រូបភាពជុំវិញពិភពលោកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជាកូឡុំប៊ី សហរដ្ឋអាមេរិក ហៃទី អាល្លឺម៉ង់ អង់គ្លេស អូស្រ្តាលី និងបារាំង។
រូបភាពជុំវិញពិភពលោក ០៥ មីនា ២០១៩

១
ប្រជាជនវ៉េណេស៊ុយអេឡាឆ្លងព្រំដែនដោយខុសច្បាប់នៅកាន់ប្រទេសកូឡុំប៊ីនៅក្បែរស្ពានអន្តរជាតិ Simon Bolivar ដែលអាជ្ញាធរវ៉េណេស៊ុយអេឡាបន្តបិទច្រកនៅក្នុងទីក្រុង La Parada ក្បែរទីក្រុង Cucuta។

២
សិស្សម្នាក់អង្គុយដាក់ដៃខ្ទប់មុខខណៈដែលលោកស្រីទី១នៃសហរដ្ឋអាមេរិក Melania Trump បានមកទស្សនកិច្ចសាលា Dove School of Discovery រយៈពេលពីរថ្ងៃដើម្បីផ្សព្វផ្សាយគម្រោង«ត្រូវតែល្អឥតខ្ចោះ» ទីក្រុង Tulsa រដ្ឋ Oklahoma កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។

៣
បុរសម្នាក់ដើរកាត់កង់ឡានដែលកំពុងឆេះនិងម្ឈូសរបស់ជនរងគ្រោះនៃបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលមួយ ដែលត្រូវបានយកមកដាក់លើដងផ្លូវដោយសាច់ញាតិក្នុងទីក្រុង Port-au-Prince ប្រទេសហៃទីកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។

៤
ផ្ទះបញ្ច្រាសមួយបានបើកឲ្យភ្ញៀវទេសចរចូលទស្សនា ស្ថិតនៅលើភ្នំក្បែរផ្លូវហាយវ៉េក្នុងទីក្រុង Wertheim ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។

៥
ភ្ញៀវទេសចរម្នាក់ថតរូបបឹងមួយដែលទឹកបានក្លាយជាពណ៌ផ្កាឈូក ដោយសារកម្រិតអំបិលឡើងខ្លាំងដោយសារកម្តៅនៅក្នុងទីក្រុង Melbourne ប្រទេសអូស្រ្តាលីកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។

៦
កុមារជាច្រើនបានចាប់ផ្តើមការប្រណាំងនំខេក Shrove Tuesday ប្រចាំឆ្នាំនៅទីក្រុង Olney នៃក្រុង Buckinghamshire ប្រទេសអង់គ្លេស។

៧
Poppy សត្វសំពោចញី (Crowned sifaka) មើលកាមេរ៉ារបស់ជាងថតរូបនៅក្នុងសួនសត្វមួយក្នុងទីក្រុង Mulhouse ប្រទេសបារាំង។