៦
ជាងឈើម្នាក់កំពុងសង់ទូកនេសាទមួយក្នុងទីក្រុង Chennai ប្រទេសឥណ្ឌា។

៧
តារាម៉ូឌែលបង្ហាញការបង្កើតមួយដោយក្រុមហ៊ុន «We Are Kindred» អំឡុងការបង្ហាញម៉ូតអូស្រ្តាលីនៅ Carriageworks ក្នុងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលីកាលពីថ្ងៃទី១៥ ឧសភា ឆ្នាំ ២០១៨។

៨
លោក Anwar Ibrahim អ្នកតំណាងកំណែទម្រង់ម៉ាឡេស៊ីចាកចេញពីផ្ទះរបស់ខ្លួននៅក្នុងទីក្រុងគូឡាឡាំពួរ។ លោបានត្រូវបានដោះលែងឲ្យមានសេរីភាពបន្ទាប់ត្រូវបានព្រះរាជទានលើកលែងទោស បន្ទាប់ពីការឈ្នះឆ្នោតរបស់សម្ព័ន្ធមិត្តរបស់ខ្លួន។

៩
ជាងអគ្គិសនីម្នាក់សំរាកនៅជិតដើមឈើដែលបានរលំដោយសារខ្យល់ព្យុះកាលពីយប់ថ្ងៃអង្គារក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌា។