ប្រធានាធិបតីចិន លោក ហ៊ូ ជិនតាវ (Hu Jintao) បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក នៅក្នុងទីក្រុង ហុងកុង (Hong Kong) នៅថ្ងៃអាទិត្យនេះ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៥ នៃការប្រគល់ទីក្រុងដែលជាអតីតដែនដីអាណានិគមរបស់អង់គ្លេសមួយនេះ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនវិញ។
ការគ្រប់គ្រងបែបអាណានិគមរបស់អង់គ្លេស មិនត្រូវបានខកខានទេនៅក្នុងទីក្រុង ហុងកុង។ ប៉ុន្តែ ឥទ្ធិពលបន្តិចម្តងៗរបស់ចិន ដែលត្រូវបានអនុវត្តតាមរយៈការិយាល័យទំនាក់ទំនងចិនដីគោក (Mainland Liaison Office) ត្រូវបានមើលឃើញជាមួយនឹងការព្រួយបារម្ភដែលកំពុងតែកើនឡើង នេះបើតាមសម្តីរបស់លោក អ៊ីរីក ឡៃ (Eric Lai) នៃរណសិរ្សសិទ្ធិមនុស្សស៊ីវិល (Civil Human Rights Front) ដែលជាអ្នករៀបចំការដើរដង្ហែរក្បួននៅថ្ងៃអាទិត្យនេះ។
«សេរីភាពស៊ីវិលកាន់តែរួញតូចទៅ បន្ទាប់ពីរយៈពេល១៥ឆ្នាំ ចាប់តាំងពីរដ្ឋាភិបាលនិងទាំងការិយាល័យទំនាក់ទំនងនេះ អនុវត្តយុទ្ធសាស្រ្តម៉ើមការ៉ុតនិងដំបងជាច្រើនលើកមក ឧទាហរណ៍ ដូចជាការបញ្ជាឱ្យសារព័ត៌មានត្រួតពិនិត្យមើលខ្លួនឯង និងការឹតបន្តឹងសេរីភាពនៃការប្រមូលផ្តុំគ្នានិងការប្រឆាំងតវ៉ានៅក្នុងទីក្រុង ហុងកុង»។
នៅក្នុងកំឡុងនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ហ៊ូ (Hu) រថក្រោះនិងឧបករណ៍បាញ់គ្រាប់រ៉ុកកែត ត្រូវបានមើលឃើញជាលើកដំបូងនៅក្នុងទីក្រុង ហុងកុង ដែលជានិមិត្តរូបនៃការគ្រប់គ្រងដាច់ខាតនាពេលបច្ចុប្បន្នរបស់រដ្ឋាភិបាលទីក្រុង ប៉េកាំង (Beijing) មកលើទីក្រុងនេះ ដែលមានប្រជាពលរដ្ឋប្រមាណ៧លាននាក់។
នៅក្នុងទិដ្ឋភាពដែលរំឮកអំពីព្យុហយាត្រានៃក្បួនយោធាមួយនៅវាលធានអានម៉េន (Tiananmen Square) លោកប្រធានាធិបតី ហ៊ូ បានត្រួតពលសម្រាប់កងទ័ពរំដោះប្រជាជន នៃកងកម្លាំងដែលជាទូទៅមិនសូវត្រូវបានផ្សព្វផ្សាយជាសាធារណរបស់ទីក្រុង ហុងកុង ប៉ុន្មានម៉ោងបន្ទាប់ពីការមកដល់របស់លោក។
លោកប្រធានាធិបតី មានប្រសាសន៍ថា លោកមានបំណងប្រាថ្នាជួបជាមួយប្រជាពលរដ្ឋ ហុងកុង ក្នុងកំឡុងនៃដំណើរទស្សនកិច្ចរបស់លោក ដើម្បីស្វែងយល់ឱ្យបានកាន់តែប្រសើរថែមទៀត នូវជីវិតរស់នៅនិងសេចក្តីប៉ងប្រាថ្នារបស់ពួកគេ។
ទោះជាយ៉ាងនេះក្តី ការប្រឆាំងតវ៉ាជាបន្តបន្ទាប់ បានកំណត់ឲ្យឃើញនៅក្នុងដំណើរទស្សនកិច្ចទាំងមូលរបស់លោក។ កាលពីថ្ងៃសៅរ៍ ប៉ូលីសបានបាញ់ម្សៅម្រេច ទៅលើក្រុមអ្នកតវ៉ារាប់រយនាក់នៅខាងក្រៅសណ្ឋាគាររបស់លោកប្រធានាធិបតី។
