រូបភាពជុំវិញពិភពលោកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ មកពីប្រទេសឥណ្ឌា សហរដ្ឋអាមេរិក អាហ្វហ្គានីស្ថាន ថៃ អ៊ីរ៉ាក់ កូរ៉េខាងជើង ស្វ៊ីស បារាំង និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ០៧ មីនា ២០១៧
![សិស្សឥណ្ឌាឈរថតរូប នៅមហាវិទ្យាល័យមួយនៅក្នុងក្រុង Chennai នៅមុនទិវាសិទ្ធិនារីអន្តរជាតិ។](https://gdb.voanews.com/ad19cf4c-8c2f-427c-8c26-f135f64a1ee7_w1024_q10_s.jpg)
១
សិស្សឥណ្ឌាឈរថតរូប នៅមហាវិទ្យាល័យមួយនៅក្នុងក្រុង Chennai នៅមុនទិវាសិទ្ធិនារីអន្តរជាតិ។
![សមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកផ្សេងទៀតដែលប្រឆាំងនឹងច្បាប់ Senate Bill 6 ធ្វើការតវ៉ានៅផ្នែកខាងក្រៅនៃវិមានCapitol ក្នុងរដ្ឋ Texas នៅពេលដែលគណៈកម្មាធិការកិច្ចការរដ្ឋរបស់ព្រឹទ្ធសភារៀបចំកិច្ចប្រជុំទាក់ទងនឹងច្បាប់មួយនៅក្នុងក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក។](https://gdb.voanews.com/9b7fdef1-89ae-40a0-b66c-9806997460ae_w1024_q10_s.jpg)
២
សមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកផ្សេងទៀតដែលប្រឆាំងនឹងច្បាប់ Senate Bill 6 ធ្វើការតវ៉ានៅផ្នែកខាងក្រៅនៃវិមានCapitol ក្នុងរដ្ឋ Texas នៅពេលដែលគណៈកម្មាធិការកិច្ចការរដ្ឋរបស់ព្រឹទ្ធសភារៀបចំកិច្ចប្រជុំទាក់ទងនឹងច្បាប់មួយនៅក្នុងក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក។
![ក្មេងប្រុសអាហ្វហ្គានីស្ថានម្នាក់ដែលកំពុងលក់ពងទាស្ងោររង់ចាំអ្នកទិញនៅកន្លែងចាក់ធ្បូងចោល នៅជាយក្រុងកាប៊ុល។](https://gdb.voanews.com/c134b9b2-8ab7-42c7-96e5-34789d13667c_w1024_q10_s.jpg)
៣
ក្មេងប្រុសអាហ្វហ្គានីស្ថានម្នាក់ដែលកំពុងលក់ពងទាស្ងោររង់ចាំអ្នកទិញនៅកន្លែងចាក់ធ្បូងចោល នៅជាយក្រុងកាប៊ុល។
![អ្នកគោរពសាសនាហិណ្ឌូចូលរួមនៅក្នុងពិធីបុណ្យសាសនា Holi នៅក្នុងភូមិ Nandgaon រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។](https://gdb.voanews.com/390cfa9c-1945-4a1e-bc2f-64a5abc1ff2a_w1024_q10_s.jpg)
៤
អ្នកគោរពសាសនាហិណ្ឌូចូលរួមនៅក្នុងពិធីបុណ្យសាសនា Holi នៅក្នុងភូមិ Nandgaon រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។
![Omsin ដែលជាអណ្តើកសមុទ្រពណ៌បៃតងញី អាយុ២៥ឆ្នាំ សម្រាកបន្ទាប់ពីគេដកយកកាក់ចេញពីពោះរបស់វានៅមហាវិទ្យាល័យ Faculty of Veterinary Science សាកលវិទ្យាល័យ Chulalongkorn នៅក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។ ក្នុងពេលវះកាត់៧ម៉ោង ពេទ្យបានយកកាក់ចំនួន៩១៥ចេញពីខ្លួនរបស់អណ្តើកមួយនេះ។ វាបានលេបរបស់របរនានាដែលភ្ញៀវទេសចរគប់ចូលទៅក្នុងទឹកដើម្បីសុំសំណាងល្អ។](https://gdb.voanews.com/d49ed71b-f87c-4f57-95ab-3305571ee5e3_w1024_q10_s.jpg)
៥
Omsin ដែលជាអណ្តើកសមុទ្រពណ៌បៃតងញី អាយុ២៥ឆ្នាំ សម្រាកបន្ទាប់ពីគេដកយកកាក់ចេញពីពោះរបស់វានៅមហាវិទ្យាល័យ Faculty of Veterinary Science សាកលវិទ្យាល័យ Chulalongkorn នៅក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។ ក្នុងពេលវះកាត់៧ម៉ោង ពេទ្យបានយកកាក់ចំនួន៩១៥ចេញពីខ្លួនរបស់អណ្តើកមួយនេះ។ វាបានលេបរបស់របរនានាដែលភ្ញៀវទេសចរគប់ចូលទៅក្នុងទឹកដើម្បីសុំសំណាងល្អ។
