បណ្តុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗនិងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ៣០ មីនា ២០១៨
![អ្នកគោរពសាសនាហិណ្ឌូម្នាក់សម្តែងពិធីតាមប្រពៃណីមួយក្នុងពិធីបុណ្យ Panguni Uthiram នៅក្រុង Jalandhar។ ពិធីបុណ្យនេះធ្វើឡើងក្នុងខែ Panguni របស់ជាតិសាសន៍តាមីលដើម្បីផ្តល់កិត្តិយសដល់ព្រះ Murugan នៃសាសនាហិណ្ឌូ។](https://gdb.voanews.com/87e2c9b8-5521-40ef-841e-b06892ec03cb_w1024_q10_s.jpg)
១
អ្នកគោរពសាសនាហិណ្ឌូម្នាក់សម្តែងពិធីតាមប្រពៃណីមួយក្នុងពិធីបុណ្យ Panguni Uthiram នៅក្រុង Jalandhar។ ពិធីបុណ្យនេះធ្វើឡើងក្នុងខែ Panguni របស់ជាតិសាសន៍តាមីលដើម្បីផ្តល់កិត្តិយសដល់ព្រះ Murugan នៃសាសនាហិណ្ឌូ។
![អ្នកចែវទូកកំពុងធ្វើដំណើរនៅលើទន្លេ Potomac ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅពេលដែលមានផ្កាសេរីហ្សចាប់ផ្តើមរីក។ សេវាសួនច្បារជាតិបានប្រមាណថា ផ្កាសេរីហ្សនឹងរីកខ្លាំពីថ្ងៃទី៨ដល់ទី១២ ខែមេសា។](https://gdb.voanews.com/d78eebcd-90b5-480b-8626-329eee12ae29_w1024_q10_s.jpg)
២
អ្នកចែវទូកកំពុងធ្វើដំណើរនៅលើទន្លេ Potomac ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅពេលដែលមានផ្កាសេរីហ្សចាប់ផ្តើមរីក។ សេវាសួនច្បារជាតិបានប្រមាណថា ផ្កាសេរីហ្សនឹងរីកខ្លាំពីថ្ងៃទី៨ដល់ទី១២ ខែមេសា។
![សមាជិកគ្រួសារបស់លោក Omar Samour អាយុ២៧ ដែលជាអ្នកចម្ការ កំពុងយំសោកក្នុងពិធីបុណ្យសពនៅទីក្រុង Khan Yunis នៅភាគខាងត្បូងនៃតំបន់ Gaza strip។ លោក Omar Samour ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងបាញ់ដោយរថក្រោះអ៊ីស្រាអែល។](https://gdb.voanews.com/3c51c4e9-afee-43b9-ba68-8315245633ad_w1024_q10_s.jpg)
៣
សមាជិកគ្រួសារបស់លោក Omar Samour អាយុ២៧ ដែលជាអ្នកចម្ការ កំពុងយំសោកក្នុងពិធីបុណ្យសពនៅទីក្រុង Khan Yunis នៅភាគខាងត្បូងនៃតំបន់ Gaza strip។ លោក Omar Samour ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងបាញ់ដោយរថក្រោះអ៊ីស្រាអែល។
![សិស្សទាហានរុស្ស៊ីកំពុងដើរក្បួននៅក្នុងសាលាហាត់ទាហាន នៅទីក្រុងមូស្គូ។](https://gdb.voanews.com/a503702f-4842-4359-a375-14a61220e6f1_w1024_q10_s.jpg)
៤
សិស្សទាហានរុស្ស៊ីកំពុងដើរក្បួននៅក្នុងសាលាហាត់ទាហាន នៅទីក្រុងមូស្គូ។
![លោក Uwe Gerstenberg កំពុងភ្ជាប់ពង់មាន់ទៅនឹងដើមឈើសម្រាប់ប្រារពបុណ្យមួយដែលគេជឿថាព្រះយេស៊ូរស់ឡើងវិញ ដោយមានពង់មាន់លាបពណ៌ជាងមួយម៉ឺនគ្រាប់ នៅក្រុង Saalfeld ភាគកណ្ដាលប្រទេសអាល្លឺម៉ង។](https://gdb.voanews.com/4f7e5939-666c-435b-8fd5-f5962ef7e7e0_w1024_q10_s.jpg)
៥
លោក Uwe Gerstenberg កំពុងភ្ជាប់ពង់មាន់ទៅនឹងដើមឈើសម្រាប់ប្រារពបុណ្យមួយដែលគេជឿថាព្រះយេស៊ូរស់ឡើងវិញ ដោយមានពង់មាន់លាបពណ៌ជាងមួយម៉ឺនគ្រាប់ នៅក្រុង Saalfeld ភាគកណ្ដាលប្រទេសអាល្លឺម៉ង។
![ទាហានអ៊ីស្រាអែលនៅជិតរបងការពារព្រំដែនស្ថិតនៅខាងទឹកដីអ៊ីស្រាអែល ដែលភ្ជាប់ទៅនឹងតំបន់ Gaza Strip ភាគខាងជើង។](https://gdb.voanews.com/d501c3e1-056d-473e-96b4-6e59eb57c8bf_w1024_q10_s.jpg)
៦
ទាហានអ៊ីស្រាអែលនៅជិតរបងការពារព្រំដែនស្ថិតនៅខាងទឹកដីអ៊ីស្រាអែល ដែលភ្ជាប់ទៅនឹងតំបន់ Gaza Strip ភាគខាងជើង។
![កូនសត្វ Wombat ដែលទើបកើតហើយគេដាក់ឈ្មោះ APARI កំពុងអង្គុយលើមេរបស់វានៅក្នុងសួនសត្វនៃទីក្រុង Duisburg ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/9fd3bc03-2efb-4d63-9231-1946d6ececba_w1024_q10_s.jpg)
៧
កូនសត្វ Wombat ដែលទើបកើតហើយគេដាក់ឈ្មោះ APARI កំពុងអង្គុយលើមេរបស់វានៅក្នុងសួនសត្វនៃទីក្រុង Duisburg ប្រទេសអាល្លឺម៉ង់។
![អ្នកគាំទ្រម្នាក់(ដោះអាវ) ត្រូវបានចាប់ផ្តួលដោយសន្តិសុខ ក្រោយពេលលោករត់ចូលតារាងក្នុងពេលប្រកួតវាយកូនបាល់ រវាងក្រុម Colorado Rockies និងក្រុម Arizona Diamondbacks នៅក្រុង Phoenix។](https://gdb.voanews.com/13a55d9e-7fac-4780-bf64-a8cfa0497a1d_w1024_q10_s.jpg)
៨
អ្នកគាំទ្រម្នាក់(ដោះអាវ) ត្រូវបានចាប់ផ្តួលដោយសន្តិសុខ ក្រោយពេលលោករត់ចូលតារាងក្នុងពេលប្រកួតវាយកូនបាល់ រវាងក្រុម Colorado Rockies និងក្រុម Arizona Diamondbacks នៅក្រុង Phoenix។
![លោក Ruben Enaje បង្ហាញទឹកមុខដោយការឈឺចាប់ ក្រោយពេលលោកត្រូវបានគេដំដែកគោលភ្ជាប់ទៅនឹងឈើឆ្កាងលើកទី៣២ ជារៀងរាល់ឆ្នាំ ក្នុងពិធីធ្វើត្រាបតាមការឈឺចាប់របស់ព្រះយេស៊ូ ដែលពិធីនេះជាផ្នែកមួយនៃពិធី Good Friday នៅភូមិ San Pedro Cutud ក្នុងខេត្ត Pampanga ប្រទេសហ្វីលីពីន។](https://gdb.voanews.com/88f6de8c-7221-45f1-acf1-65922bdc5d47_w1024_q10_s.jpg)
៩
លោក Ruben Enaje បង្ហាញទឹកមុខដោយការឈឺចាប់ ក្រោយពេលលោកត្រូវបានគេដំដែកគោលភ្ជាប់ទៅនឹងឈើឆ្កាងលើកទី៣២ ជារៀងរាល់ឆ្នាំ ក្នុងពិធីធ្វើត្រាបតាមការឈឺចាប់របស់ព្រះយេស៊ូ ដែលពិធីនេះជាផ្នែកមួយនៃពិធី Good Friday នៅភូមិ San Pedro Cutud ក្នុងខេត្ត Pampanga ប្រទេសហ្វីលីពីន។