រូបភាពជុំវិញពិភពលោកថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាឥនញឌា ឥណ្ឌូណេស៊ី រុស្ស៊ី អាហ្វហ្គានីស្ថាន ចិន និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២៧ មីនា ២០១៨

១
ហ្មដំរីមុជទឹកឲ្យដំរីនៅព្រះវិហារមួយជាយក្រុង Kochi ប្រទេសឥណ្ឌា។

២
កសិករម្នាក់ដាំខ្ទឹមបារាំងនៅលើជំរាលភ្នំ Mount Cereme ស្រុកMajalengka ខេត្ត Java ភាគខាងលិច West Java ប្រទេសឥណ្ឌូណេស៊ី។

៣
ស្រ្តីម្នាក់ពរកូនរបស់ខ្លួននៅក្នុងវាលគំនរសម្រាមមួយក្នុងទីក្រុង Delhi ប្រទេសឥណ្ឌា។

៤
ប្រធានាធិបតីរុស្ស៊ី Vladimir Putin ដាក់ផ្កានៅទីតាំងរំឮកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងភ្លើងឆេះនៃមជ្ឈមណ្ឌលទិញទំនិញមួយក្នុងទីក្រុង Siberian ក្រុង Kemerovo ដែលមានចម្ងាយប្រមាណ៣.០០០គីឡូម៉ែតពីភាគខាងកើតនៃទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី។

៧
ស្រ្តីជនជាតិប៉ាឡេស្ទីនម្នាក់គង្វាលគោនៅក្បែរព្រំដែនតំបន់ហ្គាហ្សាជាយក្រុងហ្គាហ្សា។

៨
ប្រធានក្រុមទាហានអាមេរិកម្នាក់ជិះលើឧទ្ធម្ភាគចក្រCH-47F Chinook ដើម្បីអង្កេតមើលការហ្វឹកហាត់តាមអាកាសនៅប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី១៤ មីនា ២០១៨។

៩
តារាម៉ូឌែលម្នាក់បង្ហាញម៉ូតច្នៃឡើងសម្រាប់កម្មវិធីបង្ហាញការផាត់មុខដោយលោក Mao Geping ក្នុងការបង្ហាញម៉ូតចិនប្រចាំសប្តាហ៍ក្នុងទីក្រុងប៉េកាំងប្រទេសចិន។

១១
ការពិព័រណ៌សិល្បៈមួយដោយជាងចម្លាក់ជនជាតិអាមេរិកលោក Mark Jenkins ហៅថា «Project 84» ដែលមានបំណងបង្កើនការយល់ដឹងពីអត្រាសម្លាប់ខ្លួនបុរសក្នុងចក្រភពអង់គ្លេស ត្រូវបានឃើញនៅលើដំបូលអគារមួយនៅភាគកណ្តាលទីក្រុងឡុងដ៏ប្រទេសអង់គ្លេស។