រូបភាពជុំវិញពិភពលោកថ្ងៃទី ១០ ខែឧសភា ២០១៧ មានមកពីប្រទេសថៃ លិប៊ី ន័រវែស អាល្លឺម៉ង់ បារាំង រុស្ស៊ី ឥណ្ឌូនេស៊ី អេហ្ស៊ីប វៀតណាម ប្រេស៊ីល និងកូឡុំប៊ី។
រូបភាពជុំវិញពិភពលោក ១០ ឧសភា ២០១៧
![ពុទ្ធសាសនិកជនកាន់ទៀននៅពេលពួកគេកំពុងបួងសួងក្នុងថ្ងៃវិសាខបូជា ដែលជាពិធីប្រារព្ធនៃថ្ងៃកំណើតព្រះពុទ្ធរៀងរាល់ឆ្នាំ នៅវត្ត Yai Chai Mongkhon ក្នុងក្រុងអយុធ្យា ប្រទេសថៃ។](https://gdb.voanews.com/2df30393-be4c-4d7e-9faa-fd8d9ac4a32f_w1024_q10_s.jpg)
១
ពុទ្ធសាសនិកជនកាន់ទៀននៅពេលពួកគេកំពុងបួងសួងក្នុងថ្ងៃវិសាខបូជា ដែលជាពិធីប្រារព្ធនៃថ្ងៃកំណើតព្រះពុទ្ធរៀងរាល់ឆ្នាំ នៅវត្ត Yai Chai Mongkhon ក្នុងក្រុងអយុធ្យា ប្រទេសថៃ។
![ជនចំណាកស្រុកខុសច្បាប់បានមកដល់ដោយជិះទូកនៅមូលដ្ឋានកងទ័ពជើងទឹកបន្ទាប់ពីពួកគេត្រូវបានជួយសង្រ្គោះដោយឆ្មាំល្បាតឆ្នេរលីប៊ីក្នុងទីក្រុង Tripoli។](https://gdb.voanews.com/d69f9778-e8db-4acc-82a8-6d3f05e5a6f4_w1024_q10_s.jpg)
២
ជនចំណាកស្រុកខុសច្បាប់បានមកដល់ដោយជិះទូកនៅមូលដ្ឋានកងទ័ពជើងទឹកបន្ទាប់ពីពួកគេត្រូវបានជួយសង្រ្គោះដោយឆ្មាំល្បាតឆ្នេរលីប៊ីក្នុងទីក្រុង Tripoli។
![នាយករដ្ឋមន្រ្តីប្រទេសន័រវែស Erna Solberg ថ្លែងសុន្ទរកថាមួយក្នុងពិធីអាហារពេលល្ងាចនៅ Opera House ក្នុងទីក្រុង Oslo ក្នុងការពិធីខួបកំណើតទី៨០របស់ព្រះមហាក្សត្រ Harald និងព្រះមហាក្សត្រី Sonja នៃប្រទេសន័រវែស។](https://gdb.voanews.com/3032c8c3-ebdc-432f-82aa-2355afcca983_w1024_q10_s.jpg)
៣
នាយករដ្ឋមន្រ្តីប្រទេសន័រវែស Erna Solberg ថ្លែងសុន្ទរកថាមួយក្នុងពិធីអាហារពេលល្ងាចនៅ Opera House ក្នុងទីក្រុង Oslo ក្នុងការពិធីខួបកំណើតទី៨០របស់ព្រះមហាក្សត្រ Harald និងព្រះមហាក្សត្រី Sonja នៃប្រទេសន័រវែស។
![ទាហាននៃប្រទេសសែប៊ីសម្តែងក្នុងពិធីសម្គាល់៧២ឆ្នាំក្រោយពីសង្រ្គាមលោកលើកទី២បានបញ្ចប់និងការបង្រ្កាបទ័ពណាស៊ីអាល្លឺម៉ង់នៅទីលានហ្វឹកហាត់ Nikinci ចម្ងាយ ៦០គីឡូម៉ែត្រពីភាគខាងលិចនៃទីក្រុង Belgrade កាលពីថ្ងៃទី០៩ ឧសភា ២០១៧។](https://gdb.voanews.com/55a4afff-273d-454d-aced-e3030d5591f5_w1024_q10_s.jpg)
៤
ទាហាននៃប្រទេសសែប៊ីសម្តែងក្នុងពិធីសម្គាល់៧២ឆ្នាំក្រោយពីសង្រ្គាមលោកលើកទី២បានបញ្ចប់និងការបង្រ្កាបទ័ពណាស៊ីអាល្លឺម៉ង់នៅទីលានហ្វឹកហាត់ Nikinci ចម្ងាយ ៦០គីឡូម៉ែត្រពីភាគខាងលិចនៃទីក្រុង Belgrade កាលពីថ្ងៃទី០៩ ឧសភា ២០១៧។
![ប្រធានាធិបតីជាប់ឆ្នោតបារាំង Emmanuel Macron ថតរូបជាមួយអ្នកគាំទ្របន្ទាប់ពីពិធីគម្រប់ខួបនៃការលុបបំបាត់ទាសករក្នុងទីក្រុងប៉ារីសប្រទេសបារាំង។](https://gdb.voanews.com/019bbe1b-9448-435b-8a88-83e11635c11d_w1024_q10_s.jpg)
៥
ប្រធានាធិបតីជាប់ឆ្នោតបារាំង Emmanuel Macron ថតរូបជាមួយអ្នកគាំទ្របន្ទាប់ពីពិធីគម្រប់ខួបនៃការលុបបំបាត់ទាសករក្នុងទីក្រុងប៉ារីសប្រទេសបារាំង។
![ប្រធានាធិបតីរុស្ស៊ី Vladimir Putin រអិលដួលខណដែលលោកចូលរួមក្នុងការប្រកួតកីឡាវាយកូនហ្គោលលើទឹកកកនៅកីឡដ្ឋាន Shayba ទីក្រុង Sochi ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១០ ឧសភា ២០១៧។](https://gdb.voanews.com/a831fa1b-a2b6-4ecb-b33f-254c2d00694e_w1024_q10_s.jpg)
៦
