រូបភាពជុំវិញពិភពលោកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជាកូឡុំប៊ី កេនយ៉ា លីបង់ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ០៦ មីនា ២០១៩

១
សាសនិកកាតូលិកម្នាក់គូររូបឈើឆ្កាងលើថ្ងាសអំឡុងពិធី Ash Wednesday ក្នុងទីក្រុង Bogota រដ្ឋកូឡុំប៊ី។

៤
បុគ្គលិកក្រុមហ៊ុនហោះហើរ Kenya Airways ត្រូវបានបំបែកដោយប៉ូលិសកូបកម្មនៅអាកាសយានដ្ឋានអន្តរជាតិ Jomo Kenyatta អំឡុងការប៉ះទង្គិចការងារដែលបង្អាក់ការហោះហើរនៅក្បែររដ្ឋធានីណៃរ៉ូប៊ី។

៥
តារាសម្តែងហូលីវូដនិងសកម្មជនសង្គម Susan Sarandon ដើរជាមួយនាង Mariam Shaar សហគ្រិនស្ត្រីជនជាតិប៉ាឡេស្ទីន ក្នុងជំរំជនភៀសខ្លួន Burj al-Barajneh ក្នុងទីក្រុង Beirut ប្រទេសលីបង់។

៦
រូបថតគ្រួសារមួយសន្លឹកត្រូវបានកៀបជាប់ដោយដើមឈើនៅខាងក្រៅបន្ទាប់ពីផ្ទះសម្បែងត្រូវបានបំផ្លាញដោយព្យុះដ៏សាហាវមួយក្នុងទីក្រុង Beauregard រដ្ឋ Alabama សហរដ្ឋអាមេរិកកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។

៨
ស្រ្តីម្នាក់ឈរមើលទីក្រុងសេអ៊ូលដែលពោរពេញដោយដីក្នុងថ្ងៃបំពុលមួយនៅប្រទេសកូរ៉េខាងត្បូង។

៩
ប៉ូលិសឥណ្ឌូណេស៊ីម្នាក់បំផ្លាញចម្ការអាភៀនបីហិកតានៅក្នុងទីក្រុង Montasik ខេត្ត Aceh។

១១
Streltsov ដែលជាសត្វខ្លាឃ្មុំហិមាល័យអាយុមួយឆ្នាំលេងនៅខាងក្រៅទ្រុងខណដែលម្តាយរបស់ខ្លួនកំពុងដេកនៅក្នុងសួនសត្វ Royev Ruchey ក្នុងទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ីកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។