ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០៣ ឧសភា ២០១៨
០៤ ឧសភា ២០១៨
VOA News
បណ្ដុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗ និងទិដ្ឋភាពនានានៅប្រទេសផ្សេងៗជុំវិញពិភពលោក។
១
យន្តហោះដឹកអ្នកដំណើររបស់អង់គ្លេសមួយគ្រឿងកំពុងហោះហើរនៅពីមុខព្រះចន្ទ នៅពីលើទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
២
ស្ត្រីម្នាក់កំពុងដើរនៅក្នុងបន្ទប់ដែលមានការតុបតែងដោយពន្លឺអំពូលឌីជីថល នៅអាគារសារមន្ទីរតាំងសិល្បៈ Mori Building Digital Art Museum ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
៣
ក្រុមសន្តិសុខកិត្តិយសជិះសេះ នៅក្នុងពិធីស្វាគមន៍សម្រាប់ស្ដេចស៊ុលតង់ Hassanal Bolkiah របស់ប្រទេសព្រុយណេ នៅវាំងក្នុងទីក្រុង Bogor ស្ថិតនៅខាងលិចរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
៤
មន្ត្រីយោធាម្នាក់កំពុងចូលរួមក្នុងប្រតិបត្តិការណ៍មួយឈ្មោះថា «ទីក្រុងខ្មោច» នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
៥
ព្រះអាទិត្យកំពុងរះនៅខាងក្រោយអាគារខ្ពស់ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
៦
ស្ត្រីម្នាក់រស់នៅតំបន់កាស្មៀរកំពុងយំសោក ដោយកាន់អាវសម្រាប់ទៅសាលារបស់ប្អូនប្រុសរបស់នាង ឈ្មោះ Umar Abdullah Kumar ក្នុងពិធីបុណ្យសព នៅភូមិ Pinjura ស្ថិតនៅ៥២គ.ម ពីទីក្រុង Srinagar ប្រទេសឥណ្ឌា។ Umar Abdullah Kumar ត្រូវបានបាញ់សម្លាប់ដោយកងទ័ព ក្នុងពេលធ្វើបាតុកម្មដែលបានជួយរំដោះដល់ក្រុមឧទ្ទាមដែលត្រូវបានឡោមព័ទ្ធ។
៧
ភ្នាក់ងារការពារព្រំដែនចាប់ខ្លួនស្ត្រីម្នាក់និងបុរសម្នាក់បន្ទាប់ពីពួកគេត្រូវបានឃើញឆ្លងកាត់ព្រំដែនដោយខុសច្បាប់ចូលក្នុងព្រំដែនសហរដ្ឋអាមេរិក ពីប្រទេសម៉ិកស៊ិក នៅជិតទីក្រុង McAllen រដ្ឋ Texas។
៨
ក្រុមអ្នកប្រកួតប្រជែងកំពុងជិះកង់ឡើងលើភ្នំខ្សាច់ក្នុងដំណាក់ទី៥ នៃការប្រកួតប្រណាំងកង់លើវាលខ្សាច់លើកទី១៣ នៅជុំវិញក្រុង Merzouga ប្រទេសម៉ារ៉ុក។
៩
ក្រុមអ្នកពន្លត់ភ្លើងកំពុងពន្លត់ភ្លើង នៅពេលមានអគ្គិភ័យមួយកើតឡើងគំនរកង់ឡានចាស់ៗ នៅមណ្ឌល់កែច្នៃឡើងវិញ ក្នុងទីក្រុង Ciudad Juarez ប្រទេសម៉ិកស៊ិក។
១០
បុរសម្នាក់រងការវាយប្រហារដោយសត្វកង់ហ្គារូ បន្ទាប់ពីគាត់បានឲ្យចំណីវានៅជិតឧទ្យាន Morisset ក្នុងប្រទេសអូស្ត្រាលី។
រូបភាពជុំវិញពិភពលោក ០៣ ឧសភា ២០១៨
XS
SM
MD
LG