រូបភាពជុំវិញពិភពលោកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៧ មានមកពីប្រទេសចិន អង់គ្លេស សូម៉ាលី អូស្ត្រាលី រុស្ស៊ី ជប៉ុន កាណាដា និងថៃ។
រូបភាពជុំវិញពិភពលោក ៣០ មីនា ២០១៧
![ពលរដ្ឋសូម៉ាលីដែលបាត់បង់ទីលំនៅដោយសារតែគ្រោះរាំងស្ងួត បានមកដល់ជំរំបណ្តោះអាសន្នមួយនៅក្នុងតំបន់ Tabelaha នៅជាយក្រុងម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។](https://gdb.voanews.com/a8f80b57-65f6-4354-96b6-bff1150f8c89_w1024_q10_s.jpg)
១
ពលរដ្ឋសូម៉ាលីដែលបាត់បង់ទីលំនៅដោយសារតែគ្រោះរាំងស្ងួត បានមកដល់ជំរំបណ្តោះអាសន្នមួយនៅក្នុងតំបន់ Tabelaha នៅជាយក្រុងម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។
![រូបថតរបស់ប៉ូលិស Queensland បង្ហាញឲ្យឃើញត្រីឆ្លាមមួយឡើងមកលើផ្លូវនៅជិតក្រុង Ayr ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/38d72b4f-d239-4498-b470-b7d0cb97c370_w1024_q10_s.jpg)
២
រូបថតរបស់ប៉ូលិស Queensland បង្ហាញឲ្យឃើញត្រីឆ្លាមមួយឡើងមកលើផ្លូវនៅជិតក្រុង Ayr ប្រទេសអូស្ត្រាលី។
![សន្តិសុខកិត្តិយសចិនកំពុងស្រែកនៅពេលដែលពួកគេធ្វើព្យុហយាត្រាក្នុងពិធីស្វាគមន៍ប្រធានាធិបតីស៊ែប៊ី លោក Tomislav Nikolic នៅវិមាន Great Hall of the People ក្នុងទីក្រុងប៉េកាំង។ ](https://gdb.voanews.com/a6117361-7ab8-4a66-874d-3a4476c3c6a4_w1024_q10_s.jpg)
៣
សន្តិសុខកិត្តិយសចិនកំពុងស្រែកនៅពេលដែលពួកគេធ្វើព្យុហយាត្រាក្នុងពិធីស្វាគមន៍ប្រធានាធិបតីស៊ែប៊ី លោក Tomislav Nikolic នៅវិមាន Great Hall of the People ក្នុងទីក្រុងប៉េកាំង។
![កុមារ George អាយុ ៥ ឆ្នាំ កាន់ផ្លែក្រូចដើម្បីឲ្យចំណីមេអំបៅ Owl នៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/bc15e67b-a93a-46c5-b55b-378026441557_w1024_q10_s.jpg)
៤
កុមារ George អាយុ ៥ ឆ្នាំ កាន់ផ្លែក្រូចដើម្បីឲ្យចំណីមេអំបៅ Owl នៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![លោក Alexei Navalny ដែលជាអ្នករិះគន់វិមានក្រឹមឡាំងឥតសំចៃមាត់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលរុស្ស៊ី ត្រូវបានប៉ូលិសនាំយកមកតុលាការដើម្បីបើកសវនាការឧទ្ធរណ៍នៅទីក្រុងមូស្គូ។](https://gdb.voanews.com/cd6fae5b-0c16-46e8-bcc6-2b4b4817a735_w1024_q10_s.jpg)
៥
លោក Alexei Navalny ដែលជាអ្នករិះគន់វិមានក្រឹមឡាំងឥតសំចៃមាត់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលរុស្ស៊ី ត្រូវបានប៉ូលិសនាំយកមកតុលាការដើម្បីបើកសវនាការឧទ្ធរណ៍នៅទីក្រុងមូស្គូ។
![ក្មេងស្រីម្នាក់ត្រូវបានតារាបង្ហាញម៉ូតម្នាក់លើកបី ខណៈតារារូបនោះបង្ហាញការច្នៃប្រឌិតដោយអ្នករចនាម៉ូតមកពីទីបេ គឺលោក AJ Namo ក្នុងកម្មវិធីបង្ហាញម៉ូតមួយនៅទីក្រុងប៉េកាំង ប្រទេសចិន។](https://gdb.voanews.com/a9083f76-bc07-41e0-a473-44a45e0cd174_w1024_q10_s.jpg)
៦
ក្មេងស្រីម្នាក់ត្រូវបានតារាបង្ហាញម៉ូតម្នាក់លើកបី ខណៈតារារូបនោះបង្ហាញការច្នៃប្រឌិតដោយអ្នករចនាម៉ូតមកពីទីបេ គឺលោក AJ Namo ក្នុងកម្មវិធីបង្ហាញម៉ូតមួយនៅទីក្រុងប៉េកាំង ប្រទេសចិន។
![ក្រុមអ្នកទស្សនាកំពុងដាក់ឆ្កែរបស់ពួកគេនៅក្នុងរទេះរុញ ក្នុងកម្មវិធី Interpets នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/b7151754-091b-48e9-a4a6-cd7a32d25b85_w1024_q10_s.jpg)
៧
ក្រុមអ្នកទស្សនាកំពុងដាក់ឆ្កែរបស់ពួកគេនៅក្នុងរទេះរុញ ក្នុងកម្មវិធី Interpets នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
![អ្នកចូលរួមខ្លះក្នុងចំណោមអ្នកចូលរួម៤០៤នាក់ ឈប់ដើម្បីថតរូបក្នុងពេលពួកគេចូលរួមប្រកួតកម្មវិធី «Einstein បន្ទាប់» ដែលបានជាប់កំណត់ត្រា Guinness ពិភពលោក សម្រាប់ការប្រមូលអ្នកដែលតែងខ្លួជាអ្នកប្រាជ្ញ Einstein ច្រើនជាងគេ នៅទីក្រុងតូរ៉ន់តូ ប្រទសកាណាដា។](https://gdb.voanews.com/d0cbeab5-fd43-4255-af98-6dab695a2a2f_w1024_q10_s.jpg)
៨
អ្នកចូលរួមខ្លះក្នុងចំណោមអ្នកចូលរួម៤០៤នាក់ ឈប់ដើម្បីថតរូបក្នុងពេលពួកគេចូលរួមប្រកួតកម្មវិធី «Einstein បន្ទាប់» ដែលបានជាប់កំណត់ត្រា Guinness ពិភពលោក សម្រាប់ការប្រមូលអ្នកដែលតែងខ្លួជាអ្នកប្រាជ្ញ Einstein ច្រើនជាងគេ នៅទីក្រុងតូរ៉ន់តូ ប្រទសកាណាដា។
![ប្រធានាធិបតីរុស្ស៊ី Vladimir Putin ធ្វើទស្សនកិច្ចទៅភ្នំទឹកកកនៅកោះ Alexandra Land ក្នុងតំបន់ដាច់ស្រយ៉ាល់នៃប្រជុំកោះតំបន់អាកទិច។](https://gdb.voanews.com/7f679fdf-b5a1-40ac-a58c-d691896f4efc_w1024_q10_s.jpg)
៩
ប្រធានាធិបតីរុស្ស៊ី Vladimir Putin ធ្វើទស្សនកិច្ចទៅភ្នំទឹកកកនៅកោះ Alexandra Land ក្នុងតំបន់ដាច់ស្រយ៉ាល់នៃប្រជុំកោះតំបន់អាកទិច។
![សត្វស្វាប្រភេទ chimpanzee កំពុងផឹកភេសជ្ជៈនៅពេលវាត្រូវបានគេបាញ់ទឹកដាក់នៅក្នុងថ្ងៃដ៏ក្តៅមួយនៅសួន Dusit ក្នុងទីក្រុងបាងកក ប្រទេសថៃ។](https://gdb.voanews.com/8d89af15-4ffd-4284-b65a-c7f02b6ed2dd_w1024_q10_s.jpg)
១០
សត្វស្វាប្រភេទ chimpanzee កំពុងផឹកភេសជ្ជៈនៅពេលវាត្រូវបានគេបាញ់ទឹកដាក់នៅក្នុងថ្ងៃដ៏ក្តៅមួយនៅសួន Dusit ក្នុងទីក្រុងបាងកក ប្រទេសថៃ។
![ដង្កៀបត្រៀមចាប់យកសំរាមដើម្បីដាក់ចូលក្នុងឡចំហុយសំរាម នៅរោងចក្រចម្រាញ់សំរាម Lujishan ដែលបានចាប់ដំណើរការកាលពីឆ្នាំ២០១៣។ រហូតមកដល់ពេលនេះវាបានចម្រាញ់សំរាមបាន៣ពាន់តោន ឬស្មើរនឹង១ភាគ៨ នៃសំរាមទាំងអស់នៅទីក្រុងប៉េកាំង ប្រទេសចិន។](https://gdb.voanews.com/fbe2ac17-ade4-4615-8f46-b02ef74e09bf_w1024_q10_s.jpg)
១១
ដង្កៀបត្រៀមចាប់យកសំរាមដើម្បីដាក់ចូលក្នុងឡចំហុយសំរាម នៅរោងចក្រចម្រាញ់សំរាម Lujishan ដែលបានចាប់ដំណើរការកាលពីឆ្នាំ២០១៣។ រហូតមកដល់ពេលនេះវាបានចម្រាញ់សំរាមបាន៣ពាន់តោន ឬស្មើរនឹង១ភាគ៨ នៃសំរាមទាំងអស់នៅទីក្រុងប៉េកាំង ប្រទេសចិន។