រូបភាពជុំវិញពិភពលោកថ្ងៃទី ០៨ មីនា ២០១៧ មានមកពីប្រទេសដូចជា ហ្វីលីពីន រ៉ូម៉ានី សហរដ្ឋអាមេរិក អ៊ីរ៉ាក់ ស៊ីរី ក្រិក ឈីលី ចិន ម៉ាល់ត៍ និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ០៨ មីនា ២០១៧
![ក្រុមស្រ្តីកំពុងហែក្បួនដើម្បីអបអរទិវានារីអន្តរជាតិ ៨ មីនា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/e42c37fc-1b3e-41f0-a8e8-547fcadd5b3c_w1024_q10_s.jpg)
១
ក្រុមស្រ្តីកំពុងហែក្បួនដើម្បីអបអរទិវានារីអន្តរជាតិ ៨ មីនា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
![ផ្កានិងកាតដែលមានដាក់ឈ្មោះនិងមូលហេតុនៃការស្លាប់ ត្រូវបានគេដាក់នៅលើដីក្នុងពេលការសម្តែងដើម្បីបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់របស់ស្រ្តីដែលត្រូវបានសម្លាប់ដោយសារដៃគូរបស់ខ្លួនក្នុងប្រទេសរ៉ូម៉ានី ដើម្បីអបអរទិវានារីអន្តរជាតិក្នុងទីក្រុង Bucharest។](https://gdb.voanews.com/ce44cdbd-3fe5-47c4-895d-5df070793e55_w1024_q10_s.jpg)
២
ផ្កានិងកាតដែលមានដាក់ឈ្មោះនិងមូលហេតុនៃការស្លាប់ ត្រូវបានគេដាក់នៅលើដីក្នុងពេលការសម្តែងដើម្បីបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់របស់ស្រ្តីដែលត្រូវបានសម្លាប់ដោយសារដៃគូរបស់ខ្លួនក្នុងប្រទេសរ៉ូម៉ានី ដើម្បីអបអរទិវានារីអន្តរជាតិក្នុងទីក្រុង Bucharest។
![ជាងថតរូបម្នាក់កំពុងថតរូបសំណាកក្មេងស្រី ម្នាក់នៅនឹងមុខរូបសំណាកគោជល់របស់ Wall Street ក្នុងតំបន់ហិរញ្ញវត្ថុ បុរីញូវយ៉ក កាលពីថ្ងៃទី០៧ មីនា ២០១៧។ រូបសំណាកនេះត្រូវបានដាក់ដោយទីភ្នាក់ងារវិនិយោគ State Street Global Advisors។ ចំណារនៅលើរូបសំណាកនោះសរសេរថា «ស្វែងយល់ពី សក្តានុពលរបស់នារីក្នុងការដឹកនាំ នាងនឹងធ្វើឲ្យការផ្លាស់ប្តូរ»។](https://gdb.voanews.com/3aa05588-5363-4b8c-a182-abfd884ad1dd_w1024_q10_s.jpg)
៣
ជាងថតរូបម្នាក់កំពុងថតរូបសំណាកក្មេងស្រី ម្នាក់នៅនឹងមុខរូបសំណាកគោជល់របស់ Wall Street ក្នុងតំបន់ហិរញ្ញវត្ថុ បុរីញូវយ៉ក កាលពីថ្ងៃទី០៧ មីនា ២០១៧។ រូបសំណាកនេះត្រូវបានដាក់ដោយទីភ្នាក់ងារវិនិយោគ State Street Global Advisors។ ចំណារនៅលើរូបសំណាកនោះសរសេរថា «ស្វែងយល់ពី សក្តានុពលរបស់នារីក្នុងការដឹកនាំ នាងនឹងធ្វើឲ្យការផ្លាស់ប្តូរ»។
![មនុស្សម្នានាំគ្នាឈប់ដើម្បីថតរូបរូបសំណាក «ក្មេងស្រីដែលក្លាហានអង់អាច» ក្នុងបុរីញូវយ៉ក។](https://gdb.voanews.com/ead5ca59-7621-4f58-b321-1569972f1a68_w1024_q10_s.jpg)
៤
មនុស្សម្នានាំគ្នាឈប់ដើម្បីថតរូបរូបសំណាក «ក្មេងស្រីដែលក្លាហានអង់អាច» ក្នុងបុរីញូវយ៉ក។
![រលកកំពុងបក់បោកប៉ះនឹងចំណាំងថ្ម ទីដែលរចនាសម្ព័ន្ធធម្មជាតិដ៏ល្បីឈ្មោះ Azure Window បានរលំបន្ទាប់ពីកោះ Maltese បានរងគ្រោះដោយខ្យល់ព្យុះនៅសមុទ្រដ៏ខ្លាំង នៅឯ Dwejra នៃកោះ Gozo សាធារណរដ្ឋម៉ាល់ត៏។](https://gdb.voanews.com/03b6a0ec-04e7-4546-861d-80816972a752_w1024_q10_s.jpg)
៥
រលកកំពុងបក់បោកប៉ះនឹងចំណាំងថ្ម ទីដែលរចនាសម្ព័ន្ធធម្មជាតិដ៏ល្បីឈ្មោះ Azure Window បានរលំបន្ទាប់ពីកោះ Maltese បានរងគ្រោះដោយខ្យល់ព្យុះនៅសមុទ្រដ៏ខ្លាំង នៅឯ Dwejra នៃកោះ Gozo សាធារណរដ្ឋម៉ាល់ត៏។
