រូបភាពជុំវិញពិភពលោក ១២ ឧសភា ២០១៧ មកពីប្រទេសប៉ាឡេស្ទីន វេណេស៊ុយអេឡា អេមីរ៉ាតអារ៉ាប់រួម ព័រទុយហ្គាល់ រុស្ស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ ទុយនេស៊ី ចិន អ៊ុយក្រែន អេស្ប៉ាញ អង់គ្លេស។
រូបភាពជុំវិញពិភពលោក ១២ ឧសភា ២០១៧
![អ្នកគាំទ្រគណបក្សប្រឆាំងប្រឈមមុខជាមួយប៉ូលិសបង្ក្រាបកុប្បកម្មខណៈពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ក្នុងទីក្រុងការ៉ាកាស។](https://gdb.voanews.com/552690a7-4b30-4290-becf-572b0c2d092e_w1024_q10_s.jpg)
១
អ្នកគាំទ្រគណបក្សប្រឆាំងប្រឈមមុខជាមួយប៉ូលិសបង្ក្រាបកុប្បកម្មខណៈពេលពួកគេធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ក្នុងទីក្រុងការ៉ាកាស។
![យុវជនឈរលើអត្ថបទ Balfour Declaration ដែលត្រូវបានគេបោះពុម្ពនៅលើកម្រាលព្រំក្រហមប្រវែង១០០ម៉េត្រ ក្នុងពេលបើកសម្ពោធពិធីបុណ្យកម្រាលព្រំក្រហមដើម្បីសិទ្ធិមនុស្សលើកទី៣ នៅទីក្រុងកាសា ដែនដីប៉ាឡេស្ទីន។ ពិធីបុណ្យនេះកើតមានដំណាល់គ្នានឹងខួបទី១០០នៃសេចក្តីប្រកាស Balfour Declaration ដែលកត់សម្គាល់អំពីសិទ្ធិក្នុងការវិលត្រឡប់ ការដោះលែងអ្នកធ្វើបាតុកម្មបង្អត់អាហារក្នុងពន្ធនាគារអ៊ីស្រាអែល ការវិលត្រឡប់នៃការឯកភាពជាតិ និងការបញ្ចប់នៃការបែកបាក់ផ្ទៃក្នុង។](https://gdb.voanews.com/a6002611-4e88-408f-8c24-84f3e885ea54_w1024_q10_s.jpg)
២
យុវជនឈរលើអត្ថបទ Balfour Declaration ដែលត្រូវបានគេបោះពុម្ពនៅលើកម្រាលព្រំក្រហមប្រវែង១០០ម៉េត្រ ក្នុងពេលបើកសម្ពោធពិធីបុណ្យកម្រាលព្រំក្រហមដើម្បីសិទ្ធិមនុស្សលើកទី៣ នៅទីក្រុងកាសា ដែនដីប៉ាឡេស្ទីន។ ពិធីបុណ្យនេះកើតមានដំណាល់គ្នានឹងខួបទី១០០នៃសេចក្តីប្រកាស Balfour Declaration ដែលកត់សម្គាល់អំពីសិទ្ធិក្នុងការវិលត្រឡប់ ការដោះលែងអ្នកធ្វើបាតុកម្មបង្អត់អាហារក្នុងពន្ធនាគារអ៊ីស្រាអែល ការវិលត្រឡប់នៃការឯកភាពជាតិ និងការបញ្ចប់នៃការបែកបាក់ផ្ទៃក្នុង។
![កីឡាករទូកក្តោងចូលរួមក្នុងការបណ្តុះបណ្ដាលត្រៀមនៅមុនពេលការប្រកួតចម្ងាយវែងនៃការប្រណាំងទូកក្តោង al-Gaffal មកដល់ នៅជិតកោះ Sir Bu Nair នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ទូកក្តោងជាង១០០ និងចូលរួមក្នុងការប្រកួតប្រជែងនេះពីកោះ Sir Bu Nayer ទៅកាន់ទីក្រុងឌូបៃ។](https://gdb.voanews.com/2fc16c84-2f48-4644-8ae9-d3977aba1385_w1024_q10_s.jpg)
៣
កីឡាករទូកក្តោងចូលរួមក្នុងការបណ្តុះបណ្ដាលត្រៀមនៅមុនពេលការប្រកួតចម្ងាយវែងនៃការប្រណាំងទូកក្តោង al-Gaffal មកដល់ នៅជិតកោះ Sir Bu Nair នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ទូកក្តោងជាង១០០ និងចូលរួមក្នុងការប្រកួតប្រជែងនេះពីកោះ Sir Bu Nayer ទៅកាន់ទីក្រុងឌូបៃ។