ពួកគេបានប្រមូលផ្តុំគ្នា ដើម្បីទាមទារឱ្យមានការស៊ើបអង្កេតមួយទៅលើការស្លាប់សកម្មជនការងារម្នាក់ដ៏គួរឱ្យសង្ស័យកាលពីខែមុន និងការស្លាប់របស់អ្នកតវ៉ា នៅទីលានធានអានម៉េន កាលពីឆ្នាំ១៩៨៩ ឈ្មោះ លោក លី វ៉ង់យ៉ាង (Li Wangyang)។
នៅក្នុងឆ្នាំមុនៗ ការប្រឆាំងតវ៉ាក្នុងទីក្រុង ហុងកុង អាចជាកិច្ចការត្រួតពិនិត្យមើលទស្សនផ្ទាល់ខ្លួន នេះបើតាមការសង្កេតរបស់អ្នកតាក់តែងច្បាប់ដែលមានទំនោរទៅរកលទ្ធិប្រជាធិបតេយ្យ លោក អូឌ្រីយ អូ (Audrey Eu) ដែលគេហទំព័រខ្នាតតូចរបស់លោក ត្រូវបានបិទដោយក្រុមអ្នកត្រួតពិនិត្យកាលពីសប្តាហ៍មុន។ ការស្លាប់របស់លោក លី (Li) បានផ្លាស់ប្តូរបញ្ហានេះ។
«វាគឺជាការភ្ញាក់រឮកឡើងវិញ ពីព្រោះរឿងនេះមិនមែនជាប្រវត្តិសាស្រ្ត ដូចជាការសម្លាប់រង្គាលនៅទីលានធានអានម៉េននោះទេ។ វាគឺជារឿងរ៉ាវនាពេលបច្ចុប្បន្ន ហើយយើងគឺជាផ្នែកមួយនៃប្រទេសចិន។ ដូច្នេះ ឧប្បត្តិហេតុនេះ បានធ្វើឱ្យប្រជាពលរដ្ឋ ហុងកុង យល់ច្បាស់ថា ឧប្បត្តិហេតុសិទ្ធិមនុស្សទាំងឡាយនៅចិនដីគោក ក៏ជាបញ្ហាមួយរបស់ប្រជាពលរដ្ឋ ហុងកុង ផងដែរ»។
សកម្មភាពរបស់ពលរដ្ឋ បានឡើងដល់កម្រិតកំពូលនៅថ្ងៃសៅរ៍ ដោយមានការដើរដង្ហែក្បួនប្រឆាំងតវ៉ាដ៏ធំបំផុតមួយ បើយោងតាមការចងចាំនាពេលថ្មីៗនេះ។ ក្រុមអ្នករៀបចំ ប៉ាន់ប្រមាណថា ប្រជាពលរដ្ឋប្រមាណ៤សែននាក់ បានចេញមកតាមដងផ្លូវ ដើម្បីសម្តែងការមិនសប្បាយចិត្តរបស់ពួកគេ ទៅលើបញ្ហាជាច្រើន។
ក្នុងចំណោមការខ្វល់ខ្វាយជាទូទៅ រួមមានគម្លាតទ្រព្យធនកាន់តែ កើនឡើងនៅក្នុងទីក្រុង ដែលឥឡូវនេះគឺជាគម្លាតធំជាងគេបង្អស់នៅទ្វីបអាស៊ី ដែលរដ្ឋាភិបាលបានអះអាងកាលពីខែមុន និងតាមការយល់បានគឺថា ការជ្រៀតជ្រែករបស់ប្រទេសចិន ទៅលើការបោះឆ្នោតជ្រើសរើសមេដឹកនាំនីតិប្រតិបត្តិនៅក្នុងទីក្រុង ហុងកុង។
ការប្រកួតប្រជែងនៅក្នុងខែមីនានេះ បានធ្វើឱ្យលោក លឺង ជុនយីង (Leung Chun-ying) ដែលមានវ័យ៥៧ឆ្នាំ ទទួលការតែងតាំងឱ្យទៅកាន់មុខដំណែងការិយាល័យនយោបាយកំពូលរបស់ទីក្រុង ហុងកុង ដោយគណៈកម្មការមួយដែលរួមមានក្រុមមហាសេដ្ឋីចំនួន១ពាន់ ២០០នាក់ ដែលមានទំនោរទៅរករដ្ឋាភិបាលក្រុងប៉េកាំង។ លោក ហ៊ូ បានទទួលយកការស្បថសម្តែងភាពស្មោះត្រង់របស់លោក លឺង នៅឯពិធីសម្ពោធមួយ កាលពីព្រឹកថ្ងៃអាទិត្យ។
ប្រធានសម្ព័ន្ធនៃសង្គមអ្នកប្រជាធិបតេយ្យ (League of Social Democrats) លោក អាន់ឌ្រូ តូ (Andrew To) អះអាងថា លោក លឺង (Leung) គឺគ្រាន់តែជាមេដឹកនាំអាយ៉ងតែប៉ុណ្ណោះ។
«តើលោកអាចដឹកនាំទីក្រុង ហុងកុង បានដោយរបៀបណា? នេះគឺជាបញ្ហានៃរដ្ឋាភិបាលកណ្តាល ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ហុងកុង ធ្វើការបោះឆ្នោតជាសាកល។ សូមឱ្យពួកយើងមានឱកាសជ្រើសរើសមេដឹកនាំនីតិប្រតិបត្តិរបស់យើងផង។ លោកគ្មានភាពស្របច្បាប់ទាល់តែសោះ»។
លោក លឺង ហាក់ដូចជាស្ថិតនៅក្នុងស្ថានភាពពិបាករួចទៅហើយ។ សំណួរទាំងឡាយកំពុងត្រូវបានចោទសួរ អំពីសុចរឹតភាពរបស់លោក ទាក់ទងទៅនឹងការចោទប្រកាន់អំពីការងារសាងសង់អគារខុសច្បាប់ នៅឯផ្ទះរបស់លោក នៅក្នុងតំបន់ពិសេសវីកតូរៀ ភីក (Victoria Peak) ។
គណៈរដ្ឋមន្រ្តីរបស់លោក លឺង ក៏ត្រូវបានរិះគន់យ៉ាងខ្លាំងក្លាផងដែរ។ គណៈរដ្ឋមន្រ្តីនេះរួមមានស្រ្តីម្នាក់តែប៉ុណ្ណោះ និងមន្រ្តីចំនួន១៤រូប ដែលធ្លាប់បានបម្រើការងារនៅក្រោមបុព្វាធិការីរបស់លោក ដែលគ្មានប្រជាប្រិយភាព គឺលោក ដូណាលដ៍ សាង (Donald Tsang)។
ដោយបានដឹងថា ការគាំទ្ររបស់សាធារណជនចំពោះរដ្ឋាភិបាលទីក្រុង ប៉េកាំង មានកម្រិតទាបជាប្រវត្តិសាស្រ្ត នៅក្នុងទីក្រុងនេះ លោក ហ៊ូ បានថ្លែងនៅក្នុងសម្តីបែបផ្សះផ្សា មុនពេលការចេញដំណើររបស់លោក។
លោកបានសន្យាថា ប្រទេសចិននឹងនៅតែប្រកាន់ខ្ជាប់នូវរូបមន្ត ប្រទេសមួយ ប្រព័ន្ធពីរ ហើយបានស្នើឡើងថា មេដឹកនាំនីតិប្រតិបត្តិអណត្តិក្រោយរបស់ទីក្រុង ហុងកុង នឹងត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតជាសកលនៅក្នុងឆ្នាំ២០១៧។ នេះគឺជាគោលនយោបាយមួយ ដែលប្រទេសចិនបានបង្អាក់ ចាប់តាំងពីគោលនយោបាយនេះ ត្រូវបានជជែកពិភាក្សាដោយសន្និបាតប្រជាជនថ្នាក់ជាតិនៅក្នុងឆ្នាំ២០០៧។
សុន្ទរកថារបស់លោក ហ៊ូ ត្រូវបានបង្អាក់ដោយអ្នកតវ៉ាមួយរូបទៀត ដែលបានស្រែកឱ្យបញ្ចប់ការគ្រប់គ្រងបែបឯកបក្ស ដែលជាហេតុការមួយ ដែលត្រូវបានត្រួតពិនិត្យចំពោះការបញ្ជូនការ«ផ្សាយផ្ទាល់»របស់ស្ថានីយ៍ទូរទស្សន៍រដ្ឋ ដែលតាមការពិតត្រូវបានបញ្ជូន ដោយពន្យាពេល២០វិនាទី។
លោក ហ៊ូ នឹងចូលនិវត្តន៍ក្នុងពេលឆាប់ៗនេះ។ ប្រសិនបើកេរ្តិ៍ដំណែលរបស់លោក គឺជាការបោះឆ្នោតជាសកលនៅក្នុងទីក្រុង ហុងកុង នៅឆ្នាំ២០១៧ មេដឹកនាំបន្ទាប់របស់ទីក្រុងនេះ នឹងជាមេដឹកនាំទីមួយ ដែលត្រូវបានបោះឆ្នោតជ្រើសរើសតាមបែបប្រជាធិបតេយ្យ នៅក្នុងរយៈពេលជិត២០០ឆ្នាំ ទាំងនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេស ឬចិន ហើយជាការជ្រើសរើសមន្រ្តីជាន់ខ្ពស់តាមបែបប្រជាធិបតេយ្យដំបូងបង្អស់ នៅក្នុងប្រទេសចិនសម័យទំនើបនេះ៕
ប្រែសម្រួលដោយ ឌី ខាំបូលី