![ស្រ្តីម្នាក់ទម្រេតខ្លួនលើដីខណដែលប្រជាជនស៊ីវិល រត់គេចពីទីក្រុង Mosul ខណដែលកងកម្លាំងពិសេសរបស់អ៊ីរ៉ាក់ កំពុងប្រយុទ្ធនឹងយុទ្ធជនរដ្ឋឥស្លាមខាងក្នុងទីក្រុង។](https://gdb.voanews.com/4013ae60-644f-4e5a-bf9b-7b4b91e736bb_w1024_q10_s.jpg)
៦
ស្រ្តីម្នាក់ទម្រេតខ្លួនលើដីខណដែលប្រជាជនស៊ីវិល រត់គេចពីទីក្រុង Mosul ខណដែលកងកម្លាំងពិសេសរបស់អ៊ីរ៉ាក់ កំពុងប្រយុទ្ធនឹងយុទ្ធជនរដ្ឋឥស្លាមខាងក្នុងទីក្រុង។
![ប្រជាជនស៊ីរី ដែលបានបំលាស់ទី ប្រមូលផ្តុំនៅជំរំបណ្តោះអាសន្ន ក្បែរទីក្រុងភាគខាងជើង Manbij នៅពេលដែលចំនួនប្រជាជនដែលរត់ភៀសខ្លួនពីខេត្ត Aleppo ភាគខាងជើង កើនឡើងដោយសារតែការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងយុទ្ធជនរដ្ឋឥស្លាមកាន់តែតឹងតែង។](https://gdb.voanews.com/c5bca1a8-4469-4f2e-9bb2-910059bbe2b8_w1024_q10_s.jpg)
៧
ប្រជាជនស៊ីរី ដែលបានបំលាស់ទី ប្រមូលផ្តុំនៅជំរំបណ្តោះអាសន្ន ក្បែរទីក្រុងភាគខាងជើង Manbij នៅពេលដែលចំនួនប្រជាជនដែលរត់ភៀសខ្លួនពីខេត្ត Aleppo ភាគខាងជើង កើនឡើងដោយសារតែការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងយុទ្ធជនរដ្ឋឥស្លាមកាន់តែតឹងតែង។
![កសិករពីកោះ Crete ប៉ះទង្គិចជាមួយនឹងប៉ូលិសកុបកម្ម ក្នុងបាតុកម្មមួយខាងក្រៅក្រសួងកសិកម្មក្នុងទីក្រុង Athens ប្រទេសក្រិក។](https://gdb.voanews.com/25ac1f09-a53f-45c9-9e2b-ad0e78c6dc70_w1024_q10_s.jpg)
៨
កសិករពីកោះ Crete ប៉ះទង្គិចជាមួយនឹងប៉ូលិសកុបកម្ម ក្នុងបាតុកម្មមួយខាងក្រៅក្រសួងកសិកម្មក្នុងទីក្រុង Athens ប្រទេសក្រិក។
![អ្នកសម្តែងតាមផ្លូវម្នាក់ស្លៀកពាក់ជាទេពអប្សរនៅស្ងៀម ពេលដែលអ្នកធ្វើដំណើរតាមផ្លូវម្នាក់ឲ្យលុយគាត់នៅសាល Plaza de Armas ក្នុងទីក្រុង Santiago ប្រទេសឈីលី កាលពីថ្ងៃទី ០៧ មីនា ២០១៧។](https://gdb.voanews.com/78bdb64d-d6b2-4139-b187-71afe743c13d_w1024_q10_s.jpg)
៩
អ្នកសម្តែងតាមផ្លូវម្នាក់ស្លៀកពាក់ជាទេពអប្សរនៅស្ងៀម ពេលដែលអ្នកធ្វើដំណើរតាមផ្លូវម្នាក់ឲ្យលុយគាត់នៅសាល Plaza de Armas ក្នុងទីក្រុង Santiago ប្រទេសឈីលី កាលពីថ្ងៃទី ០៧ មីនា ២០១៧។
![អ្នករាំរបាំម្នាក់ជាមួយមហោស្រពរបាំ Legend Lin សម្តែង «The Eternal Tides» ក្នុងពេលហាត់សមមួយនៅសាលមហោស្រពជាតិទីក្រុងតៃប៉ិ នៅប្រទេសតៃវ៉ាន់។](https://gdb.voanews.com/c1baf93e-dfd1-42d3-8e03-231893f18875_w1024_q10_s.jpg)
១០
អ្នករាំរបាំម្នាក់ជាមួយមហោស្រពរបាំ Legend Lin សម្តែង «The Eternal Tides» ក្នុងពេលហាត់សមមួយនៅសាលមហោស្រពជាតិទីក្រុងតៃប៉ិ នៅប្រទេសតៃវ៉ាន់។
![អាចារ្យសាសនាហិណ្ឌូ បាចម្សៅពណ៌ទៅកាន់អ្នកគោរពសាសនាខាងក្នុងព្រះវិហារ Banke Bihari ហើយឧទ្ទិសដល់ Lord Krishna ក្នុងទិវាអបអរ Holi ក្នុងទីក្រុង Vrindavan ប្រទេសឥណ្ឌា។](https://gdb.voanews.com/4539f2d3-257c-4519-b35f-57603ada88ed_w1024_q10_s.jpg)
១១
អាចារ្យសាសនាហិណ្ឌូ បាចម្សៅពណ៌ទៅកាន់អ្នកគោរពសាសនាខាងក្នុងព្រះវិហារ Banke Bihari ហើយឧទ្ទិសដល់ Lord Krishna ក្នុងទិវាអបអរ Holi ក្នុងទីក្រុង Vrindavan ប្រទេសឥណ្ឌា។