ប្រធានាធិបតីរុស្ស៊ី Vladimir Putin រអិលដួលខណដែលលោកចូលរួមក្នុងការប្រកួតកីឡាវាយកូនហ្គោលលើទឹកកកនៅកីឡដ្ឋាន Shayba ទីក្រុង Sochi ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១០ ឧសភា ២០១៧។
![តារាបង្ហាញម៉ូតម្នាក់បង្ហាញពីស្នាដៃរបស់និស្សិតនៅសាកលវិទ្យាល័យ Medan ក្នុងកម្មវិធី បង្ហាញម៉ូតនៅក្នុងទីក្រុង Medan ភាគខាងជើងខេត្ត Sumatra ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/37544106-d965-490f-9250-5ff9684ac8b9_w1024_q10_s.jpg)
៧
តារាបង្ហាញម៉ូតម្នាក់បង្ហាញពីស្នាដៃរបស់និស្សិតនៅសាកលវិទ្យាល័យ Medan ក្នុងកម្មវិធី បង្ហាញម៉ូតនៅក្នុងទីក្រុង Medan ភាគខាងជើងខេត្ត Sumatra ប្រទេសឥណ្ឌូនេស៊ី។
![កម្មករកំពុងសម្អាតជញ្ជាំងនៃមជ្ឈមណ្ឌល Art Creation Center នៅវិមានអូប៉េរ៉ាក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីប។](https://gdb.voanews.com/a8561ebf-57a9-450a-8e44-97f43eac03f0_w1024_q10_s.jpg)
៨
កម្មករកំពុងសម្អាតជញ្ជាំងនៃមជ្ឈមណ្ឌល Art Creation Center នៅវិមានអូប៉េរ៉ាក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីប។
![កាំជ្រួចបានផ្ទុះឡើងនៅ Saint Peter និង Paul Fortress និងទន្លេ Neva ក្នុងការប្រារព្ធខួបលើកទី៧២នៃការបង្រ្កាបរបបណាស៊ីអាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទី២ នៅ Petersburg ប្រទេសរុស្ស៊ីកាលពីថ្ងៃទី០៩ ឧសភា ២០១៧។](https://gdb.voanews.com/55ad925a-30ec-4f5b-ab66-8b892c0fff6d_w1024_q10_s.jpg)
៩
កាំជ្រួចបានផ្ទុះឡើងនៅ Saint Peter និង Paul Fortress និងទន្លេ Neva ក្នុងការប្រារព្ធខួបលើកទី៧២នៃការបង្រ្កាបរបបណាស៊ីអាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទី២ នៅ Petersburg ប្រទេសរុស្ស៊ីកាលពីថ្ងៃទី០៩ ឧសភា ២០១៧។
![ទិដ្ឋភាពទូទៅនៃការត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំខ្មែររបស់ពលរដ្ឋកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/VOA](https://gdb.voanews.com/097a6f33-e55f-47a6-a551-59e65b9ee500_w1024_q10_s.jpg)
១០
ទិដ្ឋភាពទូទៅនៃការត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំខ្មែររបស់ពលរដ្ឋកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/VOA
![មន្រ្តីប៉ូលិសឈរនៅខាងមុខតុលាការសហព័ន្ធអំឡុងការកាត់ក្តីអតីតប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva ក្នុងទីក្រុង Curitiba។](https://gdb.voanews.com/868ae43b-6746-436e-9b39-140c7dd3b2d2_w1024_q10_s.jpg)
១១
មន្រ្តីប៉ូលិសឈរនៅខាងមុខតុលាការសហព័ន្ធអំឡុងការកាត់ក្តីអតីតប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva ក្នុងទីក្រុង Curitiba។
![មនុស្សត្លុកម្នាក់បង្កើតពពុះសាប៊ូដ៏ធំក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលក្នុងទីក្រុង Bogota ប្រទេសកូឡុំប៊ីកាលពីថ្ងៃទី០៩ ឧសភា ២០១៧។](https://gdb.voanews.com/2af5b985-80d1-4617-ae27-02e1ee3a4128_w1024_q10_s.jpg)
១២
មនុស្សត្លុកម្នាក់បង្កើតពពុះសាប៊ូដ៏ធំក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលក្នុងទីក្រុង Bogota ប្រទេសកូឡុំប៊ីកាលពីថ្ងៃទី០៩ ឧសភា ២០១៧។