![ក្រុមអ្នកធ្វើធម្មយាត្រាពីទីក្រុងលីសបោន ឱបគ្នាក្រោយពេលបានមកដល់ បដិសរណដ្ឋាន Our Lady of Fatima ក្នុងទីក្រុង Fatima ប្រទេសព័រទុយហ្គាល់។](https://gdb.voanews.com/0889b933-84de-4b52-bb88-2ce9d4ca3b95_w1024_q10_s.jpg)
៤
ក្រុមអ្នកធ្វើធម្មយាត្រាពីទីក្រុងលីសបោន ឱបគ្នាក្រោយពេលបានមកដល់ បដិសរណដ្ឋាន Our Lady of Fatima ក្នុងទីក្រុង Fatima ប្រទេសព័រទុយហ្គាល់។
![សត្វឆ្មាតំបន់ស៊ីបេរី ឈ្មោះ Yana (ឆ្វេង) និងឈ្មោះ Buran អង្គុយនៅក្នុងទ្រុងបើកចំហនៅក្នុងសួនសត្វ Royev Ruchey ជាយក្រុង Krasnoyarsk ខេត្តស៊ីបេរី ប្រទេសរុស្ស៊ី។](https://gdb.voanews.com/899834e0-03ab-4fdf-a2fd-ea2d21fb9a68_w1024_q10_s.jpg)
៥
សត្វឆ្មាតំបន់ស៊ីបេរី ឈ្មោះ Yana (ឆ្វេង) និងឈ្មោះ Buran អង្គុយនៅក្នុងទ្រុងបើកចំហនៅក្នុងសួនសត្វ Royev Ruchey ជាយក្រុង Krasnoyarsk ខេត្តស៊ីបេរី ប្រទេសរុស្ស៊ី។
![អ្នកគាំទ្រប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ដែលកំពុងឈរឈ្មោះសម្រាប់អាណត្តិទី២ បានធ្វើសញ្ញា V ខណៈពេលនាងទស្សនាការផ្សាយផ្ទាល់អំពីការជជែកដេញដោលគ្នានៅទីស្នាក់ការកណ្ដាលសម្រាប់ការឃោសនាបោះឆ្នោត នៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។](https://gdb.voanews.com/7ab88d7e-1a4b-4296-9cf8-53d6fbaaa35e_w1024_q10_s.jpg)
៦
អ្នកគាំទ្រប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ដែលកំពុងឈរឈ្មោះសម្រាប់អាណត្តិទី២ បានធ្វើសញ្ញា V ខណៈពេលនាងទស្សនាការផ្សាយផ្ទាល់អំពីការជជែកដេញដោលគ្នានៅទីស្នាក់ការកណ្ដាលសម្រាប់ការឃោសនាបោះឆ្នោត នៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។
![ក្មេងស្រីអ៊ីរ៉ាក់ម្នាក់ស្ពាយកូនក្មេងម្នាក់នៅខាងក្រោយខ្នង ស្របពេលដែលជនពលរដ្ឋអ៊ីរ៉ាក់ដែលបាត់បង់ទីជម្រកនៅភាគខាងលិចនៃទីក្រុងមូស៊ុល គឺនៅក្នុងស្រុក al-Islah al-Zaraye កំពុងរត់គេចខ្លួនពីតំបន់នេះ ដោយសារការវាយប្រហារដោយកងទ័ពអ៊ីរ៉ាក់ដើម្បីយកតំបន់នេះពីក្រុមរដ្ឋឥស្លាម មកវិញ។](https://gdb.voanews.com/be2950f7-9572-4b8c-be47-deea9e4e5d8c_w1024_q10_s.jpg)
៧
ក្មេងស្រីអ៊ីរ៉ាក់ម្នាក់ស្ពាយកូនក្មេងម្នាក់នៅខាងក្រោយខ្នង ស្របពេលដែលជនពលរដ្ឋអ៊ីរ៉ាក់ដែលបាត់បង់ទីជម្រកនៅភាគខាងលិចនៃទីក្រុងមូស៊ុល គឺនៅក្នុងស្រុក al-Islah al-Zaraye កំពុងរត់គេចខ្លួនពីតំបន់នេះ ដោយសារការវាយប្រហារដោយកងទ័ពអ៊ីរ៉ាក់ដើម្បីយកតំបន់នេះពីក្រុមរដ្ឋឥស្លាម មកវិញ។
![ក្រុមអ្នកធ្វើធម្មយាត្រាជនជាតិជ្វីស កំពុងបួងសួងនៅវិហារ Ghriba នៅថ្ងៃដំបូងនៃការធ្វើធម្មយាត្រារបស់ជនជាតិជ្វីសទៅកាន់ព្រះវិហារ នៅកន្លែងកម្សាន្តនៃកោះ Djerba នៅមាត់សមុទ្រមេឌីទែរ៉ានេ របស់ប្រទេសទុយនេស៊ី។](https://gdb.voanews.com/80b404c5-5ae0-4e65-ad64-044b76c8774e_w1024_q10_s.jpg)
