រូបភាពជុំវិញពិភពលោក ៣១ មីនា ២០១៧ មានមកពីប្រទេសអាល្លឺម៉ង់ វេណេស៊ុយអេឡា ឥណ្ឌា អ៊ុយក្រែន ជប៉ុន សហរដ្ឋអាមេរិក នេប៉ាល់ ប៉ាឡេស្ទីន កាតា និង អង់គ្លេស។
រូបភាពជុំវិញពិភពលោក ៣១ មីនា ២០១៧
![ទូកនេសាទនៅកំពង់ផែមួយនៅក្នុងក្រុង Eckernfoerde ជាប់សមុទ្របាល់ទិច ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/2f7f2bae-eea0-480e-99be-4a448793b8e1_w1024_q10_s.jpg)
១
ទូកនេសាទនៅកំពង់ផែមួយនៅក្នុងក្រុង Eckernfoerde ជាប់សមុទ្របាល់ទិច ប្រទេសអាល្លឺម៉ង់។
![អ្នកសារព័ត៌មានរូបភាពរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Marco Bello កំពុងរត់ខណៈពេលដែលទាហានសន្តិសុខជាតិវេណេស៊ុយអេឡា ដេញតាមលោកពីក្រោយក្នុងពេលមានបាតុកម្មមួយនៅខាងក្រៅតុលាការកំពូលក្នុងទីក្រុងការ៉ាកាស។](https://gdb.voanews.com/add45b89-03a7-403f-a5d8-003f316597e8_w1024_q10_s.jpg)
២
អ្នកសារព័ត៌មានរូបភាពរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Marco Bello កំពុងរត់ខណៈពេលដែលទាហានសន្តិសុខជាតិវេណេស៊ុយអេឡា ដេញតាមលោកពីក្រោយក្នុងពេលមានបាតុកម្មមួយនៅខាងក្រៅតុលាការកំពូលក្នុងទីក្រុងការ៉ាកាស។
![ស្ត្រីម្នាក់កំពុងបួងសួងខណៈនាងកំពុងទប់ជញ្ជាំងវិហារមួយក្នុងពិធីបុណ្យ Navratri នៅទីក្រុងកុលកាតា ប្រទេសឥណ្ឌា។](https://gdb.voanews.com/bfd4b59a-b573-48ba-9dcd-3d99a540190b_w1024_q10_s.jpg)
៣
ស្ត្រីម្នាក់កំពុងបួងសួងខណៈនាងកំពុងទប់ជញ្ជាំងវិហារមួយក្នុងពិធីបុណ្យ Navratri នៅទីក្រុងកុលកាតា ប្រទេសឥណ្ឌា។
![ទាហានអុយក្រែនដើរកាត់អាគារសិក្ខាសាលាដែលត្រូវបានកម្ទេច បន្ទាប់ពីមានការប្រយុទ្ធគ្នាជាមួយពួកផ្តាច់ខ្លួនគាំទ្ររុស្ស៊ី ក្នុងក្រុង Avdiivka នៃតំបន់ Donetsk។](https://gdb.voanews.com/5865844c-fb4d-41ad-9144-8e1a15a8f99d_w1024_q10_s.jpg)
៤
ទាហានអុយក្រែនដើរកាត់អាគារសិក្ខាសាលាដែលត្រូវបានកម្ទេច បន្ទាប់ពីមានការប្រយុទ្ធគ្នាជាមួយពួកផ្តាច់ខ្លួនគាំទ្ររុស្ស៊ី ក្នុងក្រុង Avdiivka នៃតំបន់ Donetsk។
![ទេសចរម្នាក់កំពុងថតរូបផ្កាសាគូរ៉ាកំពុងរីក នៅជិតផ្លាកសញ្ញាហាមឃាត់មិនប៉ះផ្កានេះ នៅក្នុងឧទ្យាន Ueno ក្នុងទីក្រុងតូក្យូ។](https://gdb.voanews.com/d021afff-ebab-45dd-9864-4c5065460248_w1024_q10_s.jpg)
៥
ទេសចរម្នាក់កំពុងថតរូបផ្កាសាគូរ៉ាកំពុងរីក នៅជិតផ្លាកសញ្ញាហាមឃាត់មិនប៉ះផ្កានេះ នៅក្នុងឧទ្យាន Ueno ក្នុងទីក្រុងតូក្យូ។
![ទិដ្ឋភាពនៅវិមានកាពីតូល នៅពេលភ្លៀងធ្លាក់នៅលើវិថី Pennsylvania រដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/07af3daf-5f8e-4e56-b703-15649d7e1420_w1024_q10_s.jpg)
