រូបភាពជុំវិញពិភពលោកថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា សហរដ្ឋអាមេរិក អ៊ីរ៉ាក់ កូរ៉េខាងត្បូង រុស្ស៊ី ចិន និងប្រទេសនីហ្សេរីយ៉ា។
រូបភាពជុំវិញពិភពលោក ១៥ ឧសភា ២០១៨

១
ម្តាយកំពុងអោបកូនខ្លួនគឺទារកប៉ាឡេស្ទីនឈ្មោះ Leila al-Ghandour (កណ្តាល) ដែលមានអាយុប្រាំបីខែ ហើយត្រូវបានស្លាប់ដោយសារស្រូបឧស្ម័នបង្ហូរទឹកភ្នែកអំឡុងការប៉ះទង្គិចនៅតំបន់ East Gaza យោងតាមក្រសួងសុខាភិបាលហ្គាហ្សា។

២
អ្នកស្រី Adrianna Valoy ម្តាយរបស់មន្រ្តីប៉ូលិសដែលត្រូវបានគេសម្លាប់នៅក្នុងបុរីញូវយ៉កលោក Milsotis Familia អោបប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ខណដែលលោកកំពុងថ្លែងនៅក្នុងពិធីរំឮកវិញ្ញាណក្ខន្ធមន្រ្តីជាតិលើកទី៣៧ នៅសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន។

៣
លោកនេនកំពុងជិះល្បែងកម្សាន្តនៅក្នុងសួនកម្សាន្ត Everland ក្នុងទីក្រុង Yongin ប្រទេសកូរ៉េខាងត្បូង។

៤
សិស្សសាលាមួយក្រុមធ្វើទស្សនកិច្ចនៅវិហារមួយក្នុងទីក្រុង Kazan ប្រទេសរុស្ស៊ី។

៥
កម្អែលភ្លើងដែលចេញពីជាយក្រុង Pahoa នៅពេលដែលភ្នំភ្លើង Kilauea ផ្ទុះនៅ Hawaii កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

៦
Jolon Clinton អាយុ ១៥ឆ្នាំ (ឆ្វេង) និងបងស្រីរបស់នាង Halcy អាយុ១៧ឆ្នាំ ថតរូបកម្អែលភ្នំភ្លើងនៅក្បែរផ្ទះរបស់ពួកគេជាយក្រុង Pahoa នៅពេលដែលភ្នំភ្លើង Kilauea ផ្ទុះនៅ Hawaii កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

៧
បុរសម្នាក់សម្អាតរូបកីឡាបាល់ទាត់ Lionel Messi នៅរោងចក្រតូបមួយជាយក្រុងសៀងហៃប្រទេសចិន។

៨
កម្មករម្នាក់រុញរទេះសត្វមាន់តាមផ្លូវក្នុងស្រុក Ojota ក្នុងទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា។