កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៨ មីនា ២០១៩
![អ្នកចូលរួមធ្វើបាតុកម្មក្នុងថ្ងៃប្រារព្ធទិវានារីអន្តរជាតិ នៅទីក្រុង Pamplona នៅភាគខាងជើងនៃប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/45ff150b-eea9-479b-80b2-9d17ee308e4d_w1024_q10_s.jpg)
១
អ្នកចូលរួមធ្វើបាតុកម្មក្នុងថ្ងៃប្រារព្ធទិវានារីអន្តរជាតិ នៅទីក្រុង Pamplona នៅភាគខាងជើងនៃប្រទេសអេស្ប៉ាញ។
![ឆ្កែមួយក្បាលព្យាយាមយកផ្កាដែលដាក់ដោយទាហានស្ត្រីម្នាក់របស់កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ក្នុងទិវានារីអន្តរជាតិ នៅជិតទ្វារ Brandenburg ក្នុងទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/8e12dd20-9b31-4457-9b0c-f24fd007a9b0_w1024_q10_s.jpg)
២
ឆ្កែមួយក្បាលព្យាយាមយកផ្កាដែលដាក់ដោយទាហានស្ត្រីម្នាក់របស់កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ក្នុងទិវានារីអន្តរជាតិ នៅជិតទ្វារ Brandenburg ក្នុងទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។
![ស្ត្រីកែភេទ Jazell Barbie Royale បានឈ្នះការប្រកួតប្រជែងក្នុងកម្មវិធី «ម្ចាស់ក្សត្រីអន្តរជាតិនៃអ្នកកែភេទ ឆ្នាំ២០១៩ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។](https://gdb.voanews.com/cc7f1890-b274-401a-9a8e-ca786d255e6b_w1024_q10_s.jpg)
៣
ស្ត្រីកែភេទ Jazell Barbie Royale បានឈ្នះការប្រកួតប្រជែងក្នុងកម្មវិធី «ម្ចាស់ក្សត្រីអន្តរជាតិនៃអ្នកកែភេទ ឆ្នាំ២០១៩ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។
![មនុស្សកំពុងដើរឆ្លងកាត់ផ្លូវក្នុងទីក្រុងការ៉ាកាស ក្នុងពេលដាច់ភ្លើងដែលធ្វើឲ្យមនុស្សភាគច្រើនស្ថិតក្នុងភាពងងឹតកាលពីថ្ងៃព្រហស្បតិ៍។ ការដាច់ភ្លើងនេះទំនងជាងការដាច់ភ្លើងធំបំផុតមិនធ្លាប់មាន។](https://gdb.voanews.com/9f24d392-9c93-466d-9d48-fbfefc207a24_w1024_q10_s.jpg)
៤
មនុស្សកំពុងដើរឆ្លងកាត់ផ្លូវក្នុងទីក្រុងការ៉ាកាស ក្នុងពេលដាច់ភ្លើងដែលធ្វើឲ្យមនុស្សភាគច្រើនស្ថិតក្នុងភាពងងឹតកាលពីថ្ងៃព្រហស្បតិ៍។ ការដាច់ភ្លើងនេះទំនងជាងការដាច់ភ្លើងធំបំផុតមិនធ្លាប់មាន។
![ភ្លើងក្រហមក្នុងទម្រង់ជាផ្កាយ៥ជ្រុង ស្ថិតនៅលើពិដាននៃវិមានប្រជាជនចិន ក្នុងថ្ងៃទី២នៃកិច្ចប្រជុំពេញអង្គនៃសមាជប្រជាជន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។](https://gdb.voanews.com/86ce6344-a271-432b-8a66-8bb4e394b6b6_w1024_q10_s.jpg)