![ក្មេងស្រីពិការជនជាតិអ៊ីរ៉ាក់ម្នាក់ដែលបានរត់គេចចេញពីផ្ទះរបស់នាងរង់ចាំឡានដឹកនាងទៅកន្លែងមានសុវត្ថិភាព នៅពេលដែលកងកម្លាំងអ៊ីរ៉ាក់ប្រយុទ្ធជាមួយនឹងយុទ្ធជនរដ្ឋឥស្លាម នៅភាគខាងលិចនៃក្រុង Mosul។](https://gdb.voanews.com/a65a246a-92e6-4b90-a486-2379cafcc67e_w1024_q10_s.jpg)
៦
ក្មេងស្រីពិការជនជាតិអ៊ីរ៉ាក់ម្នាក់ដែលបានរត់គេចចេញពីផ្ទះរបស់នាងរង់ចាំឡានដឹកនាងទៅកន្លែងមានសុវត្ថិភាព នៅពេលដែលកងកម្លាំងអ៊ីរ៉ាក់ប្រយុទ្ធជាមួយនឹងយុទ្ធជនរដ្ឋឥស្លាម នៅភាគខាងលិចនៃក្រុង Mosul។
![កូរ៉េខាងជើងបាញ់បង្ហោះរ៉ុក្កែត៤នៅក្នុងរូបភាពដែលមិនកាលបរិច្ឆេទ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ឬ Korean Central News Agency (KCNA) របស់កូរ៉េខាងជើងនៅក្នុងក្រុងព្យុងយ៉ាង។](https://gdb.voanews.com/a694d675-1074-46a0-a352-0c86e9551c56_w1024_q10_s.jpg)
៧
កូរ៉េខាងជើងបាញ់បង្ហោះរ៉ុក្កែត៤នៅក្នុងរូបភាពដែលមិនកាលបរិច្ឆេទ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ឬ Korean Central News Agency (KCNA) របស់កូរ៉េខាងជើងនៅក្នុងក្រុងព្យុងយ៉ាង។
![រថយន្ត Sedric ដែលផលិតឡើងដោយលោកVolkswagen ត្រូវបានគេដាក់នៅក្នុងការតាំងពិព័រណ៍រថយន្តអន្តរជាតិលើកទី៨៧ នៅអគារ Palexpo ក្នុងក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។](https://gdb.voanews.com/d9cc3260-eddf-4b10-9ec9-4a9daed0cfb1_w1024_q10_s.jpg)
៨
រថយន្ត Sedric ដែលផលិតឡើងដោយលោកVolkswagen ត្រូវបានគេដាក់នៅក្នុងការតាំងពិព័រណ៍រថយន្តអន្តរជាតិលើកទី៨៧ នៅអគារ Palexpo ក្នុងក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។
![អ្នកបង្ហាញម៉ូដពាក់ម៉ាក Chanel សម្រាប់រដូវស្លឹកឈើជ្រុះ/រដូវរងា ដែលបង្ហាញនៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/ac9d22da-9a3c-4cef-b1f7-aa3a23fa0e2e_w1024_q10_s.jpg)
៩
អ្នកបង្ហាញម៉ូដពាក់ម៉ាក Chanel សម្រាប់រដូវស្លឹកឈើជ្រុះ/រដូវរងា ដែលបង្ហាញនៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។
![ចាប់ពីឆ្វេងមក លោក Mariano Rajoy នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ លោក Francois Hollande ប្រធានាធិបតីបារាំង និងលោក Paolo Gentiloni នាយករដ្ឋមន្រ្តីអ៊ីតាលីធ្វើទស្សនកិច្ចនៅវិមាន Palace of Versailles ក្បែរក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។](https://gdb.voanews.com/6b7773bc-4348-4fb4-a842-5b1658329356_w1024_q10_s.jpg)
១០
ចាប់ពីឆ្វេងមក លោក Mariano Rajoy នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ លោក Francois Hollande ប្រធានាធិបតីបារាំង និងលោក Paolo Gentiloni នាយករដ្ឋមន្រ្តីអ៊ីតាលីធ្វើទស្សនកិច្ចនៅវិមាន Palace of Versailles ក្បែរក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។
![កីឡាករ Valtteri Bottas ដែលបើករថយន្ត Mercedes ប្រណាំងនៅទីលាន Circuit de Barcelona Catalunya នៅក្នុងក្រុង Montmelo ប្រទេសអេស្ប៉ាញ ក្នុងសប្តាហ៍ទី២នៃការសាកល្បងនៃការប្រកួត Formula One Grand Prix។](https://gdb.voanews.com/9800363e-9e4d-4519-bd93-28113fed9e58_w1024_q10_s.jpg)
១១
កីឡាករ Valtteri Bottas ដែលបើករថយន្ត Mercedes ប្រណាំងនៅទីលាន Circuit de Barcelona Catalunya នៅក្នុងក្រុង Montmelo ប្រទេសអេស្ប៉ាញ ក្នុងសប្តាហ៍ទី២នៃការសាកល្បងនៃការប្រកួត Formula One Grand Prix។