៨
ក្រុមអ្នកធ្វើធម្មយាត្រាជនជាតិជ្វីស កំពុងបួងសួងនៅវិហារ Ghriba នៅថ្ងៃដំបូងនៃការធ្វើធម្មយាត្រារបស់ជនជាតិជ្វីសទៅកាន់ព្រះវិហារ នៅកន្លែងកម្សាន្តនៃកោះ Djerba នៅមាត់សមុទ្រមេឌីទែរ៉ានេ របស់ប្រទេសទុយនេស៊ី។
![សន្តិសុខកិត្តិយសរបស់ចិនតម្រង់ជួរនៅមុនពិធីស្វាគមន៍ប្រធានាធិបតីអ៊ូសបេគីស្ថាន Shavkat Mirziyoyev នៅវិមាន Great Hall of the People ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។](https://gdb.voanews.com/edec0e37-e08d-42a2-aa1f-bb9cf990132e_w1024_q10_s.jpg)
៩
សន្តិសុខកិត្តិយសរបស់ចិនតម្រង់ជួរនៅមុនពិធីស្វាគមន៍ប្រធានាធិបតីអ៊ូសបេគីស្ថាន Shavkat Mirziyoyev នៅវិមាន Great Hall of the People ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
![ក្រុមចម្រៀង O.Torvald របស់ប្រទេសអ៊ុយក្រែនកំពុងច្រៀងសមបទ «ពេលវេលា» (Time) សម្រាប់កម្មវិធីប្រលងចម្រៀងទ្វីបអឺរ៉ុបឆ្នាំ២០១៧ (Eurovision Song Contest 2017) វគ្គចុងក្រោយ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិ ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។](https://gdb.voanews.com/963525a0-c8c0-4643-8f63-2e841613cb78_w1024_q10_s.jpg)
១០
ក្រុមចម្រៀង O.Torvald របស់ប្រទេសអ៊ុយក្រែនកំពុងច្រៀងសមបទ «ពេលវេលា» (Time) សម្រាប់កម្មវិធីប្រលងចម្រៀងទ្វីបអឺរ៉ុបឆ្នាំ២០១៧ (Eurovision Song Contest 2017) វគ្គចុងក្រោយ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិ ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។
![A man reacts as a medical worker takes a swab sample in Wuhan in China's central Hubei province, India.](https://gdb.voanews.com/dba2fc35-b1c1-413b-825d-5b1659c23de6_w1024_q10_s.jpg)
១១
A man reacts as a medical worker takes a swab sample in Wuhan in China's central Hubei province, India.
![បុគ្គលិករបស់ក្រុមហ៊ុន Sotheby កំពុងសម្លឹងមើលរូបសិល្បៈរចនាដោយសិល្បៈករ El Anatsui នៃប្រទេសហ្គាណា នៅមណ្ឌលលក់គ្រឿងសិល្បៈសហសម័យនិងសម័យទំនើប ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/d80e8774-ed0f-43e1-a7c3-fb158d937662_w1024_q10_s.jpg)
១២
បុគ្គលិករបស់ក្រុមហ៊ុន Sotheby កំពុងសម្លឹងមើលរូបសិល្បៈរចនាដោយសិល្បៈករ El Anatsui នៃប្រទេសហ្គាណា នៅមណ្ឌលលក់គ្រឿងសិល្បៈសហសម័យនិងសម័យទំនើប ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។