៥
ភ្លើងក្រហមក្នុងទម្រង់ជាផ្កាយ៥ជ្រុង ស្ថិតនៅលើពិដាននៃវិមានប្រជាជនចិន ក្នុងថ្ងៃទី២នៃកិច្ចប្រជុំពេញអង្គនៃសមាជប្រជាជន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
![បាតុករជនជាតិអាល់ហ្សេរីធ្វើបាតុកម្មប្រឆាំងនឹងការព្យាយាមកាន់អំណាចនៅអាណត្តិទី៥របស់ប្រធានាធិបតីដែលកំពុងចុះខ្សោយកម្លាំង នៅទីក្រុងអាល់ហ្សេ។](https://gdb.voanews.com/a9281b5f-40df-49a1-b6d8-168a39c768e0_w1024_q10_s.jpg)
៦
បាតុករជនជាតិអាល់ហ្សេរីធ្វើបាតុកម្មប្រឆាំងនឹងការព្យាយាមកាន់អំណាចនៅអាណត្តិទី៥របស់ប្រធានាធិបតីដែលកំពុងចុះខ្សោយកម្លាំង នៅទីក្រុងអាល់ហ្សេ។
![ប៉ូលិស្រីសបង្ក្រាបកុបកម្មឈរយាមនៅជិតអាគារអនុប្រធានាធិបតី ក្នុងពេលមានការប្រមូលផ្ដុំគ្នាប្រារព្ធទិវានារីអន្តរជាតិ នៅទីក្រុងឡាប៉ាស់ ប្រទេសបូលីវី។](https://gdb.voanews.com/69b74a45-57bb-4baa-8ef8-14fffb3a922b_w1024_q10_s.jpg)
៧
ប៉ូលិស្រីសបង្ក្រាបកុបកម្មឈរយាមនៅជិតអាគារអនុប្រធានាធិបតី ក្នុងពេលមានការប្រមូលផ្ដុំគ្នាប្រារព្ធទិវានារីអន្តរជាតិ នៅទីក្រុងឡាប៉ាស់ ប្រទេសបូលីវី។
![រូបថតពីមន្ទីរព័ត៌មានក្រសួងការពារជាតិរុស្ស៊ីបង្ហាញឲ្យឃើញទាហាននិងអ្នករាំរបាំបាឡេ ដែលថតរូបនៅទីក្រុង Yekaterinburg ដើម្បីប្រារព្ធទិវានារីអន្តរជាតិ។](https://gdb.voanews.com/dbd5ba51-8f4d-4d84-a0cb-0f3cfdf7f1c3_w1024_q10_s.jpg)
៨
រូបថតពីមន្ទីរព័ត៌មានក្រសួងការពារជាតិរុស្ស៊ីបង្ហាញឲ្យឃើញទាហាននិងអ្នករាំរបាំបាឡេ ដែលថតរូបនៅទីក្រុង Yekaterinburg ដើម្បីប្រារព្ធទិវានារីអន្តរជាតិ។
![បុរសម្នាក់ដែលគូររូបនៅលើមុខដើម្បីលើកកម្ពស់ការធ្វើដំណើរទៅកាន់សាធរណរដ្ឋឌូមីនីក នៅក្នុងការតាំងបង្ហាញទេសចរណ៍ ITB នៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/dc832db5-5cc9-455a-818d-f24d378007f2_w1024_q10_s.jpg)
៩
បុរសម្នាក់ដែលគូររូបនៅលើមុខដើម្បីលើកកម្ពស់ការធ្វើដំណើរទៅកាន់សាធរណរដ្ឋឌូមីនីក នៅក្នុងការតាំងបង្ហាញទេសចរណ៍ ITB នៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។
![ឆ្កែប្រភេទ Komondor កំពុងសម្រាកនៅថ្ងៃទី២នៃការបង្ហាញឆ្កែក្នុងកម្មវិធី Crufts នៅទីក្រុង Birmingham ប្រទេសអង់គ្លេស។](https://gdb.voanews.com/b9ed6fe3-82f1-4f93-a0bf-b421548b4899_w1024_q10_s.jpg)
១០
ឆ្កែប្រភេទ Komondor កំពុងសម្រាកនៅថ្ងៃទី២នៃការបង្ហាញឆ្កែក្នុងកម្មវិធី Crufts នៅទីក្រុង Birmingham ប្រទេសអង់គ្លេស។