៦
ទិដ្ឋភាពនៅវិមានកាពីតូល នៅពេលភ្លៀងធ្លាក់នៅលើវិថី Pennsylvania រដ្ឋធានីវ៉ាស៊ីនតោន។
![បុរសម្នាក់កំពុងបង់សំណាញ់នៅក្នុងទឹកទន្លេ Tawi ក្នុងថ្ងៃដ៏ក្តៅហែងមួយនៅទីក្រុង Jammu ប្រទេសឥណ្ឌា។](https://gdb.voanews.com/334b2c7a-c2ff-46c1-bb6e-74bf64fa1602_w1024_q10_s.jpg)
៧
បុរសម្នាក់កំពុងបង់សំណាញ់នៅក្នុងទឹកទន្លេ Tawi ក្នុងថ្ងៃដ៏ក្តៅហែងមួយនៅទីក្រុង Jammu ប្រទេសឥណ្ឌា។
![ក្រវិលមួយនៅលើបុរសម្នាក់ដែលមានសាក់ពេញមុខ និងក ក្នុងពេលពិធីចាក់សាក់របស់នេប៉ាល់ ក្នុងទីក្រុងកដ្ឋមណ្ឌូ។](https://gdb.voanews.com/d43130eb-c31b-4a39-a145-5c2033209f3a_w1024_q10_s.jpg)
៨
ក្រវិលមួយនៅលើបុរសម្នាក់ដែលមានសាក់ពេញមុខ និងក ក្នុងពេលពិធីចាក់សាក់របស់នេប៉ាល់ ក្នុងទីក្រុងកដ្ឋមណ្ឌូ។
![លោក Tuskegee Airman Eugene J. Richardson Jr. កំពុងដាក់ផ្កានៅលើមឈូសដែលមានអដ្ឋិធាតុមិត្តរួមអាវុធរបស់គាត់គឺលោក John L. Harrison, Jr. បន្ទាប់ពីពិធីបុណ្យសពលោក John L. Harrison, Jr. នៅ Chapel of the Four Chaplains រដ្ឋ Philadelphia សហរដ្ឋអាមេរិក។](https://gdb.voanews.com/0eea0efa-59f3-4521-9677-0ae74ad4ed92_w1024_q10_s.jpg)
៩
លោក Tuskegee Airman Eugene J. Richardson Jr. កំពុងដាក់ផ្កានៅលើមឈូសដែលមានអដ្ឋិធាតុមិត្តរួមអាវុធរបស់គាត់គឺលោក John L. Harrison, Jr. បន្ទាប់ពីពិធីបុណ្យសពលោក John L. Harrison, Jr. នៅ Chapel of the Four Chaplains រដ្ឋ Philadelphia សហរដ្ឋអាមេរិក។
![ស្ត្រីជនអំបូរភាគតិច Bedouin ស្លៀកសម្លៀកបំពាក់តាមបែបប្រពៃណី ក្នុងពីធីជួបជុំមួយដើម្បីរំឭកខួបទី៤១ នៃទិវាស្ត្រី នៅក្នុងក្រុង Deir el-Balah នៅកណ្តាលទីក្រុង Gaza Strip ក្នុងទឹកដីប៉ាឡេស្ទីន។](https://gdb.voanews.com/1d8d3413-49f6-4d02-b5fc-0b4045c0bf19_w1024_q10_s.jpg)
១០
ស្ត្រីជនអំបូរភាគតិច Bedouin ស្លៀកសម្លៀកបំពាក់តាមបែបប្រពៃណី ក្នុងពីធីជួបជុំមួយដើម្បីរំឭកខួបទី៤១ នៃទិវាស្ត្រី នៅក្នុងក្រុង Deir el-Balah នៅកណ្តាលទីក្រុង Gaza Strip ក្នុងទឹកដីប៉ាឡេស្ទីន។
![អ្នកចូលរួមរត់កាត់របាំងរបស់អ៊ីស្រាអែល ក្នុងអំឡុងការប្រកួតរត់ប្រណាំងម៉ារ៉ាតុងប្រចាំឆ្នាំនៅទីក្រុង Bethlehem តំបន់ West Bank ព្រំប្រទល់ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន។](https://gdb.voanews.com/ba48a943-b414-4a32-b16c-78b57e74266c_w1024_q10_s.jpg)
១១
អ្នកចូលរួមរត់កាត់របាំងរបស់អ៊ីស្រាអែល ក្នុងអំឡុងការប្រកួតរត់ប្រណាំងម៉ារ៉ាតុងប្រចាំឆ្នាំនៅទីក្រុង Bethlehem តំបន់ West Bank ព្រំប្រទល់ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន។
![ក្រុមបាតុករកាន់ប៉ើតប៉ោង និង ទង់ជាតិក្នុងពេលធ្វើបាតុកម្មនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ](https://gdb.voanews.com/606bedf7-5c09-4a49-bbd2-8c0dcf2774d4_w1024_q10_s.jpg)
១២
ក្រុមបាតុករកាន់ប៉ើតប៉ោង និង ទង់ជាតិក្នុងពេលធ្វើបាតុកម្មនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
![មនុស្សតែងខ្លួនជាខ្មៅដៃពណ៌ថតរូបក្នុងទិវា Crayola នៅ Times Square នៃទីក្រុងញូវយ៉ក។ ](https://gdb.voanews.com/66c958b8-da6d-4173-bac7-63478f1ed3c9_w1024_q10_s.jpg)
១៣
មនុស្សតែងខ្លួនជាខ្មៅដៃពណ៌ថតរូបក្នុងទិវា Crayola នៅ Times Square នៃទីក្រុងញូវយ៉ក។
![ក្រុមកម្មករចំណាកស្រុកមានភាពរីករាយមុនពេលចាប់ផ្តើមការប្រកួតបាល់ទាត់រវាងក្រុមកីឡា Al Asmakh Facilities Management និងក្រុង Nakheel Landscapes នៅក្នុងពានរង្វាន់សម្រាប់កម្មករនៅទីក្រុងដូហា ប្រទេសកាតា។](https://gdb.voanews.com/5870520f-6df2-45fd-a128-fe4631995732_w1024_q10_s.jpg)
១៤
ក្រុមកម្មករចំណាកស្រុកមានភាពរីករាយមុនពេលចាប់ផ្តើមការប្រកួតបាល់ទាត់រវាងក្រុមកីឡា Al Asmakh Facilities Management និងក្រុង Nakheel Landscapes នៅក្នុងពានរង្វាន់សម្រាប់កម្មករនៅទីក្រុងដូហា ប្រទេសកាតា។
![រូបដាយណូស័រធំដែលមានចលនា គេដាក់បង្ហាញមុនពេលការតាំងពិព័រណ៍អន្តរកម្មមួយដែលមានឈ្មោះថា Jurassic Kingdom នៅឧទ្យាន Osterley នៅភាគខាងលិចទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/46eb28cf-1886-4bd5-b4a2-de4471b2a658_w1024_q10_s.jpg)
១៥
រូបដាយណូស័រធំដែលមានចលនា គេដាក់បង្ហាញមុនពេលការតាំងពិព័រណ៍អន្តរកម្មមួយដែលមានឈ្មោះថា Jurassic Kingdom នៅឧទ្យាន Osterley នៅភាគខាងលិចទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![កុមារីឥណ្ឌាម្នាក់រៀបចំអំពូលភ្លើងធ្វើពីដី ដើម្បីសម្តែងពិធីតាមប្រពៃណីមួយ ក្នុងពេលចាប់ផ្តើមនៃបុណ្យ Namami Brahmaputra ដែលមានរយៈពេល៥ថ្ងៃ ក្នុងទីក្រុង Gauhati ប្រទេសឥណ្ឌា។](https://gdb.voanews.com/86ed331c-b03c-4148-bf51-f0774bcb4c5a_w1024_q10_s.jpg)
១៦
កុមារីឥណ្ឌាម្នាក់រៀបចំអំពូលភ្លើងធ្វើពីដី ដើម្បីសម្តែងពិធីតាមប្រពៃណីមួយ ក្នុងពេលចាប់ផ្តើមនៃបុណ្យ Namami Brahmaputra ដែលមានរយៈពេល៥ថ្ងៃ ក្នុងទីក្រុង Gauhati ប្រទេសឥណ្ឌា។